**អឺរ៉ុបប្រឈមនឹងភាពមិនប្រាកដប្រជាខាងនយោបាយឈានដល់ឆ្នាំ២០២៥**កប៉ាល់ទេសចរណ៍ធំដំបូងគេរបស់ប្រទេសចិនទទួលបានភ្ញៀវទេសចរចំនួន ៦០ម៉ឺននាក់**មនុស្សទាំង១៧៩នាក់បានស្លាប់នៅលើយន្តហោះដឹកអ្នកដំណើរដែលបានធ្លាក់ពេលចុះចតនៅអាកាសយានដ្ឋានមួយនៅភាគនិរតីនៃប្រទេសកូរ៉េខាងត្បូង លើកលែងតែមនុស្ស២នាក់ដែលត្រូវបានជួយសង្គ្រោះ**ជ្រូកទឹកដែលបាត់ខ្លួនជាង១០ឆ្នាំ បានបង្ហាញវត្តមានក្នុងសមុទ្រកម្ពុជាឡើងវិញ ឯផ្សោតក៏កើនដែរក្នុងឆ្នាំ២០២៤**បេក្ខជនអាហារូបករណ៍ អ.ម.ត ស្នើសុំសិក្សានៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ទទួលការណែនាំពីការប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀន**សម្ដេចធិបតី៖ យុវជនខ្មែរសម័យនេះមានសំណាង ខណៈយុវជននៅបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក កំពុងរងគ្រោះដោយសារសង្គ្រាម**សម្តេចធិបតី៖ ជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ពុំមែនកើតឡើងដោយចៃដន្យនោះទេ ដោយសារកត្តាចំបងសុខសន្តិភាព**ទេសរដ្ឋមន្ដ្រី គន់ គីម៖ គុណបំណាច់នៃនយោបាយឈ្នះ-ឈ្នះ មានតម្លៃធំធេងមិនអាចកាត់ថ្លៃបានឡើយ ដែលនាំមកនូវសន្តិភាពដូចសព្វថ្ងៃ**សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីដារលាន ដាល់អំបុកឈ្នះ-ឈ្នះ លើកទី ៤ ក្រោមម្លប់សុខសន្តិភាព**មនុស្ស១២០នាក់បានស្លាប់ ក្រោយយន្តហោះដឹកអ្នកដំណើរ មួយគ្រឿងបានធ្លាក់ចេញពីផ្លូវរត់ ជ្រុលទៅបុកជញ្ជាំងនៅឯអាកាសយានដ្ឋានអន្តរជាតិ Muan ក្នុងប្រទេសកូរ៉េខាងត្បូង**ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ អញ្ជើញប្រារព្ធពិធីក្រុងពាលី សុំសេចក្តីសុខ មុនបើកព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា»**មនុស្ស៦២នាក់ បានស្លាប់ក្រោយយន្តហោះមួយគ្រឿងបានធ្លាក់ចេញពីផ្លូវរត់ ហើយបុកជញ្ជាំងនៅឯអាកាសយានដ្ឋានអន្តរជាតិ Muan របស់កូរ៉េខាងត្បូង**សម្តេចតេជោ រំលឹកថា ការទទួលមេដឹកនាំខ្មែរក្រហមនៅផ្ទះសម្តេច កាលពី២៦ឆ្នាំមុន ជាដំណាក់កាលបញ្ចប់សង្រ្គាមទាំងស្រុង នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ**សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន លោកជំទាវ Gursharan Kaur Kholi ចំពោះមរណភាពអតីតនាយករដ្ឋមន្ត្រីឥណ្ឌា**បទវិភាគ៖ប្រទេសចិនដែលកាន់តែមានវិបុលភាពនឹងបំពេញបន្ថែមស្ថិរភាពទៅក្នុងសេដ្ឋកិច្ចសកល**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្មេងទំនើង កាន់កាំបិតផ្គាក់ចំនួន១ដើម កាន់ដាវមួយដើម និងមានបង្កប់រក្សាទុកជួញដូរចែកចាយដោយខុសច្បាប់នូវសារធាតុញៀន**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញ បិទវគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ធនធានមនុស្ស និងនវានុវត្តន៍ក្នុងវិស័យរដ្ឋបាលសាធារណៈ”**ក្មេងប្រុស២នាក់ទៅងូតទឹកប្រឡាយលង់ស្លាប់**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក្រើនរម្លឹកដល់រោងចក្រ-សហគ្រាស ឱ្យធ្វើរបាយការណ៍ជាប់ជាប្រចាំអំពីសារធាតុគីមីផ្សំ ដើម្បីទប់ស្កាត់ការលួចបង្វែរពីសារធាតុគីមីផ្សំ យកទៅកែច្នៃផលិតចេញជាគ្រឿងញៀនខុសច្បាប់

