**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រម្លឹកពីគុណតម្លៃ៧មករា ក្នុងជំនួបជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅក្រសួងធនធានទឹក និងឧតុនិយម**ក្រសួងមុខងារសាធារណៈ និងក្រសួងធនធានទឹក សហការរៀបចំសិក្ខាសាលា ស្តីពីការ«ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងធនធានទឹក និងឧតុនិយម»**រដ្ឋបាលខេត្តឧត្តរមានជ័យ និងរដ្ឋបាលខេត្តស៊ីសាកេត ប្តេជ្ញាពង្រឹងចំណងទំនាក់ទំនង និងជំរុញជីវភាពពលរដ្ឋទាំងសងខាងកាន់តែល្អប្រសើរ**មន្ត្រីការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្ត សហការជាមួយកងរាជអាវុធហត្ថ ចុះប្រតិបត្តិការរកបទល្មើស ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំលើករណីស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចនៅជាមួយ ដែលកំពុងជាប់ឃុំក្នុងមណ្ឌលអប់រំកែប្រែ និងនៅតាមពន្ធនាគាររាជធានី ខេត្ត**រដ្ឋមន្ត្រីក្រសួងអប់រំ៖ កីឡា មានសារៈសំខាន់ខ្លាំង ក្នុងជីវិតរបស់ប្រជាជនគ្រប់រូប ក្នុងការជួយកាត់បន្ថយសម្ពាធ ក៏ដូចជាមានលំនឹងរវាងការរស់នៅ និងការសម្រាក**អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**គ.ជ.ប ប្រកាសទទួលស្គាល់បេក្ខជនបម្រុងបន្ថែមផ្លូវការតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សប្រជាជនកម្ពុជា នៅមណ្ឌលខេត្តកំពង់ឆ្នាំង**លោក Elon Musk វាយប្រហារជាថ្មីលើនាយករដ្ឋមន្ត្រីអង់គ្លេស ជុំវិញរឿងអាស្រូវរំលោភ**សម្តេចធិបតី ហ៊ុន ម៉ាណែត ប្តេជ្ញាដោយឆន្ទៈមោះមុតនិងផែនការច្បាស់លាស់ កសាងផ្លូវក្រវាត់ព្រំដែនឱ្យបានរួចរាល់ចប់សព្វគ្រប់**ប្រធានសន្តិសុខប្រធានាធិបតីកូរ៉េខាងត្បូងមិនអាចសហការក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីចាប់ខ្លួនមេដឹកនាំលោក យូន ស៊ុកយ៉ុលនោះទេ ដែលការណ៍នេះអាចជំរុញឱ្យដំបៅវិបត្តិនយោបាយនៅកូរ៉េខាងត្បូងឆ្ពោះទៅរកការប្រឈមមុខដាក់គ្នាកាន់តែខ្លាំង**រដ្ឋបាលរាជធានីភ្នំពេញ បញ្ចៀសចរាចរ និងផ្អាកកំពង់ចម្លងជ្រោយចង្វារភ្នំពេញ​ និងកំពង់ចម្លងអរិយក្សត្រភ្នំពេញ​ ជាបណ្តោះអាសន្ន​ ក្នុងអំឡុងប្រារព្ធពិធីមីទ្ទិញ​ អបអរសាទរខួបអនុស្សាវរីយ៍លេីកទី៤៦​ នៃទិវាជ័យជម្នះ​ ៧មករា​**សន្តិសុខ​ស៊ីរី​នៅ​តែ​ផុយស្រួយ​ក្រោយ​ការ​ទម្លាក់​លោក​ Bashar al-Assad**អ៊ីស្រាអែលបដិសេធមិនទទួលបញ្ជីចំណាប់ខ្មាំងពីក្រុមហាម៉ាស**រដ្ឋមន្ត្រីការបរទេសអាមេរិក៖ សហរដ្ឋអាមេរិកបានបញ្ជូនអាវុធជាច្រើន ទៅអ៊ុយក្រែនដោយស្ងាត់ស្ងៀម តាំងពីរយៈពេល៥ខែមុនជម្លោះមកម្ល៉េះ**លុយអឺរ៉ូ ធ្លាក់ចុះដល់កម្រិតខ្សោយបំផុតធៀបនឹង ប្រាក់ដុល្លារអាមេរិកក្នុងរយៈពេលជាងពីរឆ្នាំចុងក្រោយនេះ**ដំណើរការសំណេរ ប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅចិន មានបេក្ខជនចូលរួម ៦២០នាក់**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០៣៣ រៀល សម្រាប់ថ្ងៃទី០៦ ខែមករានេះ**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងត្រៀមរៀបចំសួនសុវត្ថិភាពចរាចរណ៍ នៅក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង**USAID មរតកបៃតង សហការជាមួយមន្ទីរបរិស្ថានខេត្តរតនគិរី អង្គការជីវិតធម្មជាតិនៅកម្ពុជា និងសហគមន៍មូលដ្ឋាន ប្តេជ្ញាការពារជម្រកសត្វស្លាប តាមរយៈគម្រោងរេដបូក និងសកម្មភាពអភិរក្សជាច្រើនទៀត

