**រដ្ឋបាលរាជធានីភ្នំពេញ បញ្ចៀសចរាចរ និងផ្អាកកំពង់ចម្លងជ្រោយចង្វារភ្នំពេញ​ និងកំពង់ចម្លងអរិយក្សត្រភ្នំពេញ​ ជាបណ្តោះអាសន្ន​ ក្នុងអំឡុងប្រារព្ធពិធីមីទ្ទិញ​ អបអរសាទរខួបអនុស្សាវរីយ៍លេីកទី៤៦​ នៃទិវាជ័យជម្នះ​ ៧មករា​**សន្តិសុខ​ស៊ីរី​នៅ​តែ​ផុយស្រួយ​ក្រោយ​ការ​ទម្លាក់​លោក​ Bashar al-Assad**អ៊ីស្រាអែលបដិសេធមិនទទួលបញ្ជីចំណាប់ខ្មាំងពីក្រុមហាម៉ាស**រដ្ឋមន្ត្រីការបរទេសអាមេរិក៖ សហរដ្ឋអាមេរិកបានបញ្ជូនអាវុធជាច្រើន ទៅអ៊ុយក្រែនដោយស្ងាត់ស្ងៀម តាំងពីរយៈពេល៥ខែមុនជម្លោះមកម្ល៉េះ**លុយអឺរ៉ូ ធ្លាក់ចុះដល់កម្រិតខ្សោយបំផុតធៀបនឹង ប្រាក់ដុល្លារអាមេរិកក្នុងរយៈពេលជាងពីរឆ្នាំចុងក្រោយនេះ**ដំណើរការសំណេរ ប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅចិន មានបេក្ខជនចូលរួម ៦២០នាក់**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០៣៣ រៀល សម្រាប់ថ្ងៃទី០៦ ខែមករានេះ**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងត្រៀមរៀបចំសួនសុវត្ថិភាពចរាចរណ៍ នៅក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង**USAID មរតកបៃតង សហការជាមួយមន្ទីរបរិស្ថានខេត្តរតនគិរី អង្គការជីវិតធម្មជាតិនៅកម្ពុជា និងសហគមន៍មូលដ្ឋាន ប្តេជ្ញាការពារជម្រកសត្វស្លាប តាមរយៈគម្រោងរេដបូក និងសកម្មភាពអភិរក្សជាច្រើនទៀត**CIO របស់កូរ៉េខាងត្បូង បន្តស្វែងរកដីកាចាប់ខ្លួនលោក Yoon Suk-yeol**នាយករដ្ឋមន្រ្តីកាណាដា នឹងប្រកាសលាលែងពីតំណែងប្រធានគណបក្ស Liberal Party**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី៦ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ចិន ត្រូវបានគេរំពឹងថា នឹងផ្តោតលើការសងសឹកនៃសង្គ្រាមពន្ធគយ ជាមួយអាមេរិកនៅឆ្នាំ២០២៥**លោក ហ្សេលេនស្គី៖ ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៉ីនឹងមានប្រសិទ្ធភាព លុះត្រាតែសហរដ្ឋអាមេរិកជាអ្នកផ្តល់ឱ្យ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥**កងកម្លាំងរុស្ស៊ី បាញ់ទម្លាក់យន្តហោះចម្បាំង អ៊ុយក្រែន MiG-29 មួយគ្រឿង**ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាមួយរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក**ព្យុះរដូវរងាបាននាំមកនូវព្រិល ទឹកកក និងសីតុណ្ហភាពត្រជាក់គ្របដណ្ដប់ស្ទើរគ្រប់តំបន់នៃសហរដ្ឋអាម៉េរិក**ប្រធានកងអង្គរក្សរបស់ប្រធានាធិបតី មិនសហការក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីចាប់ខ្លួនប្រធានាធិបតីព្យួរតំណែង លោក Yoon Suk Yeol នោះទេ**រុស្ស៊ីប្រកាសភាពអាសន្នក្នុងតំបន់គ្រីមៀ ដែលខ្លួនរឹបអូសពីអ៊ុយក្រែន ខណៈកម្មករសម្អាតដីខ្សាច់ និងដីកខ្វក់ជាប់ទៅដោយប្រេងរាប់តោន

