**គណៈកម្មការទី៤ រដ្ឋសភា ចុះសំណេះសំណាលកម្លាំងវិស្វកម្ម ឈរជើងស្ថាបនាផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តរតនគិរី**ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញត្រួតពិនិត្យដំណើរការសាងសង់ផ្ទះថ្មីចំនួន៦៥ខ្នង ដែលជាអំណោយរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ**សម្ដេចតេជោ រម្លឹកកាលពី៤៩ឆ្នាំមុន នៃជីវិតអាពាហ៍ពិពាហ៍ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើកស្ទួយវិស័យពុទ្ធិកសិក្សា នៅប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ហិង្សាដោយចេតនា**ក្រុមហ៊ុន រ៉ក មីនើ រ៉លឡជី ទទួលបានអាជ្ញាបណ្ណពីរដ្ឋក្នុងស្វែងរុករកធនធានរ៉ែលោហៈ នៅស្រកភ្នំស្រុក បង្កេីនឱកាសការងារដល់ពលរដ្ឋនៅមូលដ្ឋាន**សិស្សានុសិស្សមកពីសាលាបឋមសិក្សាចំនួន៨នៅលើដីកោះ និងតាមដងទន្លេក្នុងខេត្តកំពង់ឆ្នាំងជាង១០០០នាក់ទទួលបានកាបូប និងសម្ភារៈសិក្សាពីសប្បុរសជន**បទវិភាគ៖ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារវាងចិននិងអាមេរិក មិនមែនជាការប្រកួតប្រជែងបែបផលបូកសូន្យទេ គឺជាកាលានុវត្តភាពរវាងគ្នានិងគ្នា**នគរបាលឃាត់ខ្លួនក្មេងទំនើងមួយក្រុម ៩នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយបង្កហិង្សាដោយចេតនា នៅស្រុកសង្គមថ្មីខេត្តព្រះវិហារ**សម្តេច ម៉ែន សំអន អញ្ជើញប្រកាសប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីពិធីសូត្រមន្តចម្រើនព្រះបរិត្តសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការផ្តល់លិខិតឆ្លងដែន ប្រចាំខេត្តសៀមរាប**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ តទៅ**ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បំភ្លឺព័ត៌មានពាក់ព័ន្ធការចុះផ្សព្វផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះ” Jee Phan Mai ” និងហ្វេសប៊ុកផេក” NFP News 24h “ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៨ ខែធ្នូ**អាល្លឺម៉ង់ បង្កើន ការ នាំ ចូល សារធាតុអ៊ុយរ៉ាញ៉ូម ពី រុស្ស៊ី**លោក Zelensky ថា ប្រទេសលោកខាងលិចមួយចំនួនចាត់ទុកជនអន្តោប្រវេសន៍អ៊ុយក្រែន ជាពលកម្មថោក**មេដឹកនាំគណបក្សប្រជាធិបតេយ្យកូរ៉េខាងត្បូង អំពាវនាវឱ្យមានការចាប់ខ្លួនមេបញ្ជាការអង្គរក្សរបស់ប្រធានាធិបតី Yoon Suk-yeol**ឯកឧត្តម កែវ រតនៈ៖ យើងទាំងអស់គ្នាត្រូវចងចាំជានិច្ចនូវស្មារតី ៧ មករា តាមរយៈការគោរព និងដឹងគុណ ដល់ការលះបង់របស់អ្នកស្នេហាជាតិ ដែលបានបង្កើតសន្តិភាព បូរណភាពទឹកដី និងការអភិវឌ្ឍ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន និងសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន**សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ យោធភូមិភាគទី២

រដ្ឋមន្ដ្រីមហាផ្ទៃ លើកទឹកចិត្តដល់មន្ដ្រីក្រសួងមហាផ្ទៃទាំងអស់ បន្តយកចិត្តទុកដាក់បំពេញភារកិច្ចថែរក្សាសន្តិសុខ និងបម្រើសេវាសាធារណៈជូនពលរដ្ឋ ឱ្យបានកាន់តែប្រសើរឡើង


