**រដ្ឋបាលរាជធានីភ្នំពេញ បញ្ចៀសចរាចរ និងផ្អាកកំពង់ចម្លងជ្រោយចង្វារភ្នំពេញ​ និងកំពង់ចម្លងអរិយក្សត្រភ្នំពេញ​ ជាបណ្តោះអាសន្ន​ ក្នុងអំឡុងប្រារព្ធពិធីមីទ្ទិញ​ អបអរសាទរខួបអនុស្សាវរីយ៍លេីកទី៤៦​ នៃទិវាជ័យជម្នះ​ ៧មករា​**សន្តិសុខ​ស៊ីរី​នៅ​តែ​ផុយស្រួយ​ក្រោយ​ការ​ទម្លាក់​លោក​ Bashar al-Assad**អ៊ីស្រាអែលបដិសេធមិនទទួលបញ្ជីចំណាប់ខ្មាំងពីក្រុមហាម៉ាស**រដ្ឋមន្ត្រីការបរទេសអាមេរិក៖ សហរដ្ឋអាមេរិកបានបញ្ជូនអាវុធជាច្រើន ទៅអ៊ុយក្រែនដោយស្ងាត់ស្ងៀម តាំងពីរយៈពេល៥ខែមុនជម្លោះមកម្ល៉េះ**លុយអឺរ៉ូ ធ្លាក់ចុះដល់កម្រិតខ្សោយបំផុតធៀបនឹង ប្រាក់ដុល្លារអាមេរិកក្នុងរយៈពេលជាងពីរឆ្នាំចុងក្រោយនេះ**ដំណើរការសំណេរ ប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅចិន មានបេក្ខជនចូលរួម ៦២០នាក់**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០៣៣ រៀល សម្រាប់ថ្ងៃទី០៦ ខែមករានេះ**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងត្រៀមរៀបចំសួនសុវត្ថិភាពចរាចរណ៍ នៅក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង**USAID មរតកបៃតង សហការជាមួយមន្ទីរបរិស្ថានខេត្តរតនគិរី អង្គការជីវិតធម្មជាតិនៅកម្ពុជា និងសហគមន៍មូលដ្ឋាន ប្តេជ្ញាការពារជម្រកសត្វស្លាប តាមរយៈគម្រោងរេដបូក និងសកម្មភាពអភិរក្សជាច្រើនទៀត**CIO របស់កូរ៉េខាងត្បូង បន្តស្វែងរកដីកាចាប់ខ្លួនលោក Yoon Suk-yeol**នាយករដ្ឋមន្រ្តីកាណាដា នឹងប្រកាសលាលែងពីតំណែងប្រធានគណបក្ស Liberal Party**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី៦ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ចិន ត្រូវបានគេរំពឹងថា នឹងផ្តោតលើការសងសឹកនៃសង្គ្រាមពន្ធគយ ជាមួយអាមេរិកនៅឆ្នាំ២០២៥**លោក ហ្សេលេនស្គី៖ ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៉ីនឹងមានប្រសិទ្ធភាព លុះត្រាតែសហរដ្ឋអាមេរិកជាអ្នកផ្តល់ឱ្យ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥**កងកម្លាំងរុស្ស៊ី បាញ់ទម្លាក់យន្តហោះចម្បាំង អ៊ុយក្រែន MiG-29 មួយគ្រឿង**ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាមួយរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក**ព្យុះរដូវរងាបាននាំមកនូវព្រិល ទឹកកក និងសីតុណ្ហភាពត្រជាក់គ្របដណ្ដប់ស្ទើរគ្រប់តំបន់នៃសហរដ្ឋអាម៉េរិក**ប្រធានកងអង្គរក្សរបស់ប្រធានាធិបតី មិនសហការក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីចាប់ខ្លួនប្រធានាធិបតីព្យួរតំណែង លោក Yoon Suk Yeol នោះទេ**រុស្ស៊ីប្រកាសភាពអាសន្នក្នុងតំបន់គ្រីមៀ ដែលខ្លួនរឹបអូសពីអ៊ុយក្រែន ខណៈកម្មករសម្អាតដីខ្សាច់ និងដីកខ្វក់ជាប់ទៅដោយប្រេងរាប់តោន

កងកម្លាំងចម្រុះដែលមានកងទ័ពជើងទឹកអាមេរិក និងអង់គ្លេស វាយប្រហារតាមអាកាស ២លើកទៅលើខេត្ត Hodeidah របស់យ៉ែមែន

សារណា៖ ទូរទស្សន៍ al-Masirah TV គ្រប់គ្រងដោយក្រុមហួធី បានរាយការណ៍ឲ្យដឹងថា កាលពីល្ងាចថ្ងៃចន្ទ កងកម្លាំងចម្រុះដែលមានកងទ័ពជើងទឹក សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានធ្វើការវាយប្រហារតាមអាកាសចំនួន ២លើកទៅលើខេត្ត Hodeidah របស់ប្រទេសយ៉ែមែន ដោយផ្តោតលើស្រុក At-Tuhayta ស្ថិតនៅភាគនិរតីនៃខេត្តនេះ ។

នៅក្នុងរបាយការណ៍នេះមិនបាន ផ្តល់ព័ត៌មានលម្អិតបន្ថែមអ្វីនោះទេ ប៉ុន្តែអ្នកស្រុកនៅក្នុងស្រុកបាននិយាយ នៅលើបណ្តាញសង្គមថា ការផ្ទុះដ៏ខ្លាំងក្លាចំនួន២លើក បានរញ្ជួយដល់ផ្ទះរបស់ពួកគេ ។
ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក មិនទាន់បានធ្វើអត្ថាធិប្បាយអំពី ឧប្បត្តិហេតុនេះនៅឡើយទេ ប៉ុន្តែជាធម្មតាបានចេញ សេចក្តីថ្លែងការណ៍មួយនៅពេលក្រោយ ដើម្បីបញ្ជាក់ពីការវាយប្រហារតាមផ្លូវអាកាសណាមួយ ដែលធ្វើឡើងដោយកងកម្លាំងរបស់ខ្លួន ។

ក្រុមឧទ្ទាម ហួធី ដែលគ្រប់គ្រងភាគច្រើន នៅភាគខាងជើងនៃប្រទេសយ៉ែមែន បាននិងកំពុងចាប់ផ្តើមធ្វើការ វាយប្រហារដោយគ្រាប់រ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើក ប្រឆាំងនឹងអ៊ីស្រាអ៊ែល និងបានរំខានដល់ការដឹកជញ្ជូនទំនិញ “តភ្ជាប់ពីអ៊ីស្រាអ៊ែល” នៅក្នុងដែនសមុទ្រក្រហមគិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបានអះអាងពីសាមគ្គីភាព ជាមួយពលរដ្ឋប៉ាឡេស្ទីន ចំពេលមានជម្លោះរវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ដែលកំពុងបន្តកើតមានឡើង ។

ជាការសងសឹក សម្ព័ន្ធកងទ័ពជើងទឹកដែលដឹកនាំ ដោយសហរដ្ឋអាមេរិកនៅក្នុងតំបន់ បាននិងកំពុងធ្វើការវាយឆ្មក់តាមអាកាស ជាប្រចាំទៅលើគោលដៅយោធារបស់ក្រុម ហួធី គិតចាប់តាំងពីខែមករា នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីរារាំងសកម្មភាពរបស់ក្រុមទាំងនេះ ៕

អត្ថបទដែលជាប់ទាក់ទង