ឆ្នាំ២០២៤ មានភ្ញៀវទេសចរបរទេស ១ ០២៣ ៦៨៨នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើងជាង ២៨%

ភ្នំពេញ៖ គ្រឹះស្ថានអង្គរ​ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឱ្យដឹងថា នៅរយៈពេលពេញមួយឆ្នាំ២០២៤ មានភ្ញៀវទេសចរបរទេសចំនួន ១ ០២៣ ៦៨៨នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើងជាង ២៨ភាគរយ បើធៀបនឹងឆ្នាំ២០២៣ មានតែ ៧៩៨ ០៦៩នាក់។

សម្រាប់ចំណូលពីការលក់បណ្ណវិញមានចំនួន ៤៧ ៨២៦ ៩៨១ ដុល្លារអាមេរិក កើនជាង ២៨ភាគរយ បើធៀបឆ្នាំ២០២៣ មានចំនួន៣៧ ១៩៨ ៩៨៨ដុល្លារអាមេរិក។
បើតាមតួលេខ ភ្ញៀវដែលទិញសំបុត្រទស្សនារយៈពេល១ថ្ងៃ តម្លៃ៣៧ដុល្លារមានចំនួនជាង ៦៣ម៉ឺននាក់ ស្មើនឹងជាង៦១ភាគរយ, ទស្សនា៣ថ្ងៃ តម្លៃ៦២ដុល្លារ មានជាង៣៧ម៉ឺននាក់ ស្មើនឹងជាង៣៦ភាគរយ និងទស្សនា ១សប្តាហ៍តម្លៃ ៧២ដុល្លារ មានជាង១.៦ម៉ឺននាក់ ស្មើនឹង ១.៦១ភាគរយ។

ការរំពឹងទុកក្នុងឆ្នាំ២០២៥នេះ រមណីយដ្ឋានអង្គរ នឹងទទួលបានភ្ញៀវទេសចរមកលេងកំសាន្ដ មានការកើនឡើងចន្លោះពី២៥ភាគរយ ទៅ៣០ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ឬស្មើនឹង ១.៣លាននាក់។
ដើម្បីជួយសម្រួល ការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរអន្តរជាតិ គ្រឹះស្ថានអង្គរ បានដាក់ម៉ាស៊ីនទិញសំបុត្រ ចូលទស្សនាអង្គរដោយស្វ័យប្រវត្តិ សម្រាប់រយៈពេល១ថ្ងៃ។ ភ្ញៀវទេសចរដែលចូលទស្សនាតំបន់អង្គរ សម្រាប់រយៈពេល១ថ្ងៃ លែងត្រូវការឈរតម្រង់ជួរទិញសំបុត្រ ដូចមុនទៀតហើយ។

ម៉ាស៊ីនទិញសំបុត្រទាំងអស់ មាន៣ទីតាំង បានដាក់ឲ្យអនុវត្តសាកល្បងរួចរាលហើយ គឺ១៖ នៅគ្រឹះស្ថានអង្គរ (ទីតាំងលក់សំបុត្របច្ចុប្បន្ន), ទី២៖ នៅប៉ាវីអង្គរ និងទី៣៖ នៅផ្សារទំនើប ហេរាថេកវ៉ក។
សម្រាប់សំបុត្រទស្សនាអង្គររយៈពេល ៣ថ្ងៃ និង៧ថ្ងៃ តម្រូវឱ្យភ្ញៀវទេសចរទិញសំបុត្រ នៅទីតាំងលក់សំបុត្រគ្រឹះស្ថានអង្គរ ដូចមុនដដែល៕

អត្ថបទដែលជាប់ទាក់ទង