សហរដ្ឋអាមេរិក ប្រកាសជំនួយហិរញ្ញវត្ថុ និងយោធាសរុបជិត ៦ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន

វ៉ាស៉ីនតោន៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃចន្ទ ទី៣០ ខែធ្នូ សហរដ្ឋអាមេរិក បានប្រកាសជំនួយហិរញ្ញវត្ថុ និងយោធាសរុបជិត ៦ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ស្របពេលដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិងកំពុងប្រើប្រាស់ ពេលវេលាប៉ុន្មានសប្តាហ៍ចុងក្រោយ ទាន់រូបលោកនៅកាន់អំណាច ដើម្បីបង្កើនការផ្តល់ជំនួយតាមតែអាចទៅរួច ឱ្យទីក្រុងកៀវ មុនប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែង។

លោក បៃដិន បានប្រកាសផ្តល់ជំនួយសព្វាវុធថ្មីទៀតចំនួន២.៥ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ខណៈរដ្ឋមន្រ្តីហិរញ្ញវត្ថុ លោកស្រី Janet Yellen បានប្រកាសថា សហរដ្ឋអាមេរិក បានត្រៀមកំណត់ថវិកាបន្ថែមចំនួន៣.៤ពាន់លានដុល្លារ ដើម្បីផ្តល់ជាជំនួយហិរញ្ញវត្ថុ សម្រាប់ទីក្រុងកៀវ។ ក្នុងជំនួយសព្វាវុធ២.៥ពាន់លានដុល្លារខាងលើ គឺ១.២៥ពាន់លានដុល្លារ នឹងត្រូវផ្តល់ឱ្យអ៊ុយក្រែន ក្រោមយន្តការ Presidential Drawdown Authority (PDA) ខណៈ១.២២ពាន់លានដុល្លារ តាមរយៈយន្តការ Ukraine Security Assistance Initiative (USAI)។

ជំនួយយោធា ក្រោមយន្តការ PDA គឺត្រូវយកចេញពីស្តុកមានស្រាប់ របស់យោធាអាមេរិកផ្ទាល់ ខណៈជំនួយក្រោមយន្តការ USAI បរិក្ខារយោធា ត្រូវទិញយកមកពីឧស្សាហកម្មការពារជាតិ ឬប្រទេសដៃគូ ជាជាងយកចេញពីស្តុកយោធាអាមេរិក ដែលប្រការនេះ មានន័យថា វាអាចចំណាយពេលរាប់ខែ ឬដល់រាប់ឆ្នាំ ទម្រាំសម្ភារទាំងនោះ អាចទៅដល់សមរភូមិ។

គួរបញ្ជាក់ថា គិតចាប់តាំងពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ី បានផ្ទុះឡើងនៅអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ជំនួយហិរញ្ញវត្ថុ របស់អាមេរិក សម្រាប់អ៊ុយក្រែន បានកើនដល់ជាង ៣០ពាន់លានដុល្លារ ខណៈជំនួយយោធាកើនដល់ប្រហែល ៦១.៤ពាន់លានដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង