**ក្មេងទំនើង៦៤នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន និងបញ្ជូនទៅតុលាការ ចំនួន ១០នាក់**ឱកាសការងារ! ក្រសួងប្រៃសណីយ៍ ជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ចំនួន ៥នាក់**ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អញ្ជើញប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តកោះកុង**ក្រុមហ៊ុន Apple យល់ព្រមបង់ប្រាក់ដើម្បីដោះស្រាយបណ្តឹងឯកជនភាពដែលត្រូវបានចោទប្រកាន់ថា ប្រើប្រាស់ Siri លួចថតសំឡេងក្នុងអំឡុងពេលសន្ទនា**រាជរដ្ឋាភិបាល បានធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសមួយនាំមុខ ក្នុងចំណោមប្រទេសទាំង៥ ក្នុងពិភពលោក ដែលបានលុបបំបាត់ពលកម្មកុមារ**អគ្គីភ័យឆាបឆេះអគារកម្ពស់ ៨ជាន់នៅទីក្រុង Seongnam របស់កូរ៉េខាងត្បូង**ប្រមុខការទូតរបស់បារាំង ទៅដល់រដ្ឋធានីដាម៉ាស ក្នុងការចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចលើកដំបូង**ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយជប៉ុន និងសហរដ្ឋអាម៉េរិក**រដ្ឋសភានឹងសហការដើម្បីផលិតស្ប៉តវីដេអូ ផ្សព្វផ្សាយឱ្យទូលំទូលាយពីហានិភ័យ នៃជំងឺមិនឆ្លង**លេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បើកកិច្ចប្រជុំលើកដំបូង**ប្រធានសេវាសន្តិសុខ ប្រធានាធិបតីកូរ៉េខាងត្បូង មិនអនុញ្ញាតឱ្យក្រុមអ្នកស៊ើបអង្កេត ចូលឆែកឆេរលំនៅដ្ឋាន របស់ប្រធានាធិបតី លោក Yoon Suk-yeol**ឯកឧត្តម ម៉ន គ្រីយ៉ា ដឹកនាំគណៈប្រតិភូក្រសួងការងារ ចូលគោរពវិញ្ញាណក្ខន្ធសព លោកជំទាវធម្មសទ្ធាភិរ័ក្ខសិរីវិសុទ្ធិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន**ឯកឧត្តម ជា សុមេធី អញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព ឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ សុីផេន**និយតករទំនាក់ទំនងរបស់ប្រទេសម៉ាឡេស៊ី ផ្តល់អាជ្ញាបណ្ណដល់កម្មវិធី TikTok និង WeChat ឱ្យដំណើរការនៅក្នុងប្រទេស**អភិបាលខេត្តកំពង់ធំ ក្រើនរំលឹកដល់មន្ដ្រីទាំងអស់នៃមន្ទីរព័ត៌មានខេត្ត ត្រូវរក្សាសាមគ្គីភាពឱ្យបានល្អ ដើម្បីឱ្យអង្គភាពមានការរីកចម្រើន**ក្រសួងបរិស្ថាន ចេញសេចក្តីណែនាំស្តីពី ការអនុវត្តយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក»**កំពុងស្វែងរកការងារមែនទេ? គិតត្រឹមថ្ងៃទី៣ ខែមករា​នេះ មានការងាររហូតដល់ទៅចំនួន ៥២.២៣៤កន្លែង កំពុងរង់ចាំអ្នក!**ឯកឧត្តម មាស សុភ័ណ្ឌ៖ ផ្លូវក្រវាត់ព្រំដែន នឹងក្លាយទៅជារបងការពារព្រំដែនមួយដ៍រឹងមាំ និងជាផ្លូវសរសៃឈាមមួយទៀត ជួយជំរុញដល់សេដ្ឋកិច្ចជាតិ និងវិស័យទេសចរណ៍កម្ពុជា**សម្តេច ម៉ែន សំអន អញ្ជើញ គោរពវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន**រដ្ឋមន្រ្តី ឈាង រ៉ា ណែនាំដល់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បន្តការតាមដាន និងឆ្លើយតបជំងឺឆ្លង និងព្រឹត្តិការណ៍សុខភាពសាធារណៈនានា ដោយនវានុវត្តន៍ និងបុរេសកម្ម

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ អញ្ជើញប្រារព្ធពិធីក្រុងពាលី សុំសេចក្តីសុខ មុនបើកព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា»

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង និងថ្នាក់ដឹកនាំ នានា នៃរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញក្រុងពាលី តាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចំរុងចំរើន មុននឹងបើកព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ឱ្យបានសេចក្ដីសុខសប្បាយ ហើយប្រព្រឹទ្ធទៅដោយរលូន និងប្រកបដោយជោគជ័យ នាពហុកីឡដ្ឋានជាតិមរតកតេជោ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។

ព្រឹត្តិការណ៍បើកការប្រកួតបាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» នឹងដំណើរការនៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ ដែលធ្វើឡើងក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។

ក្នុងនោះដែរ ជាប្រពៃណីទំនៀមទំលាប់ខ្មែរ មុននឹងចាប់ផ្តើមនូវព្រឹត្តិការណ៍ ឬការសាងសង់សំណង់អ្វីមួយ ជាតែងប្រារព្ធនូវពិធីនេះមិនដែលខនខានឡើយ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពនេះ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរួចរាល់ ទាំងការរក្សាសន្តិសុខ សុវត្ថិភាព ការរៀបចំសណ្តាប់ធ្នាប់ ការតុបតែង ការដាក់ភ្លើងបំភ្លឺសាធារណៈ ការរៀបចំចំណតយានយន្ត និងការត្រៀមកម្លាំងកម្មករ ដើម្បីសំអាត អនាម័យបរិស្ថានជាដើម។ព្រឹត្តិការណ៍នេះនឹងមានអ្នកចូលរួមទស្សនា ប្រមាណជាង៥ម៉ឺននាក់ ហើយរដ្ឋបាលរាជធានីភ្នំពេញ ក៏បានត្រៀមអាវយឺតចំនួន៥ម៉ឺនអាវ ដើម្បីចែកជូនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង