ស៊ែប៊ី៖ បំពង់បង្ហូរឧស្ម័ន Nord Stream 2 ដែលរងការបំផ្លិចបំផ្លាញ អាចក្លាយជាកម្មសិទ្ធិរបស់អ្នកវិនិយោគ អាមេរិក ក្នុងរយៈពេលមួយឆ្នាំទៀត
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បានស្នើថា បំពង់បង្ហូរឧស្ម័ន Nord Stream 2 ដែលរងការបំផ្លិចបំផ្លាញ អាចក្លាយជាកម្មសិទ្ធិរបស់អ្នកវិនិយោគ អាមេរិក ក្នុងរយៈពេលមួយឆ្នាំទៀត ហើយការផ្គត់ផ្គង់ឧស្ម័នពីរុស្ស៊ី ទៅកាន់សហភាពអឺរ៉ុប អាចត្រូវបានបន្តឡើងវិញ តាមរយៈឧបករណ៍ភ្ជាប់នេះ។
លោក Vucic បានចែករំលែក ទស្សនៈរបស់គាត់អំពីអនាគត នៃបំពង់បង្ហូរប្រេងនៅក្នុង បទសម្ភាសន៍ជាមួយ សារព័ត៌មានអាល្លឺម៉ង់ Handelsblatt ដែលបានចេញផ្សាយ កាលពីថ្ងៃសុក្រ។
កាលពីខែមុន កាសែត Wall Street Journal បានរាយការណ៍ថា ក្រុមអ្នកហិរញ្ញវត្ថុ និងវិនិយោគិនអាមេរិក Stephen Lynch បានសុំការអនុញ្ញាតពីរតនាគារ សហរដ្ឋអាមេរិក ដើម្បីពិនិត្យលទ្ធភាពក្នុងការទិញយកបំពង់បង្ហូរឧស្ម័ន Nord Stream 2 ប្រសិនបើវាត្រូវបានដាក់ លក់ដេញថ្លៃនៅឆ្នាំក្រោយ។
គួរឲ្យដឹងដែរថា បំពង់បង្ហូរប្រេង ដែលត្រូវបានសាងសង់ឡើង ដើម្បីបញ្ជូនឧស្ម័ន របស់រុស្ស៊ីទៅកាន់ប្រទេសអាល្លឺម៉ង់ និងតំបន់អឺរ៉ុប ខាងលិចផ្សេង ទៀតមួយនេះ ត្រូវបានរងការបំផ្លាញ ដោយ ការផ្ទុះនៅបាតសមុទ្រ បាល់ទិកតាំងតែពី ក្នុងខែកញ្ញាឆ្នាំ ២០២២ ៕