**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀន**សម្ដេចធិបតី៖ យុវជនខ្មែរសម័យនេះមានសំណាង ខណៈយុវជននៅបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក កំពុងរងគ្រោះដោយសារសង្គ្រាម**សម្តេចធិបតី៖ ជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ពុំមែនកើតឡើងដោយចៃដន្យនោះទេ ដោយសារកត្តាចំបងសុខសន្តិភាព**ទេសរដ្ឋមន្ដ្រី គន់ គីម៖ គុណបំណាច់នៃនយោបាយឈ្នះ-ឈ្នះ មានតម្លៃធំធេងមិនអាចកាត់ថ្លៃបានឡើយ ដែលនាំមកនូវសន្តិភាពដូចសព្វថ្ងៃ**សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីដារលាន ដាល់អំបុកឈ្នះ-ឈ្នះ លើកទី ៤ ក្រោមម្លប់សុខសន្តិភាព**មនុស្ស១២០នាក់បានស្លាប់ ក្រោយយន្តហោះដឹកអ្នកដំណើរ មួយគ្រឿងបានធ្លាក់ចេញពីផ្លូវរត់ ជ្រុលទៅបុកជញ្ជាំងនៅឯអាកាសយានដ្ឋានអន្តរជាតិ Muan ក្នុងប្រទេសកូរ៉េខាងត្បូង**ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ អញ្ជើញប្រារព្ធពិធីក្រុងពាលី សុំសេចក្តីសុខ មុនបើកព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា»**មនុស្ស៦២នាក់ បានស្លាប់ក្រោយយន្តហោះមួយគ្រឿងបានធ្លាក់ចេញពីផ្លូវរត់ ហើយបុកជញ្ជាំងនៅឯអាកាសយានដ្ឋានអន្តរជាតិ Muan របស់កូរ៉េខាងត្បូង**សម្តេចតេជោ រំលឹកថា ការទទួលមេដឹកនាំខ្មែរក្រហមនៅផ្ទះសម្តេច កាលពី២៦ឆ្នាំមុន ជាដំណាក់កាលបញ្ចប់សង្រ្គាមទាំងស្រុង នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ**សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន លោកជំទាវ Gursharan Kaur Kholi ចំពោះមរណភាពអតីតនាយករដ្ឋមន្ត្រីឥណ្ឌា**បទវិភាគ៖ប្រទេសចិនដែលកាន់តែមានវិបុលភាពនឹងបំពេញបន្ថែមស្ថិរភាពទៅក្នុងសេដ្ឋកិច្ចសកល**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្មេងទំនើង កាន់កាំបិតផ្គាក់ចំនួន១ដើម កាន់ដាវមួយដើម និងមានបង្កប់រក្សាទុកជួញដូរចែកចាយដោយខុសច្បាប់នូវសារធាតុញៀន**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញ បិទវគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ធនធានមនុស្ស និងនវានុវត្តន៍ក្នុងវិស័យរដ្ឋបាលសាធារណៈ”**ក្មេងប្រុស២នាក់ទៅងូតទឹកប្រឡាយលង់ស្លាប់**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥

ក្រុមហ៊ុនសិង្ហបុរីមួយកំពុងផ្ដល់ជូនសេវាកម្មដ៏ចម្លែកមួយ គឺមន្តអាគមដាក់ស្នេហ៍

សិង្ហបុរី៖ ក្រុមហ៊ុនសិង្ហបុរីមួយកំពុងផ្ដល់ជូននូវសេវាកម្មដ៏ចម្លែកមួយ គឺមន្តអាគមដាក់ស្នេហ៍ដោយសន្យាថា នឹងនាំយកមកវិញនូវគូស្នេហ៍ដែលបានបាត់បង់ ឬបានបែកបាក់ ជាពិសេសទាក់ទាញទាំងការចាប់អារម្មណ៍ និងមានមន្តស្នេហ៍តាមប្រព័ន្ធអ៊ីនធឺណិត។

សេវាកម្មនេះមានតម្លៃ៣៦០ដុល្លារ។ ក្រុមហ៊ុន អះអាង ថា ពិធី នេះ ធ្វើ ឡើង ដោយគ្រូស្នេហ៍ជនជាតិ ថៃម្នាក់ ឈ្មោះ ជេម (James) មក ពី ខេត្ត ឈៀងម៉ៃ ដែល មាន បទពិសោធ ខាងអំពើដាក់ស្នេហ៍ជាង ២០ ឆ្នាំមកហើយ។

គ្រូស្នេហ៍ជនជាតិថៃរូបនេះ បាន អះអាង ថា លោកជាគ្រូតែ ម្នាក់ គត់ នៅ ប្រទេស ថៃ ដែល មាន ចំណេះ ដឹង សម្ងាត់ ខាងអាគមអូមអាមក្តាមដុត និងអំពើអំព័ន្ធដាក់ស្នេហ៍៍ដោយ ឆ្លង កាត់ តាម ក្បួនគម្ពីរសាស្ត្រាបុរាណ។

ក្នុងដំណើរនៃពិធីដាក់ស្នេហ៍នេះ អតិថិជនត្រូវបានស្នើសុំឱ្យផ្តល់រូបថត និងព័ត៌មានលម្អិតនៃដៃគូដែលពួកគេចង់បាន ឬចង់ដាក់ស្នេហ៍។ យោងតាមក្រុមហ៊ុន ពិធីនេះមានការចាប់អារម្ភខ្លាំងក្នុងចំណោមអតិថិជនមកពីប្រទេសចិន ខណៈសេវាកម្មខាងមន្តអាគម អំពើអំព័ន្ធបែបនេះមានតម្លៃខ្ពស់។

ទោះយ៉ាងណា មិនមែនគ្រប់គ្នាសុទ្ធតែជឿជាក់ទាំងអស់នោះទេ។ ជាក់ស្តែង ប្រព័ន្ធ ផ្សព្វផ្សាយ ចិន បាន រាយការណ៍ថា ករណី បោកប្រាស់ ជាច្រើន ពាក់ព័ន្ធ នឹង អំពើ ស្នេហ៍នេះ។

ក្នុងឆ្នាំ២០២២ ប៉ូលិសក្រុងសៀងហៃបានចាប់ខ្លួនមនុស្សមួយក្រុមដែលត្រូវបានចោទប្រកាន់ពីបទឆបោកប្រាក់ចំនួន ១៧៨១ដុល្លារអាម៉េរិក តាមរយៈពិធីសាសនាក្លែងក្លាយ។ ស្រដៀងគ្នានេះដែរ តុលាការរដ្ឋធានីប៉េកាំង បានកាត់ទោសស្ត្រីម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំពីបទឆបោកមនុស្សម្នាក់ទៀតជាង១០០០ដុល្លារ ជុំវិញករណីស្រដៀងគ្នា។

គួបញ្ជាក់ថា ការចាប់ អារម្មណ៍ ជាមួយ នឹង មន្តអាគម ឬអំពើដាក់ ស្នេហ៍ នេះ មិន មែន ជា រឿង ប្លែក សម្រាប់ ប្រទេស សិង្ហបុរី ទេ ព្រោះជំនឿស្រដៀងគ្នានេះមានឫសគល់ប្រវត្តិសាស្ត្រនៅអាស៊ីអាគ្នេយ៍រួមទាំង៖ ឡាវ ថៃ និងកម្ពុជាជាដើម។ នៅសម័យបុរាណ មនុស្សធ្វើពិធីបែបនេះដើម្បីដោះស្រាយបញ្ហាស្នេហ៍ា ដើម្បីទាក់ទាញដៃគូ ឬបង្កើតភាពចុះសម្រុងជាមួយអ្នកដទៃ៕

អត្ថបទដែលជាប់ទាក់ទង