**សម្តេចធិបតី៖ ជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ពុំមែនកើតឡើងដោយចៃដន្យនោះទេ ដោយសារកត្តាចំបងសុខសន្តិភាព**ទេសរដ្ឋមន្ដ្រី គន់ គីម៖ គុណបំណាច់នៃនយោបាយឈ្នះ-ឈ្នះ មានតម្លៃធំធេងមិនអាចកាត់ថ្លៃបានឡើយ ដែលនាំមកនូវសន្តិភាពដូចសព្វថ្ងៃ**សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីដារលាន ដាល់អំបុកឈ្នះ-ឈ្នះ លើកទី ៤ ក្រោមម្លប់សុខសន្តិភាព**មនុស្ស១២០នាក់បានស្លាប់ ក្រោយយន្តហោះដឹកអ្នកដំណើរ មួយគ្រឿងបានធ្លាក់ចេញពីផ្លូវរត់ ជ្រុលទៅបុកជញ្ជាំងនៅឯអាកាសយានដ្ឋានអន្តរជាតិ Muan ក្នុងប្រទេសកូរ៉េខាងត្បូង**ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ អញ្ជើញប្រារព្ធពិធីក្រុងពាលី សុំសេចក្តីសុខ មុនបើកព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា»**មនុស្ស៦២នាក់ បានស្លាប់ក្រោយយន្តហោះមួយគ្រឿងបានធ្លាក់ចេញពីផ្លូវរត់ ហើយបុកជញ្ជាំងនៅឯអាកាសយានដ្ឋានអន្តរជាតិ Muan របស់កូរ៉េខាងត្បូង**សម្តេចតេជោ រំលឹកថា ការទទួលមេដឹកនាំខ្មែរក្រហមនៅផ្ទះសម្តេច កាលពី២៦ឆ្នាំមុន ជាដំណាក់កាលបញ្ចប់សង្រ្គាមទាំងស្រុង នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ**សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន លោកជំទាវ Gursharan Kaur Kholi ចំពោះមរណភាពអតីតនាយករដ្ឋមន្ត្រីឥណ្ឌា**បទវិភាគ៖ប្រទេសចិនដែលកាន់តែមានវិបុលភាពនឹងបំពេញបន្ថែមស្ថិរភាពទៅក្នុងសេដ្ឋកិច្ចសកល**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្មេងទំនើង កាន់កាំបិតផ្គាក់ចំនួន១ដើម កាន់ដាវមួយដើម និងមានបង្កប់រក្សាទុកជួញដូរចែកចាយដោយខុសច្បាប់នូវសារធាតុញៀន**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញ បិទវគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ធនធានមនុស្ស និងនវានុវត្តន៍ក្នុងវិស័យរដ្ឋបាលសាធារណៈ”**ក្មេងប្រុស២នាក់ទៅងូតទឹកប្រឡាយលង់ស្លាប់**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥

ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥

 

ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្ដសករាជ ២០២៥ ខាងមុខនេះ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្ដសករាជ ២០២៥ ខាងមុខនេះ ខ្ញុំបាទ សូមសម្តែងនូវសេចក្តីគោរពដឹងគុណ យ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលបានធ្វើលះបង់អស់ កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសក្នុងការបន្តដឹកនាំក្រសួងមហាផ្ទៃ ទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំធានារក្សាការពារបានយ៉ាងរឹងមាំនូវអធិបតេយ្យភាព សុខសន្តិភាព ស្ថិរភាព នយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ សំដៅលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សនេះ ខ្ញុំបាទ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យ ព្រះរតនត្រ័យ គុណកែវទាំងបី បុណ្យបារមីទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គ តាមជួយបីបាច់ថែរក្សា ការពារ និងប្រទានពរជ័យជូនចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ព្រមទាំង បុត្រា បុត្រី ជាទីស្រលាញ់ សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ ៕

អត្ថបទដែលជាប់ទាក់ទង