**ឧត្តមសេនីយ៍ទោ សោម ស៊ុន អមដំណើរនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ សំណេះសំណាលជាមួយក្រុមវិស្វកម្ម និងត្រូតពិនិត្យការដ្ឋានស្ថាបនាផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែ នៅស្រុកសណ្តាន់**ក្តីសង្ឃឹម ជារបស់ដ៏មានតម្លៃបំផុតក្នុងសម័យនេះ**ពលរដ្ឋរងគ្រោះដោយអគ្គីភ័យ ២គ្រួសារ នៅបុសខ្នុរ ស្រុកចម្ការលើ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា .**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រម្លឹកពីគុណតម្លៃ៧មករា ក្នុងជំនួបជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅក្រសួងធនធានទឹក និងឧតុនិយម**ក្រសួងមុខងារសាធារណៈ និងក្រសួងធនធានទឹក សហការរៀបចំសិក្ខាសាលា ស្តីពីការ«ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងធនធានទឹក និងឧតុនិយម»**រដ្ឋបាលខេត្តឧត្តរមានជ័យ និងរដ្ឋបាលខេត្តស៊ីសាកេត ប្តេជ្ញាពង្រឹងចំណងទំនាក់ទំនង និងជំរុញជីវភាពពលរដ្ឋទាំងសងខាងកាន់តែល្អប្រសើរ**មន្ត្រីការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្ត សហការជាមួយកងរាជអាវុធហត្ថ ចុះប្រតិបត្តិការរកបទល្មើស ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំលើករណីស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចនៅជាមួយ ដែលកំពុងជាប់ឃុំក្នុងមណ្ឌលអប់រំកែប្រែ និងនៅតាមពន្ធនាគាររាជធានី ខេត្ត**រដ្ឋមន្ត្រីក្រសួងអប់រំ៖ កីឡា មានសារៈសំខាន់ខ្លាំង ក្នុងជីវិតរបស់ប្រជាជនគ្រប់រូប ក្នុងការជួយកាត់បន្ថយសម្ពាធ ក៏ដូចជាមានលំនឹងរវាងការរស់នៅ និងការសម្រាក**អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**គ.ជ.ប ប្រកាសទទួលស្គាល់បេក្ខជនបម្រុងបន្ថែមផ្លូវការតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សប្រជាជនកម្ពុជា នៅមណ្ឌលខេត្តកំពង់ឆ្នាំង**លោក Elon Musk វាយប្រហារជាថ្មីលើនាយករដ្ឋមន្ត្រីអង់គ្លេស ជុំវិញរឿងអាស្រូវរំលោភ**សម្តេចធិបតី ហ៊ុន ម៉ាណែត ប្តេជ្ញាដោយឆន្ទៈមោះមុតនិងផែនការច្បាស់លាស់ កសាងផ្លូវក្រវាត់ព្រំដែនឱ្យបានរួចរាល់ចប់សព្វគ្រប់**ប្រធានសន្តិសុខប្រធានាធិបតីកូរ៉េខាងត្បូងមិនអាចសហការក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីចាប់ខ្លួនមេដឹកនាំលោក យូន ស៊ុកយ៉ុលនោះទេ ដែលការណ៍នេះអាចជំរុញឱ្យដំបៅវិបត្តិនយោបាយនៅកូរ៉េខាងត្បូងឆ្ពោះទៅរកការប្រឈមមុខដាក់គ្នាកាន់តែខ្លាំង**រដ្ឋបាលរាជធានីភ្នំពេញ បញ្ចៀសចរាចរ និងផ្អាកកំពង់ចម្លងជ្រោយចង្វារភ្នំពេញ​ និងកំពង់ចម្លងអរិយក្សត្រភ្នំពេញ​ ជាបណ្តោះអាសន្ន​ ក្នុងអំឡុងប្រារព្ធពិធីមីទ្ទិញ​ អបអរសាទរខួបអនុស្សាវរីយ៍លេីកទី៤៦​ នៃទិវាជ័យជម្នះ​ ៧មករា​**សន្តិសុខ​ស៊ីរី​នៅ​តែ​ផុយស្រួយ​ក្រោយ​ការ​ទម្លាក់​លោក​ Bashar al-Assad**អ៊ីស្រាអែលបដិសេធមិនទទួលបញ្ជីចំណាប់ខ្មាំងពីក្រុមហាម៉ាស**រដ្ឋមន្ត្រីការបរទេសអាមេរិក៖ សហរដ្ឋអាមេរិកបានបញ្ជូនអាវុធជាច្រើន ទៅអ៊ុយក្រែនដោយស្ងាត់ស្ងៀម តាំងពីរយៈពេល៥ខែមុនជម្លោះមកម្ល៉េះ**លុយអឺរ៉ូ ធ្លាក់ចុះដល់កម្រិតខ្សោយបំផុតធៀបនឹង ប្រាក់ដុល្លារអាមេរិកក្នុងរយៈពេលជាងពីរឆ្នាំចុងក្រោយនេះ**ដំណើរការសំណេរ ប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅចិន មានបេក្ខជនចូលរួម ៦២០នាក់

