**ឆ្នាំ២០២៥ បង្កើនវឌ្ឍនភាពសមិទ្ធផលនៃការអនុវត្ត«គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ» និង«សហគមន៍ជោគវាសនារួមមនុស្សជាតិ»**លោកXi Jinpingជួបសំណេះសំណាលជាមួយតំណាងអង្គភាពកម្មាភិបាលចូលនិវត្តន៍ទូទាំងប្រទេសចិនដែលទទួលបានប័ណ្ណសរសើរជាសមូហភាពភាពឈានមុខនិងបុគ្គលឈានមុខ**លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល ២០២៥**នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញេីសារជូនពរ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងមូល ក្នុងឱកាសចូលឆ្នាំសកល ២០២៥**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាអាជីវកម្មមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម វង្សី វិស្សុត និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំសកល ២០២៥**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ទៀ សីហា និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំសកល ២០២៥**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំសកល ២០២៥**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមបណ្ឌិត សាយ សំអាល់ និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំសកល ២០២៥**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ហង់ជួន ណារ៉ុន និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំសកល ២០២៥**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម កើត រិទ្ធ និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំសកល ២០២៥**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម សុខ ចិន្តាសោភា និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំសកល ២០២៥**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ស៊ុន ចាន់ថុល និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំសកល ២០២៥**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំសកល ២០២៥**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំសកល ២០២៥**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ប្រាក់ សុខុន និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំសកល ២០២៥**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំសកល ២០២៥**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសចូលឆ្នាំសកល ២០២៥**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសចូលឆ្នាំសកល ២០២៥**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ប៉ុល សារឿន និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំសកល ២០២៥

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២៥ ខាងមុខនេះ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២៥ ខាងមុខនេះ ខ្ញុំបាទ មានក្តីសោមនស្សរីករាយប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុត និងគោរពស្រលាញ់ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូមគោរពជូនពរបវរប្រសើរជូន សម្តេចទាំងពីរ មានសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ ស្មារតីភ្លឺថ្លា ជន្មាយុយឺនយូរ ដើម្បីបន្តរួមចំណែកដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើនឈានឡើងលើគ្រប់វិស័យ។

ខ្ញុំបាទ សូមសម្តែងនូវក្តីគោរពដឹងគុណដ៏ជ្រាលជ្រៅចំពោះគំរូវីរភាពដ៏ឆ្នើមរបស់ សម្តេចតេជោ ដែលបានដឹកនាំ តស៊ូរំដោះប្រទេសជាតិ ពុះពារគ្រប់ឧបសគ្គស្វែងរកសុខសន្តិភាព និងការបង្រួបបង្រួមជាតិ ដោយអនុវត្តនយោបាយ ឈ្នះ ឈ្នះ ដើម្បីបញ្ចប់សង្គ្រាម។ មិនតែប៉ុណ្ណោះ សម្តេចតេជោ ជាអគ្គមគ្គទេសដ៏ល្អឆ្នើម និងមានភាពប៉ិនប្រសប់ ឈ្លាសវៃដ៏ល្អប្រសើរ បំផុតក្នុងការដឹកនាំប្រទេសជាតិ សម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់ ជាបន្តបន្ទាប់ ហើយថែរក្សា បាននូវសុខសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដីដ៏រឹងមាំ ឯកភាពជាតិ ស្ថិរភាពនយោបាយ ព្រមទាំងទទួលបាននូវកិត្យានុភាព ល្បីល្បាញក្នុងតំបន់ និងលើឆាកអន្តរជាតិ។ ថ្មីៗនេះ សម្តេចតេជោ ត្រូវបានសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព (IPTP) នៃក្រុម ប្រឹក្សាសកលដើម្បីការអត់ឱន និងសន្តិភាព (GCTP) ប្រគល់ “ពានរង្វាន់មេដាយសន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី”។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំបាទ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធក្នុងលោក មានទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំប្រទានសព្វសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្លៃថ្លាជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រាបុត្រី ចៅប្រុស ចៅស្រី ជាទីស្រលាញ់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មេត្តាទទួលនូវគារវភក្តីដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំបាទ ៕

អត្ថបទដែលជាប់ទាក់ទង