ភ្នំពេញ៖ ជាមួយនឹងសមិទ្ធផលគួរឱ្យស្ញប់ស្ញែងដែលសម្រេចបានកន្លងមក ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានក្រើនរំលឹក និងជំរុញលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខិតខំបំពេញភារកិច្ចថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។

យោងតាមរយៈសារជូនពរ កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ ក្នុងឱកាសចូលឆ្នាំសកល ២០២៥ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានសម្តែងនូវការកោតសរសើរដោយស្មោះ ចំពោះកងកម្លាំង នគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ ដែលតែងខិតខំប្រឹងប្រែង និងធ្វើពលិកម្ម គ្រប់បែបយ៉ាង បំពេញភារកិច្ច និងបេសកកម្មថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រួមទាំង ការផ្តល់សេវាសាធារណៈគ្រប់ប្រភេទជូនប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ឯកឧត្តមអភិសន្ដិបណ្ឌិត បន្ដថា ក្នុងរយៈពេលប្រមាណមួយឆ្នាំកន្លងមកនេះ ព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់នៃសន្តិភាពពេញបរិបូរណ៍ បានប្រារព្ធនូវព្រឹត្តិការណ៍ជាតិ-អន្តរជាតិសំខាន់ៗ ជាច្រើន ជាអាទិ៍ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤, កិច្ចប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ (IPTP), មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី លើកទី១២ (ICAPP) ជាពិសេស ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដ៏មហោឡារិកអធិកអធមនាពេល ថ្មីៗនេះ ដែលមានប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករមកពីគ្រប់ទិសទី បានមកចូលរួម ប្រកបដោយសេចក្តីសោមនស្ស និងសុខសុវត្ថិភាព។

ឯកឧត្តមអភិសន្ដិបណ្ឌិត បន្ថែមថា ការពុះពាររក្សាបានបរិយាកាសអំណោយផលសម្រាប់ការ ប្រារព្ធព្រឹត្តិការណ៍ទាំងនេះ គឺជាសមិទ្ធផល និងស្នាដៃគួរជាទីមោទនៈ កើតចេញពីកិច្ចខិតខំប្រឹងប្រែង និង ការប្តេជ្ញាចិត្ត ប្រកបដោយឆន្ទៈ និងមនសិការមោះមុតក្នុងវិជ្ជាជីវៈ ពីសំណាកកងកម្លាំងនគរបាលជាតិ មន្ត្រី រាជការស៊ីវិល និងមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ ដែលបានរួមចំណែកនាំមកនូវជោគជ័យយ៉ាងត្រចះត្រចង់ និងកិត្យានុភាពដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិ ។

ជាមួយនឹងសមិទ្ធផលគួរឱ្យស្ញប់ស្ញែងដែលសម្រេចបានកន្លងមកដូចបានលើកឡើងខាងលើនេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា «ខ្ញុំក៏សូម យកឱកាសនេះ ក្រើនរំលឹក និងជំរុញលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រី ពន្ធនាគារទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខិតខំបំពេញភារកិច្ចថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង និងទូលំទូលាយថែមទៀត ជាពិសេសត្រូវគោរព និងប្រតិបត្តិឱ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ជា និងគោលការណ៍នានារបស់ រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ សំដៅរួមចំណែកសម្រេចបាននូវរបៀបវារៈគន្លឹះ និងអាទិភាពនានានៃយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល ក្រោមមគ្គុទ្ទេសក៍ដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ក៏អំពាវនាវដល់កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារគ្រប់ លំដាប់ថ្នាក់ បន្តខិតខំចូលរួមអនុវត្តឱ្យបានផុលផុសនូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ព្រមទាំង ត្រូវបន្តចលនាកៀរគរការចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ឱ្យកាន់តែសកម្មថែមទៀត តាមពាក្យស្លោក «៣កុំ និង១រាយការណ៍» គឺ៖ កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍ ផ្តល់ព័ត៌មានជូនសមត្ថកិច្ច ជាពិសេសបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នូវបទបញ្ជា លេខ ០១ របស់រាជរដ្ឋាភិបាលស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ៕

អត្ថបទដែលជាប់ទាក់ទង