**សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីដារលាន ដាល់អំបុកឈ្នះ-ឈ្នះ លើកទី ៤ ក្រោមម្លប់សុខសន្តិភាព**មនុស្ស១២០នាក់បានស្លាប់ ក្រោយយន្តហោះដឹកអ្នកដំណើរ មួយគ្រឿងបានធ្លាក់ចេញពីផ្លូវរត់ ជ្រុលទៅបុកជញ្ជាំងនៅឯអាកាសយានដ្ឋានអន្តរជាតិ Muan ក្នុងប្រទេសកូរ៉េខាងត្បូង**ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ អញ្ជើញប្រារព្ធពិធីក្រុងពាលី សុំសេចក្តីសុខ មុនបើកព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា»**មនុស្ស៦២នាក់ បានស្លាប់ក្រោយយន្តហោះមួយគ្រឿងបានធ្លាក់ចេញពីផ្លូវរត់ ហើយបុកជញ្ជាំងនៅឯអាកាសយានដ្ឋានអន្តរជាតិ Muan របស់កូរ៉េខាងត្បូង**សម្តេចតេជោ រំលឹកថា ការទទួលមេដឹកនាំខ្មែរក្រហមនៅផ្ទះសម្តេច កាលពី២៦ឆ្នាំមុន ជាដំណាក់កាលបញ្ចប់សង្រ្គាមទាំងស្រុង នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ**សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន លោកជំទាវ Gursharan Kaur Kholi ចំពោះមរណភាពអតីតនាយករដ្ឋមន្ត្រីឥណ្ឌា**បទវិភាគ៖ប្រទេសចិនដែលកាន់តែមានវិបុលភាពនឹងបំពេញបន្ថែមស្ថិរភាពទៅក្នុងសេដ្ឋកិច្ចសកល**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្មេងទំនើង កាន់កាំបិតផ្គាក់ចំនួន១ដើម កាន់ដាវមួយដើម និងមានបង្កប់រក្សាទុកជួញដូរចែកចាយដោយខុសច្បាប់នូវសារធាតុញៀន**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញ បិទវគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ធនធានមនុស្ស និងនវានុវត្តន៍ក្នុងវិស័យរដ្ឋបាលសាធារណៈ”**ក្មេងប្រុស២នាក់ទៅងូតទឹកប្រឡាយលង់ស្លាប់**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥

លិចទូកដឹកជនចំណាកស្រុក ១គ្រឿង នៅឆ្នេរសមុទ្រម៉ារ៉ុក យ៉ាងហោចណាស់មនុស្ស ៦៩នាក់ បានបាត់បង់ជីវិត

រ៉ាបាត៖ យ៉ាងហោចណាស់មនុស្ស ៦៩នាក់ បានស្លាប់ បន្ទាប់ពីទូកជូនចំណាកស្រុកមួយគ្រឿងបានលិច នៅឯឆ្នេរសមុទ្រប្រទេសម៉ារ៉ុក កាលពីថ្ងៃទី១៩ ខែធ្នូ។ ទូកនេះ ដែលដឹកមនុស្សប្រមាណ ៨០នាក់ កំពុងធ្វើដំណើរពីអាហ្វ្រិកខាងលិច ទៅកាន់កោះ Canary របស់អេស្ប៉ាញ។ មានមនុស្សតែ ១១នាក់ប៉ុណ្ណោះ ដែលបានរួចរស់ជីវិត ពីគ្រោះមហន្តរាយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ហេតុការណ៍នេះ បានបង្ហាញឱ្យឃើញពីគ្រោះថ្នាក់នៃការធ្វើដំណើរតាមសមុទ្រ សម្រាប់ជនចំណាកស្រុក ដែលកំពុងព្យាយាមរត់គេចពីភាពក្រីក្រនិងជម្លោះ នៅក្នុងប្រទេសរបស់ពួកគេ។ ផ្លូវធ្វើចំណាកស្រុកតាមមហាសមុទ្រអាត្លង់ទិកពីអាហ្វ្រិកខាងលិច ទៅកាន់កោះ Canary គឺជាផ្លូវដ៏គ្រោះថ្នាក់បំផុត ដែលបានឆក់យកជីវិតជនចំណាកស្រុករាប់ពាន់នាក់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ជម្លោះជាច្រើនឆ្នាំនៅក្នុងតំបន់ Sahel ដែលរួមមានប្រទេសម៉ាលី ភាពអត់ការងារធ្វើ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើសហគមន៍កសិកម្ម គឺជាហេតុផលដែលជំរុញឱ្យមនុស្សជាច្រើន ប្រថុយជីវិតធ្វើដំណើរឆ្លងកាត់សមុទ្រដើម្បីស្វែងរកជីវិតថ្មី។

ក្រុមជំនួយជនចំណាកស្រុក Walking Borders បានរាយការណ៍ថា មនុស្សជាង ១ម៉ឺននាក់បានស្លាប់ក្នុងឆ្នាំនេះ ដោយព្យាយាមធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញ។ ក្រុមនេះ បានស្តីបន្ទោសរដ្ឋាភិបាល ចំពោះការមិនអើពើនឹងសុវត្ថិភាពនិងសុខុមាលភាព របស់ជនចំណាកស្រុក។

គ្រោះមហន្តរាយនេះ បានបង្កឱ្យមានការអំពាវនាវ សម្រាប់សកម្មភាពបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហានៃការធ្វើចំណាកស្រុក និងការពារជនចំណាកស្រុក ពីការធ្វើដំណើរដ៏គ្រោះថ្នាក់។ អង្គការសហប្រជាជាតិ និងអង្គការមនុស្សធម៌ បានអំពាវនាវឱ្យប្រទេសនានា ចាត់វិធានការបន្ថែមទៀត ដើម្បីទប់ស្កាត់ការស្លាប់របស់ជនចំណាកស្រុក នៅក្នុងសមុទ្រ និងផ្តល់ជំនួយ ដល់អ្នកដែលរងផលប៉ះពាល់ ដោយវិបត្តិនេះ៕

អត្ថបទដែលជាប់ទាក់ទង