**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ជម្លោះពិភពគុន រវាងក្រុមក្មេងទំនើង នៅច្បារអំពៅ ត្រូវអាវុធហត្ថរាជធានីភ្នំពេញកំណត់មុខសញ្ញាបាន និងតាមប្រម៉ាញ់ជាបណ្តើរៗ**ស្នងការដ្ឋាននគបាលខេត្តព្រៃវែង ចេញសេចក្ដីបំភ្លឺព័ត៌មានជុំវិញការបាញ់ នៅ «ក អណ្ដើក» លើផ្លូវជាតិលេខ១ ឃុំប្រាសាទ ស្រុកកំពង់ត្របែក**សម្តេច ម៉ែន សំអន៖ វិនាសកម្មនៃសង្គ្រាម បានបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ ទាំងខាងប្រជាសាស្រ្ត ភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌**ឯកឧត្តម ផាន់ រតនា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**លោក ញ៉ាញ់ ជាបហ៊ង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**លោក ញ៉ាញ់ ជាបហ៊ង ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥

ឯកឧត្តម ម៉ាង ស៊ីណេត ដាក់ចេញបទបញ្ជាឱ្យកងកម្លាំងសមត្ថកិច្ច ត្រូវបង្ការ និងបង្ក្រាបក្រុមក្មេងទំនើង បើរកឃើញមួយត្រូវបង្ក្រាបមួយ ដោយមិនមានការលើលែងនោះទេ

ភ្នំពេញ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់ចេញនូវបទបញ្ជាឱ្យកងកម្លាំងសមត្ថកិច្ច ត្រូវធ្វើការបង្ការ បង្ក្រាបក្រុមក្មេងទំនើង បើរកឃើញមួយត្រូវបង្ក្រាបមួយ មានពីរបង្ក្រាបពីរ ដោយមិនមានការលើលែងនោះទេ។ ស្របពេលដែលខេត្តព្រះសីហនុ រៀបចំបុណ្យឆ្លងឆ្នាំសកល២០២៤-២០២៥ ពិសេសការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញឱ្យរដ្ឋបាលខេត្ត ក្រុង ស្រុកយកចិត្តទុកដាក់បញ្ហាក្រុមក្មេងទំនើងមិនត្រូវមានការយោគយល់លើកលែងនោះទេ បើឃើញមួយត្រូវបង្ក្រាបមួយ ឃើញពីរបង្ក្រាបពីរ មិនមានការណែនាំអ្វីទៀតទេ គឺយើងត្រូវតែអនុវត្តតាមច្បាប់ជាប់ជាប្រចាំ ទន្ទឹមនោះបញ្ហាគ្រឿងញៀនក៏ដូចគ្នាផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យភូមិ ឃុំ សង្កាត់របស់យើងមានសុវត្ថិភាព ស្រមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋសភា។

ឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសង្កត់ធ្ងន់ថា អភិបាលរងខេត្ត ដែលទទួលបន្ទុកតាមក្រុង ស្រុកទាំង៥ របស់ខេត្តព្រះសីហនុត្រូវចុះសហការជាមួយអាជ្ញាធរក្រុង ស្រុក និងអាជ្ញាធរពាក់ព័ន្ធ ចុះទៅធ្វើការអប់រំផ្សព្វផ្សាយនៅតាមសាលារៀនក្នុងក្រុង ស្រុក ពិសេសជាការលើកទឹកចិត្តដល់សិក្សានុសិស្សឱ្យខិតខំសិក្សារៀនសូត្រ និងផ្សព្វផ្សាយវិធានការចំបាច់នានាចំពោះក្មេងទំនើង ដើម្បីឈានឆ្ពោះទៅការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥ ទទួលបានលទ្ធផលកាន់តែល្អបន្ថែមទៀត ម្យ៉ាងទៀតក្មេងទំនើងវាមានការទាក់ទងទៅនឹងការបង្កើតជាក្រុមនៅតាមសាលារៀន តាមភូមិ ដូចជាការណាត់វាយគ្នានៅក្នុងសាលា និងក្រៅសាលា ការបង្ហោះម៉ូតូ ការលាក់ដាវសាំម៉ារ៉ៃជាដើម ការចេញពីសាលារៀនមិនទៅផ្ទះ ផ្តុំគ្នានៅក្នុងសាលា ឬនៅតាមទីប្រជុំជននានាដែលជាដើមចមបង្កបានជាក្រុមក្មេងទំនើង ម្យ៉ាងទៀតការចុះទៅពង្រឹងការផ្សព្វផ្សាយជាវិធីមួយសាស្ត្រជួយពង្រឹងគុណភាពសិក្សាបានថែមទៀតផង។ ឆ្នាំសិក្សា២០២៣-២០២៤ ការសិក្សារបស់សិស្សក្នុងខេត្តព្រះសីហនុទទួលបានលទ្ធផលល្អប្រសើរ ជាប់និទ្ទេស A មានការកើនឡើងជាងឆ្នាំ២០២៣ ក្នុងនោះនិទ្ទេស B C D ក៏មានការកើនឡើង ប៉ុន្តែនិទ្ទេស E មានការថយចុះ សូមពង្រឹងគុណភាពអប់រំដោយធ្វើយ៉ាងណាឱ្យសិស្សរបស់យើងទទួលបាននិទ្ទេស A.B.C កាន់តែច្រើន ដូច្នេះរដ្ឋបាលក្រុង ស្រុក រួមនឹងអភិបាលរងខេត្ត ដែលទទួលបន្ទុកនៅតាមគោលដៅ សូមចាប់ដៃគ្នាចុះទៅជួបអាជ្ញាធរក្រុង ស្រុក ដើម្បីបង្កើនគុណភាពសិក្សារបស់សិស្សចាប់ពីដើមឆ្នាំ ដើម្បីលើកទឹកចិត្តពង្រឹងគុណភាពវិស័យអប់រំ ស្មើនឹងគាត់បានចូលរួមក្នុងសង្គមរបស់យើងបានល្អ ព្រោះប្រទេសជាតិមួយខ្លាំង ត្រូវការធនធានមនុស្សដែលមានចំណេះដឹងខ្លាំង ដែលធ្វើឱ្យសេដ្ឋកិច្ចប្រទេសជាតិរបស់យើងកាន់តែល្អប្រសើរជាក់ជាមិនខាន។

ក្នុងឱកាសនោះ ឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានធ្វើការណែនាំដល់មន្ទីរសុខាភិបាល ពិសេសអភិបាលរងខេត្តទទួលផែនសុខាភិបាល និងមន្ទីរសុខាភិបាលត្រូវឧស្សាចុះទៅមណ្ឌលសុខភាពនៅតាមក្រុង ស្រុកទាំង៥ ដើម្បីទៅត្រួតពិនិត្យគុណភាព នៃការបំរើសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាពនីមួយៗ ដើម្បីពង្រឹងវិជ្ជាជីវៈ ក្រមសីលធម៌មន្ត្រីសុខាភិបាល ការទទួលខុសត្រូវ ឥរិយាបថមន្ត្រីក្នុងការទំនាក់ទំនងជាមួយអ្នកជំងឺប្រកបដោយក្រមសីលធម៌វិជ្ចាជីវៈជាគ្រូពេទ្យល្អ មានភាពរាក់ទាក់ រួសរាយជាមួយប្រជាពលរដ្ឋដែលមកទទួលសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាពដែលនៅជិតផ្ទះ ដើម្បីឱ្យប្រជាពលរដ្ឋដែលមកទទួលសេវាសុខាភិបាលមានការសប្បាយរីករាយ និងមានការអរគុណ ដោយមិនមានពាក្យរិះគន់ដល់ក្រុមគ្រូពេទ្យ ទន្ទឹមនោះត្រូវមានក្រុមគ្រូពេទ្យនៅប្រចាំការនៅតាមមណ្ឌលសុខភាពជាប់ជាប្រចាំ។

ជាមួយគ្នានោះដែរ ឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ក៏បានធ្វើការណែនាំដល់អាជ្ញាធរក្រុង ស្រុក ត្រូវរៀបចំកែលម្អអនាម័យ បរិស្ថាន រៀបចំតាក់តែងភ្លើងលម្អនៅតាមដងផ្លូវសាធារណក្នុងទីប្រជុំជនក្រុង ស្រុក និងនៅតាមតំបន់កម្សាន្តនានា ដើម្បីចូលរួមអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកលនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ព្រោះខេត្តព្រះសីហនុ ជាខេត្តគោលដៅទេសចរណ៍មួយយ៉ាងសំខាន់ទទួលបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ខេត្ត ក្រុង ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងឆ្លងឆ្នាំនាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង