អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្មេងទំនើង កាន់កាំបិតផ្គាក់ចំនួន១ដើម កាន់ដាវមួយដើម និងមានបង្កប់រក្សាទុកជួញដូរចែកចាយដោយខុសច្បាប់នូវសារធាតុញៀន
ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៣:៣១នាទី កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស ដឹកនាំដោយលោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាប បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកគងពិសីបានចុះបង្រ្កាបក្មេងទំនើងដែលបានកាន់កាប់នៅដាវចំនួន០១ដើម កាំបិតផ្គាក់ចំនួន១ដើម និងមានបង្កប់រក្សាទុកជួញដូរចែកចាយដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខ្ទមដីឡូតិ៍ទុកចោលមួយកន្លែង ភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ រួមមាន៖ ទី១.ឈ្មោះ គឹម សំអាត ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ, ទី២.ឈ្មោះ មឿន សុធា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងទី៣.ឈ្មោះ សាត សុរិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិ ចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ចាប់យកវត្ថុតាងរួមមាន៖ ម្សៅក្រាមសរថ្លាចំនួន ៥កញ្ចប់, ទូរស័ព្ទចំនួន ១គ្រឿង, ម៉ូតូ ១គ្រឿង, កាំបិតផ្គាក់ ១ដើម,ដាវ ១ដើម, ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងឧបករណ៍ជក់បារីអេឡិចត្រូនិចចំនួន ២គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនខ្លួនមកបញ្ជាកាដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបន្តនិតិវិធី ៕