ធនាគារថៃអះអាងថា រកមិនឃើញភស្តុតាងណាមួយ ថាធនាគារត្រូវបានប្រើប្រាស់ដើម្បីជួយរបបយោធាមីយ៉ាន់ម៉ាទិញអាវុធឡើយ

បាងកក៖ ធនាគារកណ្តាល និងទីភ្នាក់ងារប្រឆាំងការលាងលុយរបស់ប្រទេសថៃ បានអះអាងកាលពីថ្ងៃចន្ទទី៣០ធ្នូថា ពួកគេមិនបានរកឃើញភស្តុតាងណាមួយ ដើម្បីគាំទ្ររបាយការណ៍ពីអ្នកជំនាញរបស់អង្គការសហប្រជាជាតិ ដែលថាធនាគារមួយចំនួនរបស់ប្រទេសនេះ ត្រូវបានប្រើប្រាស់ដើម្បីជួយរបបយោធាមីយ៉ាន់ម៉ាទិញអាវុធនៅឆ្នាំ២០២៣ឡើយ។

ធនាគារកណ្តាលថៃ (BoT) និងការិយាល័យប្រឆាំងការលាងលុយកខ្វក់ (Amlo) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមថា ពួកគេបានចាប់ផ្តើមការស៊ើបអង្កេតភ្លាមៗ និងបានបញ្ជាឱ្យស្ថាប័នហិរញ្ញវត្ថុពិនិត្យមើលប្រតិបត្តិការមួយចំនួន បន្ទាប់ពីរបាយការណ៍ខែមិថុនា ឆ្នាំ២០២៤ ដោយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់សិទ្ធិមនុស្ស។

ការស៊ើបអង្កេតបានរកឃើញថា ស្ថាប័នហិរញ្ញវត្ថុមួយចំនួនបានធ្វើប្រតិបត្តិការជាមួយបុគ្គលដែលមាននៅក្នុងរបាយការណ៍របស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប៉ុន្តែគ្មានភស្តុតាងណាមួយ ត្រូវបានរកឃើញដែលភ្ជាប់ប្រតិបត្តិការទាំងនេះទៅនឹងលទ្ធកម្មអាវុធនោះទេ។

យ៉ាងណា របាយការណ៍ BoT និង Amlo បានទទួលស្គាល់ថា មានផ្នែកដែលត្រូវការការកែលម្អ។ របាយការណ៍ BoT និង Amlo បានលើកឡើងថា ស្ថាប័នហិរញ្ញវត្ថុនីមួយៗមានកម្រិតនៃភាពតឹងតែងខុសៗគ្នាក្នុងប្រតិបត្តិការរបស់ពួកគេ ហើយថា មានតម្រូវការដើម្បីលើកកម្ពស់ការប្រឆាំងភេរវកម្ម និងការអនុវត្តប្រឆាំងនឹងការលាងលុយកខ្វក់។

របាយការណ៍របស់អង្គការសហប្រជាជាតិ មានចំណងជើងថា«ធនាគារលើពាណិជ្ជកម្មមរណៈ៖ របៀបដែលធនាគារ និងរដ្ឋាភិបាលធ្វើការជាមួយរបបយោធាក្នុងប្រទេសមីយ៉ាន់ម៉ា» បានកត់សម្គាល់ការកើនឡើងចំនួនប្រាំដងនៃការវាយប្រហារតាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ាទៅលើគោលដៅជនស៊ីវិល។ របាយការណ៍នេះបានអះអាងថា ក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា (របបយោធា) កំពុងពឹងផ្អែកលើធនធានចម្បងពីរពីបរទេសគឺអាវុធ និងលុយ។

បន្ថែមពីនោះ របាយការណ៍នេះបានអះអាងថា ថៃបានក្លាយជាប្រភពនាំមុខគេនៃការផ្គត់ផ្គង់យោធារបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា ដែលបានទិញតាមរយៈប្រព័ន្ធធនាគារអន្តរជាតិ។ ការផ្ទេរអាវុធ និងសម្ភារៈពាក់ព័ន្ធពីក្រុមហ៊ុនដែលបានចុះបញ្ជីក្នុងប្រទេសថៃបានកើនឡើងទ្វេដងពីជាង៦០លានដុល្លារ ក្នុងឆ្នាំសារពើពន្ធឆ្នាំ២០២២ ដល់ជាង១២០លានដុល្លារក្នុងឆ្នាំសារពើពន្ធឆ្នាំ២០២៣។របាយការណ៍របស់អង្គការសហប្រជាជាតិ បានបញ្ជាក់ថា ខ្លួនមិនបានរកឃើញភស្តុតាងណាមួយដែលថារាជរដ្ឋាភិបាលថៃមានជាប់ពាក់ព័ន្ធ ឬដឹងពីការផ្ទេរទាំងនេះទេ៕

អត្ថបទដែលជាប់ទាក់ទង