**ធនាគារ ARDB និងធនាគារ ADBC នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ**រដ្ឋមន្រ្តី ឈាង រ៉ា៖ មានគំនិត មានប្រាជ្ញា ឧស្សាហ៍ព្យាយាម និងត្រូវប្រើពេលវេលាគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់យើងម្នាក់ៗ ដើម្បីជាប្រយោជន៍សំដៅអភិវឌ្ឍន៍សុខាភិបាល**ក្រសួងបរិស្ថាន គាំទ្រសមាគមយុវជនខ្មែរមហានគរក្នុងការរួមចំណែកលើកកម្ពស់ភាពស្អាត បៃតង និងចីរភាព**លោក Rodrigo Duterte នឹងត្រូវដោះលែងឲ្យមានសេរីភាព នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ**នាយឧត្តមសេនីយ៍ ស ថេត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានយ៉ាងល្អ**ប្រជាពលរដ្ឋប្រើប័ណ្ណ ប.ស.ស. ថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង លើកឡើងថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល**ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជន តាមគ្រឹះស្ថានឧត្តមសិក្សា**ខេត្តឧត្តរមានជ័យ នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រានឧត្តរ» រយៈពេល៣ថ្ងៃ**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពភូមិ ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះចំនួន ២ភូមិ នៅខេត្តព្រះវិហារ**ស្រុកភ្នំស្រុក ទទួលបានជ័យលាភីជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**ក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះគណបក្សសន្តិភាពជាតិ ក្នុងបញ្ជីគណបក្សនយោបាយ**ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី**សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ បានទាក់ទាញអ្នកទេសចរយ៉ាងច្រើនកុះករ**គ្រូជោគជ័យ ប៊ុន រស្មី ហៅ ប៊ុន ផាក ទទួលស្គាល់កំហុស ធ្វើកិច្ចសន្យានិងបញ្ឈប់ការផ្សព្វផ្សាយបំភ្លៃអត្ថន័យនៃពាក្យសន្តិភាព**នាយឧត្តមសេនីយ៍ ស ថេត ក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវខិតខំបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ**នាយករដ្ឋមន្រ្តីស៊ុយអែតថា ការទិញសព្វាវុធពីសហរដ្ឋអាមេរិក មិនត្រូវបានចាត់ទុកជាហានិភ័យផ្នែកសន្តិសុខឡើយ**កងទ័ពស៊ូដង់អះអាងថា ខ្លួនដណ្តើមកាន់កាប់បានមកវិញទាំងស្រុង នូវវិមានប្រធានាធិបតី ក្នុងរដ្ឋធានី Khartoum**អាកាសយានដ្ឋានអន្តរជាតិ Heathrow របស់ចក្រភពអង់គ្លេស ប្រកាសបិទទាំងស្រុងបន្ទាប់ពីមានអគ្គិភ័យដ៏សាហាវមួយឆាបឆេះនៅស្ថានីយអគ្គិសនីក្បែរនោះ**អាល្លឺម៉ង់ បើកស្ថានទូតរបស់ខ្លួនប្រចាំនៅស៉ីរីឡើងវិញ**UN៖ ថ្ងៃណាដែលមានអំពើហិង្សាថ្មីក្នុងតំបន់ហ្កាហ្សា នឹងធ្វើឱ្យការវិលត្រឡប់មកវិញនៃចំណាប់ខ្មាំងសេសសល់ កាន់តែមិនអាចទៅរួច

មន្រ្តីនគរបាលជាតិ ចំនួន ៥៩៧រូប បង្កើនការយល់ដឹងពី «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» សំដៅពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងប្រសិទ្ធភាពការអនុវត្តច្បាប់

ភ្នំពេញ៖ តបតាមការស្នើសុំពីអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងគោលបំណង ដើម្បីចូលរួមអនុវត្តគោលនយោបាយកំណែទម្រង់ និងលើកកម្ពស់អភិបាលកិច្ចល្អ សំដៅពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងប្រសិទ្ធភាពការងាររបស់មន្រ្តីអនុវត្តច្បាប់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ អញ្ជើញផ្សព្វផ្សាយ «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» ដល់ថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិចំនួន ៥៩៧រូប ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

បន្ទាប់ពីមតិស្វាគមន៍ថ្លែងដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការដឹកនាំ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ដែលបានរៀបចំកម្មវិធីបំពាក់បំប៉នស្មារតីមន្រ្តីនគរបាល ដើម្បីពង្រឹងពង្រីកប្រសិទ្ធភាពការងារ ស្របជាមួយយុទ្ធសាស្រ្តបញ្ចកោណ ក្នុងការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ និងបន្តជំរុញការកែទម្រង់អភិបាលកិច្ចល្អ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានមានប្រសាសន៍ថា «នគរបាលជាតិ នៅតែជាឆ្អឹងខ្នងមួយដ៏សំខាន់ ដែលជាទំនុកទុកចិត្តរបស់ប្រទេសជាតិ និងប្រជាជន» ពាក់ព័ន្ធនឹងការការពារសន្តិសុខ សណ្ដាប់សាធារណៈ សន្តិសុខរបស់ប្រជាជន សន្តិសុខរបស់ប្រទេសជាតិ ការប្រឆាំងភេរវកម្ម ការប្រឆាំងភាពចលាចលគ្រប់បែបយ៉ាង គឺជាការទទួលខុសត្រូវមួយដ៏ខ្ពស់ ទោះបីនៅមានបញ្ហាត្រូវដោះស្រាយច្រើនក៏ដោយ។

ក្នុងបទឧទ្ទេសនាមនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានលើកឡើងយុទ្ធសាស្រ្តប្រឆាំងអំពើពុករលួយដែលមានមុខព្រួញ អប់រំ បង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសពុករលួយបញ្ជូនទៅតុលាការ ប្រភពព័ត៌មានដែលនាំឱ្យបើកការស្រាវជ្រាវ ដូចជា ចំហ សម្ងាត់ ទាំងក្នុង និងក្រៅប្រទេស នីតិវិធីស៊ើបអង្កេត និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងលើកសម្រង់បទល្មើសពុករលួយ និងទោសដែលមាន ៣៨បទល្មើសក្នុងក្រមព្រហ្មទណ្ឌ រួមនឹង១៩បទល្មើសពុករលួយដែលមានក្នុងច្បាប់ផ្សេងទៀត។

កម្មវិធីផ្សព្វផ្សាយដ៏មានសារៈសំខាន់នេះ ស៊ីចង្វាក់ជាមួយអភិក្រមទាំង៥ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» សំដៅជំរុញភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ ក្នុងយុទ្ធសាស្រ្តចតុកោណ បន្តដល់យុទ្ធសាស្រ្តបញ្ចកោណ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា អាណតិ្តទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានផែនការច្បាស់លាស់ក្នុងការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ និងបន្តជំរុញការកែទម្រង់អភិបាលកិច្ចល្អ ជាពិសេសការពង្រឹងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ ដោយឆន្ទៈមុតស្រួច និងការប្តេជ្ញាខ្ពស់តាមរយៈ ការលើកកម្ពស់ការអនុវត្តវិធានការស្នូលទាំង៣គឺ៖ ការអប់រំ, ការងារបង្ការទប់ស្កាត់ និងការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ ដើម្បីធានាប្រសិទ្ធភាពការអនុវត្តច្បាប់ និងការលើកស្ទួយភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ ៕

អត្ថបទដែលជាប់ទាក់ទង