**នាយករដ្ឋមន្ត្រីស្លូវ៉ាគី៖ បក្ស Smer-SD ត្រៀមខ្លួនចរចាជាមួយដៃគូចម្រុះ ពីវិធានការទៅវិញទៅមកប្រឆាំង នឹងអ៊ុយក្រែន**ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបំភ្លឺ ជុំវិញស្រ្តីម្នាក់បង្ហោះវីដេអូនិយាយវាយប្រហារមកលើសមត្ថកិច្ចប្រដូចជាចោរដោយខឹងសមត្ថកិច្ចអនុវត្តផាកពិន័យតាមច្បាប់ទៅលើកូនប្រុស**ប្រតិបត្តិដីកាចាប់ខ្លួនប្រឆាំង នឹងប្រធានាធិបតី ដែលត្រូវបានចោទប្រកាន់លោក Yoon Suk-yeol គឺមិនអាចទៅរួចទេ**សម្តេច សាយ ឈុំ អញ្ជើញប្រកាសបញ្ចូលអតីតសមាជិកបក្សប្រឆាំងនៅរាជធានីភ្នំពេញ ១,៨១៨នាក់ ជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា**វៀតណាម មិន​មាន​យន្តការ​ណា​មួយ​ ក្នុង​ការ​ ផ្តល់ប្រាក់​ដល់​អ្នក ដែល​ផ្តល់​រូបភាព​នៃ​ការ​បំពាន​ច្បាប់​ ចរាចរណ៍​នោះទេ**រដ្ឋបាលលោក បៃដិន ជូនដំណឹងផ្លូវការទៅកាន់សភា ពីសំណើលក់សព្វាវុធ ៨ពាន់លានដុល្លារ ឱ្យទៅអ៉ីស្រាអែល**បុគ្គលិករដ្ឋាភិបាលចិនរាប់លាននាក់ ត្រូវបានដំឡើងប្រាក់ខែដ៏គួរឱ្យភ្ញាក់ផ្អើល**រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដោះលែងអ្នកទោស ៥៨៦៤នាក់ រួមទាំងជនបរទេស ១៨០នាក់**ក្រសួងសាធារណការ បដិសេធទាំងស្រុងនូវការចុះផ្សាយរបស់កាសែតក្រៅស្រុកថា «នាយកគម្រោង និងតំណាងធនាគារពិភពលោកទទួលលុយសំណូកពីក្រុមហ៊ុន Poly Changda Engineering ជាង១លានដុល្លារជាថ្នូរនឹងការទទួលបានគម្រោង»**Elon Musk អាចចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយជុំវិញការផ្សាយអពីការផ្ទុះដែលពាក់ព័ន្ធនឹង Cybertruck នៅ Las Vegas**មនុស្សជាង ៣០០នាក់ បង្ខំឱ្យភៀសខ្លួនភ្លាមៗចេញពីអណ្តាតភ្លើង ដែលត្របាក់លេបអគារពាណិជ្ជកម្ម នៅភាគខាងត្បូងសេអ៊ូល**Tesla ប្រកាសពីការធ្លាក់ ចុះការលក់ប្រចាំឆ្នាំ លើកដំបូងរបស់ខ្លួន ក្នុងរយៈពេលជាងដប់ឆ្នាំ**ក្រុមបាតុករស្តាំនិយម នៅកូរ៉េខាងត្បូងប្រើពាក្យស្លោកដូចគ្នានឹងអ្នកគាំទ្រ លោក Trump****ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី៖ រាជរដ្ឋាភិបាល បាននិងកំពុងខំប្រឹងប្រែងប្តូរផ្តាច់ទោះក្នុងតម្លៃណាក៏ដោយ ការពារសុខសន្តិភាពឱ្យខានតែបាន**ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី៖ កម្ពុជា បាននិងកំពុងបង្ហាញដល់ពិភពលោកនូវគំរូក្នុងការកសាងសន្តិភាព តាមរយៈវេទិកា និងកិច្ចប្រជុំនានា**មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ដឹកនាំក្រុមការងារ​ដោះ​ស្រាយ​បញ្ហា និងពន្លឿនការចុះបញ្ជីដីរដ្ឋ និងការពារដីរដ្ឋ នៅស្រុកមួយចំនួន ក្នុង​ខេត្តព្រះសីហនុ**បញ្ជីឈ្មោះបេក្ខជនទទួលបានអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សាថ្នាក់មហាវិទ្យាល័យនៅខេត្តត្បូងឃ្មុំ**បញ្ជីឈ្មោះបេក្ខជនជាប់ស្ថាពរ ទទួលបានអាហារូបករណ៍ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈ សម្តេចធិបតី និងលោកជំទាវបណ្ឌិត សិក្សានៅខេត្តក្រចេះ**បញ្ជីឈ្មោះបេក្ខជនជាប់ស្ថាពរ ទទួលបានអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈសម្តេចធិបតី និងលោកជំទាវបណ្ឌិត សិក្សានៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀន

ភ្នំពេញ៖ នៅវេលាម៉ោង២និង៣០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្រ្កាបករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ រួមមាន៖ ១-ឈ្មោះ ឈិវ សៅដា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ និង២-ឈ្មោះ ចិ ប៊ុនឈីត ហៅ ឆើត ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្ន រស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ ឃាត់ខ្លួននៅចំណុចក្រោយសាលាគរុកោសល្យ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រមទាំងចាប់យកវត្ថុតាងរួមមាន៖ ម៉ូតូចំនួន ០១គ្រឿង, ទូរសព្ទ ចំនួន ០២គ្រឿង (ម៉ាកOPPO A31 ពណ៌ខ្មៅ និង OPPOពណ៌ទឹកមាស) ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធក្រុង ដើម្បីសួរនាំតាមនីតិវិធី។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លេីយសារភាពថា ពួកខ្លួនពិតជាបានប្រើប្រាស់គ្រឿនញៀនពិតប្រាកដមែន។

ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះដើម្បីអនុវត្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង