**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤**នាយករដ្ឋមន្រ្តីជប៉ុន ចូលរួមរំលែកទុក្ខដល់មីយ៉ាន់ម៉ានិងថៃ ក្រោយរងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា**តំបន់ជាច្រើននៅប្រទេសថៃ រួមមានទាំងភាគខាងជើង ភាគកណ្តាល និងទីក្រុងបាងកក បានរងឥទ្ធិពលញ័ររញ្ជួយដី**ការិយាល័យគណៈកម្មាធិការធានារ៉ាប់រងថៃ ចេញសារព្រមានយ៉ាងម៉ឺងម៉ាត់ដល់ទីភ្នាក់ងារ និងឈ្មួញកណ្តាលធានារ៉ាប់រង ដែលអនុវត្តដោយអយុត្តិធម៌ចំពោះឆ្លើយតបនឹងការខូចខាតដោយសារគ្រោះរញ្ជួយដី**អ្នកនាំពាក្យបរិស្ថាន៖ សូមបង្ការកុំឱ្យមានភ្លើងឆេះព្រៃ ដែលជាមូលហេតុអ្វើឱ្យមានការធ្លាក់ចុះគុណភាពខ្យល់ និងការបាត់បង់ជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ី**លោក ដូណាល់ ត្រាំ ហៅទូរសព្ទប្រកបដោយផ្លែផ្កា ជាមួយនាយករដ្ឋមន្រ្តីកាណាដា ចំពេលមានភាពតានតឹងកើនឡើងរវាងសម្ព័ន្ធមិត្តមានព្រំដែនជាប់គ្នាទាំង២**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជាវាគ្មិន ក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍ ស្តីពីវិធីសាស្ត្រស្រាវជ្រាវរឿងក្តី និងបំបែករឿងក្តីព្រហ្មទណ្ឌដោយនគរបាលយុត្តិធម៌ ដល់និសិ្សត នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME)**គ្គ្រោះរញ្ជួយដីបានបំផ្លិចបំផ្លាញ​វាយប្រហារ​ប្រទេស​មី​យ៉ាន់​ម៉ា និងថៃ សម្លាប់​មនុស្ស​ជាង​១.០០០​នាក់​**លោក Elon Musk កំពុងប្រឈមមុខនឹងបណ្តឹងក្លែងបន្លំ ជុំវិញការបង្ហាញភាគហ៊ុន Twitter យឺតយ៉ាវ**អ៉ីរ៉ង់ ថាទីក្រុងតេហេរ៉ង់នឹងវាយប្រហារទៅលើ មូលដ្ឋានយោធាអាមេរិកនៅក្នុងតំបន់**ទេសរដ្ឋមន្រី្ត លី ធុជ ជំរុញលេីកទឹកចិត្តឱ្យវិនិយោគិនតំបន់ក្វាងស៊ី ប្រទេសចិន ពិចារណាពង្រីកការវិនិយោគដោយផ្ទាល់នៅកម្ពុជា ស្របតាមទស្សនវិស័យរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី**បទវិភាគ៖ធ្វើដំណើរជាមួយចិនគឺធ្វើដំណើរជាមួយកាលានុវត្តភាព**រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ រួមគ្នាកសាងអំពើល្អប្រៀបដូចជាការរក្សាសន្តិភាពកម្ពុជាឱ្យស្ថិតស្ថេរ

២ថ្ងៃមុនឆ្លងឆ្នាំ ករណីក្មេងទំនើងទូទាំងប្រទេស បានថយចុះគួរឱ្យសម្គាល់ ពោលគឺមានតែ ៦ករណីប៉ុណ្ណោះ

 

ភ្នំពេញ៖ ក្នុងរយៈពេល២ថ្ងៃចុងក្រោយនៃឆ្នាំ២០២៤ គឺនាថ្ងៃទី៣០ និង៣១ ខែធ្នូ ដែលមនុស្សជាតិ រួមទាំងប្រជាពលរដ្ឋខ្មែរកំពុងត្រៀមអបអរសាទរឆ្នាំថ្មី ឆ្នាំសកល២០២៥ ករណីក្មេងទំនើងទូទាំងប្រទេសបានថយចុះគួរឱ្យសម្គាល់ ពោលគឺមានតែ៦ករណីប៉ុណ្ណោះ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមលោកបណ្ឌិត ទូច សុឃៈ ៦ករណីនេះ សមត្ថកិច្ចនគរបាលជាតិ បានក្រសោបឃាត់ខ្លួនក្មេងទំនើងបានចំនួន២៣នាក់ ដោយក្នុងចំណោមនោះ ក៏មានដែរករណីបង្ហោះវីដេអូទំនើងឌឺដងប៉ងប្រើហិង្សាដាក់គ្នាទៅវិញទៅមកលើបណ្ដាញសង្គម រហូតត្រូវបានសមត្ថកិច្ចស្រាវជ្រាវនិងចុះទៅចាប់ឃាត់ខ្លួនជាបន្តបន្ទាប់។

គួរកត់សម្គាល់ថា នៅមុនដំណាច់ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសមួលខ្ចៅបន្តឹង ដោយចេញបញ្ជាឱ្យអាជ្ញាធរមូលដ្ឋាន និងកងកម្លាំង បើកប្រតិបត្តិការបង្ក្រាបឱ្យម៉ឺងម៉ាត់និងចាប់បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារតែម្ដង បន្ទាប់ពីឃើញករណីនេះកម្រើកឡើងវិញ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំ តាមដាន និងតម្រង់ទិសបន្ថែមទៀតដើម្បីពង្រឹងប្រសិទ្ធភាពនៃការបង្ក្រាបករណីក្មេងទំនើង។

លោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍ថា ករណីក្មេងទំនើង បានក្លាយជាប្រធានបទចោទខ្លាំងមួយក្នុងសង្គមកម្ពុជា ដែលបញ្ហានេះ នឹងមិនអាចដោះស្រាយបញ្ចប់ដោយមានត្រឹមតែយន្តការរាជរដ្ឋាភិបាល អាជ្ញាធរ ឬកងកម្លាំងនោះឡើយ ពោលគឺក៏ទាមទារចាំបាច់នូវការអប់រំ ណែនាំ និងតាមដានយ៉ាងសកម្មបំផុតពីឪពុក ម្ដាយ ឬអាណាព្យាបាល ចាស់ទុំក្នុងសហគមន៍ និងលោកគ្រូ អ្នកគ្រូជាដើម។ លោកបណ្ឌិត ក៏បានអំពាវនាវជាថ្មីទៀតដល់យុវជន យុវតីដែលបាននិងកំពុងជ្រុលខ្លួនក្លាយជាមុខសញ្ញាក្មេងទំនើង សូមកែប្រែឥរិយាបទ ងាកមកខិតខំរៀនសូត្រចំណេះដឹងទូទៅ និងជំនាញផ្សេងៗ ដើម្បីអនាគតខ្លួន សេចក្ដីសុខក្រុមគ្រួសារ និងសណ្ដាប់ធ្នាប់សង្គម៕

អត្ថបទដែលជាប់ទាក់ទង