**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ជម្លោះពិភពគុន រវាងក្រុមក្មេងទំនើង នៅច្បារអំពៅ ត្រូវអាវុធហត្ថរាជធានីភ្នំពេញកំណត់មុខសញ្ញាបាន និងតាមប្រម៉ាញ់ជាបណ្តើរៗ**ស្នងការដ្ឋាននគបាលខេត្តព្រៃវែង ចេញសេចក្ដីបំភ្លឺព័ត៌មានជុំវិញការបាញ់ នៅ «ក អណ្ដើក» លើផ្លូវជាតិលេខ១ ឃុំប្រាសាទ ស្រុកកំពង់ត្របែក**សម្តេច ម៉ែន សំអន៖ វិនាសកម្មនៃសង្គ្រាម បានបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ ទាំងខាងប្រជាសាស្រ្ត ភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌**ឯកឧត្តម ផាន់ រតនា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥

សម្ព័ន្ធអារ៉ាប់ អំពាវនាវកុំឱ្យអ៊ីរ៉ង់បញ្ឆេះជម្លោះនៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការផ្តួលរលំរបបរបស់លោក បាស្ហា អាលអាសាធ 

គែរ៖ សម្ព័ន្ធអារ៉ាប់បានអំពាវនាវកុំឱ្យអ៊ីរ៉ង់បញ្ឆេះជម្លោះនៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការផ្តួលរលំរបបរបស់លោកប្រធានាធិបតី បាស្ហា អាលអាសាធ ដោយបានបញ្ចប់ការគ្រប់គ្រងជាច្រើនទសវត្សរ៍ដោយត្រកូលអាសាធ។

រដ្ឋាភិបាលរបស់លោក អាសាធ បានដួលរលំនៅថ្ងៃទី៨ ខែធ្នូ ហើយលោកបានភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ី ដែលជាអ្នកគាំទ្រដ៏សំខាន់មួយផ្សេងទៀតនៃការគ្រប់គ្រងរបស់លោក បន្ទាប់ពីក្រុមចឧទ្ទាមបានវាយលុកការគ្រប់គ្រងលើទីក្រុងនានារហូតដល់ពួកគេដណ្តើមបានរដ្ឋធានីដាម៉ាស។ ជាមួយនឹងការដួលរលំរបស់លោក អាសាធ អ៊ីរ៉ង់បានបាត់បង់សម្ព័ន្ធមិត្តដ៏សំខាន់មួយនៅក្នុងតំបន់។

សម្ព័ន្ធអារ៉ាប់ ដែលកាលពីឆ្នាំមុនបានស្វាគមន៍ការត្រលប់មកវិញលោក អាសាធ បន្ទាប់ពីភាពឯកោមួយទសវត្សរ៍ បានសង្កត់ធ្ងន់លើតម្រូវការក្នុងការគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងស្ថិរភាពរបស់ប្រទេសស៊ីរី ការរក្សាអាវុធនៅក្នុងកណ្តាប់ដៃរបស់រដ្ឋ រំលាយគ្រប់ទម្រង់នៃក្រុមប្រដាប់អាវុធ និងបដិសេធរាល់អន្តរាគមន៍បរទេសដែលមានអស្ថិរភាព។

សម្ព័ន្ធអារ៉ាប់បានបញ្ជាក់ថា ខ្លួនកំពុងតាមដានដោយមានការព្រួយបារម្ភអំពីព្រឹត្តិការណ៍ដែលកើតឡើងនៅក្នុងទីក្រុង និងតំបន់មួយចំនួនរបស់ស៊ីរី។ សម្ព័ន្ធនេះក៏បានបដិសេធសេចក្តីថ្លែងការណ៍របស់អ៊ីរ៉ង់ ដែលមានគោលបំណងបញ្ឆេះជម្លោះក្នុងចំណោមប្រជាជនស៊ីរី។

ទាក់ទិននឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក អេសម៉ាអ៊ីល បាកាអ៊ី (Esmaeil Baqaei) បានរិះគន់ប្រឆាំងនឹងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដោយអះអាងថា ព៏ត៌មានដែលថា អ៊ីរ៉ង់ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសស៊ីរីគឺគ្មានមូលដ្ឋាន។

លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីរ៉ង់ប្តេជ្ញាគាំទ្របូរណភាពទឹកដី និងឯកភាពជាតិរបស់ប្រទេសស៊ីរី និងការបង្កើតប្រព័ន្ធនយោបាយរួមបញ្ចូលមួយ។

គួរបញ្ជាក់ថា មេដឹកនាំ ថ្មី របស់ ស៊ីរី បាន រិះគន់ អ៊ីរ៉ង់ ជុំវិញ តួនាទី របស់ ខ្លួន ក្នុង ប្រទេស ស៊ីរី ក្នុង រយៈពេល ជាច្រើន ឆ្នាំ។ រដ្ឋមន្ត្រីការបរទេសថ្មីរបស់ប្រទេសស៊ីរី បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម X ថា៖«អ៊ីរ៉ង់ត្រូវតែគោរពឆន្ទៈរបស់ប្រជាជនស៊ីរី និងអធិបតេយ្យភាព និងសុវត្ថិភាពនៃប្រទេសរបស់ខ្លួន»។

លោកបានបន្ថែមថា៖«យើងព្រមានពួកគេប្រឆាំងនឹងការរីករាលដាលភាពចលាចលនៅក្នុងប្រទេសស៊ីរី ហើយឱ្យពួកគេទទួលខុសត្រូវចំពោះផលវិបាកនៃសេចក្តីថ្លែងការណ៍ថ្មីៗនេះរបស់ពួកគេ»៕

អត្ថបទដែលជាប់ទាក់ទង