**រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤**នាយករដ្ឋមន្រ្តីជប៉ុន ចូលរួមរំលែកទុក្ខដល់មីយ៉ាន់ម៉ានិងថៃ ក្រោយរងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា**តំបន់ជាច្រើននៅប្រទេសថៃ រួមមានទាំងភាគខាងជើង ភាគកណ្តាល និងទីក្រុងបាងកក បានរងឥទ្ធិពលញ័ររញ្ជួយដី**ការិយាល័យគណៈកម្មាធិការធានារ៉ាប់រងថៃ ចេញសារព្រមានយ៉ាងម៉ឺងម៉ាត់ដល់ទីភ្នាក់ងារ និងឈ្មួញកណ្តាលធានារ៉ាប់រង ដែលអនុវត្តដោយអយុត្តិធម៌ចំពោះឆ្លើយតបនឹងការខូចខាតដោយសារគ្រោះរញ្ជួយដី**អ្នកនាំពាក្យបរិស្ថាន៖ សូមបង្ការកុំឱ្យមានភ្លើងឆេះព្រៃ ដែលជាមូលហេតុអ្វើឱ្យមានការធ្លាក់ចុះគុណភាពខ្យល់ និងការបាត់បង់ជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ី**លោក ដូណាល់ ត្រាំ ហៅទូរសព្ទប្រកបដោយផ្លែផ្កា ជាមួយនាយករដ្ឋមន្រ្តីកាណាដា ចំពេលមានភាពតានតឹងកើនឡើងរវាងសម្ព័ន្ធមិត្តមានព្រំដែនជាប់គ្នាទាំង២**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជាវាគ្មិន ក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍ ស្តីពីវិធីសាស្ត្រស្រាវជ្រាវរឿងក្តី និងបំបែករឿងក្តីព្រហ្មទណ្ឌដោយនគរបាលយុត្តិធម៌ ដល់និសិ្សត នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME)**គ្គ្រោះរញ្ជួយដីបានបំផ្លិចបំផ្លាញ​វាយប្រហារ​ប្រទេស​មី​យ៉ាន់​ម៉ា និងថៃ សម្លាប់​មនុស្ស​ជាង​១.០០០​នាក់​**លោក Elon Musk កំពុងប្រឈមមុខនឹងបណ្តឹងក្លែងបន្លំ ជុំវិញការបង្ហាញភាគហ៊ុន Twitter យឺតយ៉ាវ**អ៉ីរ៉ង់ ថាទីក្រុងតេហេរ៉ង់នឹងវាយប្រហារទៅលើ មូលដ្ឋានយោធាអាមេរិកនៅក្នុងតំបន់**ទេសរដ្ឋមន្រី្ត លី ធុជ ជំរុញលេីកទឹកចិត្តឱ្យវិនិយោគិនតំបន់ក្វាងស៊ី ប្រទេសចិន ពិចារណាពង្រីកការវិនិយោគដោយផ្ទាល់នៅកម្ពុជា ស្របតាមទស្សនវិស័យរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី**បទវិភាគ៖ធ្វើដំណើរជាមួយចិនគឺធ្វើដំណើរជាមួយកាលានុវត្តភាព

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ត្រៀមបង្កើនមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ឱ្យបានតិចបំផុត ១០នាក់ នៅឆ្នាំ២០២៥-២០២៦

ភ្នំពេញ៖ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រកាសបង្កើនចំនួនកម្លាំងមន្ត្រីនគរបាល នៅតាមប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ យ៉ាងហោចណាស់តិចបំផុត ១០នាក់ នៅឆ្នាំ២០២៥-២០២៦ ខាងមុខនេះ។

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានកត់សម្គាល់ថា នាពេលបច្ចុប្បន្ន តាមបណ្តាប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់មួយចំនួន មិនទាន់មានមន្ត្រីគ្រប់គ្រាន់ និងសមមូលទៅនឹងចំនួនប្រជាពលរដ្ឋ ក៏ដូចជាភូមិសាស្ត្រដែលត្រូវគ្រប់គ្រងនៅឡើយទេ ប៉ុន្តែមន្រ្តីនគរបាលជាតិគ្រប់មូលដ្ឋាន បានខិតខំលះបង់ពេលវេលាលើសម៉ោងដែលច្បាប់កំណត់ បម្រើសេវាជូនប្រជាពលរដ្ឋ ទាំងការងារសន្តិសុខ និងការងាររដ្ឋបាល ព្រមទាំងសេវាសាធារណៈផ្សេងៗទៀត មិនថាថ្ងៃសម្រាកនោះទេ គឺមានតែធ្វើលើសថ្ងៃធម្មតានៅថ្ងៃមានបុណ្យជាតិ អន្តរជាតិ និងព្រឹត្តិការណ៍ផ្សេងៗ។

ពីវេទិកាអធិបតីនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកឡើងអំពីការត្រៀមលក្ខណៈ និងវិធានការទប់ស្កាត់បញ្ហាគ្រឿងញៀន និងក្មេងទំនើង ដោយឯកឧត្តមបានសង្កេតឃើញថា នាពេលថ្មីៗនេះ ករណីក្មេងទំនើង ហាក់មានការអន់ថយបន្តិច ក្រោយការអនុវត្ត និងយកចិត្តទុកដាក់ខ្ពស់ពីមន្ត្រីកងកម្លាំង និងផ្នែកដែលពាក់ព័ន្ធ ក្រោមការបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ តែទោះជាយ៉ាងក៏ដោយ ឯកឧត្តម បន្ថែមថា តទៅមុខទៀតបញ្ហានេះនៅតែបន្តកើតមាន ដែលទាមទារឱ្យមានការយកចិត្តទុកដាក់បង្រ្កាបឱ្យទាន់ពេលវេលា។

ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានជំរុញឱ្យអាជ្ញាធរ និងកងកម្លាំងនគរបាលជាតិ បន្តយកចិត្តទុកដាក់លើការផ្តល់សេវាសារធារណៈ ក្នុងដែនសមត្ថកិច្ចនគរបាល ជាពិសេសសេវាលិខិតស្នាមរដ្ឋបាល ដូចជា៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងលិខិតបញ្ជាក់ផ្សេងៗ ដើម្បីផ្ដល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសម្ដែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិគ្រប់លំដាប់ថ្នាក់ ដែលខិតខំយកអស់កម្លាំងកាយចិត្ត ទ្រសភាពការណ៍ ស្របពេលដែលពិភពលោក មានការប្រែប្រួល ក្នុងព្រឹត្តិការណ៍ធំៗមួយចំនួន ទាំងកម្រិតជាតិ និងអន្តរជាតិក្នុងឆ្នាំ២០២៤ ជាពិសេសការគ្រប់គ្រងស្ថានការណ៍ ១៨សីហា និងការគ្រប់គ្រងបានដោយសុវត្ថិភាពក្នុងព្រះរាជពិធីបុណ្យអុំទូកនាពេលកន្លងទៅនេះ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្តល់អនុសាសន៍មួយចំនួនដល់ស្នងការដ្ឋាននគរបាលជាតិ ត្រូវបន្តការពារឱ្យបានដាច់ខាតនូវខឿនសន្តិភាព អធិបតេយ្យជាតិ បូរណភាពទឹកដីការពារបាវចនាជាតិ និងរដ្ឋធម្មនុញ្ញ ធានាថែរក្សារឹងមាំនូវធ្លុងសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាតិ និងទប់ស្កាត់ការបង្កើតកម្លាំងប្រឆាំង ឬក៏កម្លាំងប្រដាប់អាវុធខុសច្បាប់ណាមួយ ខិតខំចាត់វិធានការពង្រឹងសន្តិសុខផ្ទៃក្នុងឱ្យបានរឹងមាំ ធានាការពារប្រក្រតីភាពនៃដំណើការ និងការប្រព្រឹត្តទៅរបស់ស្ថាប័នជាតិ ធានាព្រះរាជសុវត្ថិភាពថ្វាយព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។

ឯកឧត្តម ក៏បានជំរុញឱ្យខិតខំអនុវត្តចលនាគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ដើម្បីលើកកម្ពស់សុវត្ថិភាពសន្តិសុខសង្គម ប្រើប្រាស់គ្រប់វិធានការ និងមធ្យោបាយ ខិតខំកាត់បន្ថយជាអតិបរមានូវគ្រោះថ្នាក់ចរាចរណ៍ បន្ដពង្រឹង និងអប់រំណែនាំដល់កងកម្លាំងអនុវត្តច្បាប់ ដែលមានភារកិច្ចបម្រើសេវាផ្ទាល់ជូនប្រជាពលរដ្ឋ ដើម្បីកែប្រែឥរិយាបថធ្វើការងារផ្តល់សេវាតម្រូវការ និងសេវាចាំបាច់នានាជូនដល់ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព លឿនរហ័ស មានគុណធម៌ សុជីវធម៌ និងភាពថ្លៃថ្នូរ៕

អត្ថបទដែលជាប់ទាក់ទង