**វៀតណាម មិន​មាន​យន្តការ​ណា​មួយ​ ក្នុង​ការ​ ផ្តល់ប្រាក់​ដល់​អ្នក ដែល​ផ្តល់​រូបភាព​នៃ​ការ​បំពាន​ច្បាប់​ ចរាចរណ៍​នោះទេ**រដ្ឋបាលលោក បៃដិន ជូនដំណឹងផ្លូវការទៅកាន់សភា ពីសំណើលក់សព្វាវុធ ៨ពាន់លានដុល្លារ ឱ្យទៅអ៉ីស្រាអែល**បុគ្គលិករដ្ឋាភិបាលចិនរាប់លាននាក់ ត្រូវបានដំឡើងប្រាក់ខែដ៏គួរឱ្យភ្ញាក់ផ្អើល**រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដោះលែងអ្នកទោស ៥៨៦៤នាក់ រួមទាំងជនបរទេស ១៨០នាក់**ក្រសួងសាធារណការ បដិសេធទាំងស្រុងនូវការចុះផ្សាយរបស់កាសែតក្រៅស្រុកថា «នាយកគម្រោង និងតំណាងធនាគារពិភពលោកទទួលលុយសំណូកពីក្រុមហ៊ុន Poly Changda Engineering ជាង១លានដុល្លារជាថ្នូរនឹងការទទួលបានគម្រោង»**Elon Musk អាចចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយជុំវិញការផ្សាយអពីការផ្ទុះដែលពាក់ព័ន្ធនឹង Cybertruck នៅ Las Vegas**មនុស្សជាង ៣០០នាក់ បង្ខំឱ្យភៀសខ្លួនភ្លាមៗចេញពីអណ្តាតភ្លើង ដែលត្របាក់លេបអគារពាណិជ្ជកម្ម នៅភាគខាងត្បូងសេអ៊ូល**Tesla ប្រកាសពីការធ្លាក់ ចុះការលក់ប្រចាំឆ្នាំ លើកដំបូងរបស់ខ្លួន ក្នុងរយៈពេលជាងដប់ឆ្នាំ**ក្រុមបាតុករស្តាំនិយម នៅកូរ៉េខាងត្បូងប្រើពាក្យស្លោកដូចគ្នានឹងអ្នកគាំទ្រ លោក Trump****ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី៖ រាជរដ្ឋាភិបាល បាននិងកំពុងខំប្រឹងប្រែងប្តូរផ្តាច់ទោះក្នុងតម្លៃណាក៏ដោយ ការពារសុខសន្តិភាពឱ្យខានតែបាន**ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី៖ កម្ពុជា បាននិងកំពុងបង្ហាញដល់ពិភពលោកនូវគំរូក្នុងការកសាងសន្តិភាព តាមរយៈវេទិកា និងកិច្ចប្រជុំនានា**មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ដឹកនាំក្រុមការងារ​ដោះ​ស្រាយ​បញ្ហា និងពន្លឿនការចុះបញ្ជីដីរដ្ឋ និងការពារដីរដ្ឋ នៅស្រុកមួយចំនួន ក្នុង​ខេត្តព្រះសីហនុ**បញ្ជីឈ្មោះបេក្ខជនទទួលបានអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សាថ្នាក់មហាវិទ្យាល័យនៅខេត្តត្បូងឃ្មុំ**បញ្ជីឈ្មោះបេក្ខជនជាប់ស្ថាពរ ទទួលបានអាហារូបករណ៍ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈ សម្តេចធិបតី និងលោកជំទាវបណ្ឌិត សិក្សានៅខេត្តក្រចេះ**បញ្ជីឈ្មោះបេក្ខជនជាប់ស្ថាពរ ទទួលបានអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈសម្តេចធិបតី និងលោកជំទាវបណ្ឌិត សិក្សានៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ**បញ្ជីឈ្មោះបេក្ខជនជាប់ស្ថាពរ ទទួលបានអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈសម្តេចធិបតី និងលោកជំទាវបណ្ឌិត សិក្សានៅសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា**បញ្ជីឈ្មោះបេក្ខជនជាប់ស្ថាពរ ទទួលបានអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈសម្តេចធិបតី និងលោកជំទាវបណ្ឌិត សិក្សានៅសាកលវិទ្យាល័យខេមរៈ**ពលរដ្ឋក្រីក្រខ្វះខាត ២០គ្រួសារ និងពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ ២គ្រួសារ នៅស្រុកព្រៃកប្បាស ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្ត**ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី៖ ទិវាជ័យជម្នះ ៧មករា គឺជាព្រឹត្តិការប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលបានផ្ដួលរំលំរបប ប៉ុលពត សង្គ្រោះជាតិខ្មែរ ឱ្យរស់រានមានជីវិតឡើងវិញ

ជ្រូកទឹកដែលបាត់ខ្លួនជាង១០ឆ្នាំ បានបង្ហាញវត្តមានក្នុងសមុទ្រកម្ពុជាឡើងវិញ ឯផ្សោតក៏កើនដែរក្នុងឆ្នាំ២០២៤

ភ្នំពេញ៖ ជ្រូកទឹកដែលបាត់ខ្លួនជាង១០ឆ្នាំ បានបង្ហាញវត្តមានក្នុងសមុទ្រកម្ពុជាឡើងវិញ។ ចំណែក ផ្សោតក៏មានកំណើនដែរនៅក្នុងឆ្នាំ២០២៤។ ការកើនឡើងគួរឱ្យកត់សម្គាល់នេះ កើតចេញពីការការពារ និងអភិរក្សធនធានជលផលបានល្អប្រសើរ។

របាយការណ៍សង្ខេបលទ្ធផលអនុវិស័យជលផលឆ្នាំ២០២៤ របស់រដ្ឋបាលជលផល បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤នេះ ជ្រូកទឹកជាច្រើន បានបង្ហាញវត្តមានក្នុងសមុទ្រកម្ពុជាឡើងវិញ បន្ទាប់ពីបាត់ខ្លួនជាង១០ឆ្នាំ។ ចំណែក ផ្សោតពណ៌ផ្កាឈូក និងក្បាលត្រឡោក ក៏កើនឡើងដែរ ក្នុងចំនួនជាង១០០ក្បាល។ ប្រភេទសត្វកម្រទាំងនេះ បង្ហាញខ្លួនញឹកញាប់នៅតំបន់ឆ្នេរ ពិសេសខេត្តកែប និងកំពត។

នៅក្នុងឆ្នាំដដែលនេះ ផ្សោតទន្លេមេគង្គកើតកូនបាន៩ក្បាល និងងាប់ទៅវិញ៤ក្បាល ដែលនាំឱ្យផ្សោតសព្វថ្ងៃមានប្រមាណ ១០៤ក្បាល។ លើសពីនោះ មន្រ្តីជំនាញផ្នែកអភិរក្ស ក៏រកឃើញសម្បុកអណ្តើកសមុទ្រចំនួន៣កន្លែង នៅកោះប៉ូឡូវ៉ៃ ក្នុងនោះញាស់កូនបាន៩០ក្បាល។ ជាមួយគ្នានេះ អាជ្ញាធរ និងពលរដ្ឋក៏បានលែង ត្រីរាជ១៦ក្បាល, ត្រីគល់រាំង៣៣ក្បាល, បបែលយក្សទឹកសាប១ក្បាល, កន្ទាយក្បាលកង្កែប២៣ក្បាល, អណ្តើកហ្លួង៤០ក្បាល និងអណ្តើកសមុទ្រ៤៤ក្បាល ទៅបឹងធម្មជាតិវិញផងដែរ។

នៅក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារអនុវិស័យជលផល ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តឆ្នាំ២០២៥ កាលពីថ្ងៃទី២៥ ខែធ្នូ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ការវិលត្រលប់មកវិញនូវជ្រូកទឹក និងប្រភេទធនធានកម្រងជិតផុតពូជទាំងអស់នេះ បានបង្ហាញថា សមុទ្រកម្ពុជាមានជម្រកសុវត្ថិភាព និងចំណីគ្រប់គ្រាន់ តាមរយៈការអភិរក្សធនធានជលផលបានល្អប្រសើរ ជាពិសេស ការពារបានស្មៅសមុទ្រ និងជម្រកត្រី ដែលជាចំណីរបស់ពួកវា។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ជាក់ស្ដែង ឥឡូវយើងថតបានជ្រូកទឹក ហើយពួកវាមកក្នុងចំនួនច្រើន និងច្រើនដង ដែលមានទាំងកូនទៀត។ មូលហេតុដែលពួកវាមក គឺមកពីការការពាររបស់យើងបានល្អ ដែលធ្វើឱ្យវាមានសេចក្ដីសុខ សុវត្ថិភាព និងអាហារគ្រប់គ្រាន់។ អាហារគ្រប់គ្រាន់នេះ កើតឡើងដោយយើងថែរក្សាស្មៅសមុទ្រ និងជម្រកត្រីមួយចំនួនបាន បង្កើតចំណីសម្រាប់ផ្សោត និងជ្រូកទឹក ៕

អត្ថបទដែលជាប់ទាក់ទង