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា ដើម្បីទប់ស្កាត់ការលួចបង្វែរពីសារធាតុគីមីផ្សំ យកទៅកែច្នៃផលិតចេញជាគ្រឿងញៀនខុសច្បាប់នៅកម្ពុជាដូចពេលកន្លងមក សូមក្រើនរម្លឹកដល់រោងចក្រ-សហគ្រាស ឱ្យធ្វើរបាយការណ៍ជាប់ជាប្រចាំអំពីសារធាតុគីមីផ្សំ ហើយផ្ញើទៅកាន់ក្រសួង-ស្ថាប័នពាក់ព័ន្ធ។ របាយការណ៍ទាំងនោះ មាន៤ប្រភេទ គឺរបាយការណ៍ប្រចាំខែ របាយការណ៍ប្រចាំត្រីមាស របាយការណ៍ប្រចាំឆមាស និងរបាយការណ៍ប្រចាំឆ្នាំ ដោយរបាយការណ៍នីមួយៗ ត្រូវក្តោបទាំងការទិញ ការលក់ និងការប្រើប្រាស់សារធាតុគីមីផ្សំក្នុងរោងចក្រ-សហគ្រាស។

ថ្លែងក្នុងពិធីបិទសិក្ខាសាលាស្តីពីការគ្រប់គ្រងសារធាតុគីមីផ្សំ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចូលរួមពីម្ចាស់ និងតំណាងក្រុមហ៊ុន រោងចក្រ សហគ្រាស ឯកឧត្ដមអគ្គលេខាធិការ ថែមទាំងប្រាប់ឱ្យរោងចក្រ-សហគ្រាស កត់ត្រាឱ្យបានច្បាស់លាស់អំពីសារធាតុគីមីផ្សំ រួមមាន បរិមាណនាំចូល បរិមាណប្រើប្រាស់ និងបរិមាណនៅសល់ក្នុងស្តុក ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យ។

គួររម្លឹកថា កន្លងមក មានករណីរោងចក្រ-សហគ្រាសរបស់ឧក្រិដ្ឋជនមួយចំនួននៅកម្ពុជា ពិសេសឧក្រិដ្ឋជនបរទេស បានលួចកែច្នៃ និងផលិតគ្រឿងញៀន ចេញពីសារធាតុគីមីផ្សំ។ ពួកគេអាចនាំសារធាតុគីមីផ្សំចូលទៅកាន់រោងចក្រ-សហគ្រាសរបស់ខ្លួន ដោយសុវត្ថិភាពនិងស្របច្បាប់ ដោយសារពួកគេកុហកអាជ្ញាធរកម្ពុជាថា ដើម្បីយកទៅប្រើប្រាស់ក្នុងការកែច្នៃនិងការផលិតចេញជាផលិតផលផ្សេងៗ។ ក្រោយរកឃើញករណីកែច្នៃគ្រឿងញៀនចេញពីសារធាតុគីមីផ្សំ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៏ដាក់ចេញវិធានការត្រួតពិនិត្យសារធាតុគីមីផ្សំតាមរោងចក្រ-សហគ្រាស និងតម្រូវឱ្យរោងចក្រ-សហគ្រាស ត្រូវធ្វើរបាយការណ៍អំពីសារធាតុគីមីផ្សំរបស់ខ្លួន។

ក្នុងសិក្ខាសាលាខាងលើ ឧត្តមសេនីយ៍ទោ ឡេង ប៊ុនណា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានស្នើឱ្យម្ចាស់ និងតំណាងក្រុមហ៊ុន រោងចក្រ សហគ្រាស បង្កើនការយកចិត្តទុកដាក់ក្នុងការអនុវត្តគោលការណ៍ ដែលក្រសួង-ស្ថាប័នជំនាញបានដាក់ចេញ ដើម្បីចូលរួមទប់ស្កាត់ការលួចកែច្នៃសារធាតុគីមីផ្សំជាជំនួញស្របច្បាប់ ទៅជាគ្រឿងញៀនសំយោគខុសច្បាប់៕

អត្ថបទដែលជាប់ទាក់ទង