**ទេសរដ្ឋមន្ដ្រី គន់ គីម៖ គុណបំណាច់នៃនយោបាយឈ្នះ-ឈ្នះ មានតម្លៃធំធេងមិនអាចកាត់ថ្លៃបានឡើយ ដែលនាំមកនូវសន្តិភាពដូចសព្វថ្ងៃ**សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីដារលាន ដាល់អំបុកឈ្នះ-ឈ្នះ លើកទី ៤ ក្រោមម្លប់សុខសន្តិភាព**មនុស្ស១២០នាក់បានស្លាប់ ក្រោយយន្តហោះដឹកអ្នកដំណើរ មួយគ្រឿងបានធ្លាក់ចេញពីផ្លូវរត់ ជ្រុលទៅបុកជញ្ជាំងនៅឯអាកាសយានដ្ឋានអន្តរជាតិ Muan ក្នុងប្រទេសកូរ៉េខាងត្បូង**ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ អញ្ជើញប្រារព្ធពិធីក្រុងពាលី សុំសេចក្តីសុខ មុនបើកព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា»**មនុស្ស៦២នាក់ បានស្លាប់ក្រោយយន្តហោះមួយគ្រឿងបានធ្លាក់ចេញពីផ្លូវរត់ ហើយបុកជញ្ជាំងនៅឯអាកាសយានដ្ឋានអន្តរជាតិ Muan របស់កូរ៉េខាងត្បូង**សម្តេចតេជោ រំលឹកថា ការទទួលមេដឹកនាំខ្មែរក្រហមនៅផ្ទះសម្តេច កាលពី២៦ឆ្នាំមុន ជាដំណាក់កាលបញ្ចប់សង្រ្គាមទាំងស្រុង នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ**សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន លោកជំទាវ Gursharan Kaur Kholi ចំពោះមរណភាពអតីតនាយករដ្ឋមន្ត្រីឥណ្ឌា**បទវិភាគ៖ប្រទេសចិនដែលកាន់តែមានវិបុលភាពនឹងបំពេញបន្ថែមស្ថិរភាពទៅក្នុងសេដ្ឋកិច្ចសកល**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្មេងទំនើង កាន់កាំបិតផ្គាក់ចំនួន១ដើម កាន់ដាវមួយដើម និងមានបង្កប់រក្សាទុកជួញដូរចែកចាយដោយខុសច្បាប់នូវសារធាតុញៀន**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញ បិទវគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ធនធានមនុស្ស និងនវានុវត្តន៍ក្នុងវិស័យរដ្ឋបាលសាធារណៈ”**ក្មេងប្រុស២នាក់ទៅងូតទឹកប្រឡាយលង់ស្លាប់**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥

ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំ ១១ចំណុច ស្តីពីការផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់សង្គម សម្រាប់មន្ត្រីមានសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ

ភ្នំពេញ៖ ក្រោយឃើញមានការចាប់ឃាត់ខ្លួនជនសង្ស័យរួចថតបង្ហោះ ទៅក្នុងបណ្តាញសង្គមដោយមិនបានបិតមុខធ្វើឱ្យមហាជនដឹង និងស្គាល់ថា ជានរណាទាំងមិនទាន់បានកាត់ក្ដី ការធ្វើបែបនេះវាប៉ះពាល់ដល់សតិអារម្មណ៍នៅថ្ងៃអនាគត បើសិនជាគេបានកែខ្លួនហើយ ដូច្នេះ​ ក្រសួងមហាផ្ទៃសូមក្រើនរំឭកដល់មន្ត្រីមានសមត្ថកិច្ច គួរបញ្ឈប់សកម្មភាពបែបនេះ។

ក្រសួងមហាផ្ទៃ​​ គូសបញ្ជាក់ថា​​ ក្នុងករណីទទួលបានគោលការណ៍អនុញ្ញាតឱ្យផ្តល់ ឬផ្សព្វផ្សាយព័ត៌មាន រាល់រូបភាព ឬវីដេអូពាក់ព័ន្ធនឹងជនសង្ស័យ សាក្សី ជាពិសេសអនីតិជន និងជនរងគ្រោះពីបទល្មើសមួយចំនួន គប្បីបិទបាំងមុខ និងមិនគួរបង្ហាញអត្តសញ្ញាណទ្បើយ។ ត្រូវធ្វើរូបភាព ឬវីដេអូព្រាលៗចំពោះជនសង្ស័យដែលមានដៃជាប់ខ្នោះ ឬចំណង ជ្រើសរើសរូបភាព វីដេអូណាដែលមិនបង្ហាញបច្ចេកទេសជំនាញរបស់សមត្ថកិច្ច ឬប្លង់វីដេអូហិង្សាដែលនាំឱ្យប៉ះពាល់សតិអារម្មណ៍ វប្បធម៌ និងប្រពៃណីល្អរបស់ជាតិ។ បន្ថែមលើនេះ ក្រសួងបន្ត​​ថា ក្នុងពេលប្រតិបត្តិការមន្ត្រីមានសមត្ថកិច្ចមិនអនុញ្ញាតឱ្យថតរូបភាព វីដេអូ សំឡេង និងផ្តល់ ឬផ្សព្វផ្សាយសកម្មភាពប្រតិបត្តិការជាដាច់ខាតទោះតាមទម្រង់ណាក៏ដោយ។

ក្រុមប្រតិបត្តិការត្រូវចាត់តាំងមន្ត្រីសម្រាប់ថតសកម្មភាពទុកបម្រើការងារជំនាញ។ មន្ត្រីដែលទទួលបានការចាត់តាំងមិនត្រូវប្រើប្រាស់រូបភាព, វីដេអូ, សំឡេងព័ត៌មានក្នុងកិច្ចប្រតិបត្តិការ និងការនាំជនសង្ស័យទៅធ្វើត្រាប់សកម្មភាពល្មើសនៅកន្លែងកើតហេតុខុសគោលការណ៍អនុញ្ញាតពីប្រធានអង្គភាព ឬប្រធានក្រុមប្រតិបត្តិការជាដាច់ខាត។​​ សមត្ថកិច្ចត្រូវបំពេញការងារជំនាញយ៉ាងរួសរាន់បំផុតបញ្ជូនជន ដែលត្រូវនាំខ្លួនទៅកាន់អង្គភាពមានសមត្ថកិច្ច ដោយមិនត្រូវទុកពេលថតរូបភាព សំឡេង វីដេអូ ផ្តល់ ឬផ្សព្វផ្សាយព័ត៌មានឡើយ ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ៕

ខាងក្រោមនេះជាខ្លឹមសារនៃសេចក្តីណែនាំ ១១ចំណុច ស្តីពីការផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់សង្គម សម្រាប់មន្ត្រីមានសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ៖

អត្ថបទដែលជាប់ទាក់ទង