**គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ រៀបចំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ប្រចាំឆ្នាំ និងពិនិត្យវឌ្ឍនភាពការងារ**អង្គភាពប្រឆាំងអំពើពុករលួយ ប្រារព្ធពិធីអបអរសាទរទិវាជ័យជម្នះ ៧ មករា**រដ្ឋមន្ត្រីសុខាភិបាល៖ ដើម្បីជាតិមួយរីកចម្រើន ត្រូវបុគ្គលនីមួយៗខិតខំរីកចម្រើន ដូចនេះរាល់គ្រប់ពេលវេលា ត្រូវតែមានការគិត ស្រាវជ្រាវទុកជាមុន ក្នុងការពង្រឹងជំនាញរបស់ខ្លួនម្នាក់ៗ**RT៖ អាមេរិក កំពុងចាត់វិធានការយ៉ាងសកម្មដើម្បីលុបបំបាត់ឧបសគ្គនានា ដែលរារាំងដល់ភាពជាដៃគូនុយក្លេអ៊ែរស៊ីវិល ជាមួយក្រុមហ៊ុនឥណ្ឌា**ប្រធានាធិបតីបារាំង៖ កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់កំពុងតែឈានទៅដល់ «ចំណុចនៃការមិនអាចត្រឡប់វិញបាន»**រដ្ឋមន្ត្រីហិរញ្ញវត្ថុស៊ីរី៖ រដ្ឋាភិបាលនឹងដំឡើងប្រាក់បៀវត្សរ៍សម្រាប់បុគ្គលិកផ្នែកសាធារណៈជាច្រើនចំនួន៤០០ភាគរយ ចាប់ពីខែក្រោយទៅ**អត្រាអតិផរណារបស់ប្រទេសឡាវ បានធ្លាក់ចុះនៅឆ្នាំ២០២៤ ហើយជះឥទ្ធិពលយ៉ាងខ្លាំងដល់ការចំណាយក្នុងគ្រួសារ**លោក ប៉ុក បូរក្ស ៖ ដំណើរភាពយន្តចល័តកម្ពុជា-ចិនលើកទី៨ គឺជាជោគជ័យមួយទៀត លើការផ្លាស់ប្តូរវប្បធម៌នៃប្រទេសទាំងពីរ**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចទទួលស្គាល់ អ្នកឧកញ៉ា គិត ម៉េង ជាប្រធាន នៃគណៈកម្មការសម្របសម្រួលការងារផ្នែកឯកជន សម្រាប់យន្តការវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន**រដ្ឋមន្ដ្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពស្តីពីកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) របស់អង្គការ FAO**ក្រសួងអប់រំ ជូនដំណឹងស្ដីពី ការជ្រើសរើសកុមារីចូលរួមកម្មវិធី Technovation Girls កម្ពុជា ២០២៥**មន្ត្រីជាន់ខ្ពស់មហាផ្ទៃ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្នុងការចូលរួមបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា តាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម សួស ប្រាថ្នា អមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យមើលទីតាំងត្រៀមរៀបចំសួនសុវត្ថិភាពចរាចរណ៍ ក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង**កម្ពុជា-ឥណ្ឌូណេស៊ី ប្តេជ្ញារួមគ្នាពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត**នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ផ្ដល់អនុសាសន៍ ៦ចំណុច ដើម្បីរួមចំណែកក្នុងស្មារតី និងឆន្ទៈមុះមុតលើការងារតម្រង់ទិសពាក់ព័ន្ធកិច្ចការងារបច្ចេកវិទ្យាឌីជីថល**ឯកឧត្ដមរដ្ឋមន្ដ្រី ជា សុមេធី ដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើរបាយការណ៍ដំបូងស្ដីពីការអនុវត្ដ អនុញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនពិការ (UNCRPD) នៅកម្ពុជា**ទេសរដ្ឋមន្ត្រី អូស្មាន់ ហាសាន់៖ កម្ពុជាយើងគ្មានទេនូវទំនាស់ ជម្លោះសាសនា រវាងសាសនាព្រះពុទ្ធ និងបណ្ដាសាសនាដ៏ទៃទៀត**រដ្ឋមន្ត្រីក្រសួងកសិកម្ម អនុញ្ញាតឱ្យឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធ និងសហការី ចូលជួបសម្តែងការគួរសម និងរាយការណ៍វឌ្ឍនភាពរបស់សហព័ន្ធដំឡូងមីកម្ពុជា**នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ**គិតត្រឹមដំណាច់ឆ្នាំ២០២៤ វឌ្ឍនភាពគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សម្រេចបាន ៤,៣៤%

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ និងចុះត្រួតពិនិត្យជាក់ស្តែងប្រព័ន្ធធារាសាស្ត្រកំពីងពួយ ក្នុងស្រុកបាណន់

 

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ព្រមទាំងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ ស្ថិតក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ប្រមាណ ១៧០នាក់។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា នៅក្នុងផែនការធ្វើស្រែប្រាំងឆ្នាំ២០២៤-២០២៥ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង មន្ទីរកសិកម្ម អាជ្ញាធរមូលដ្ឋាន និងសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ បានឯកភាពគ្នាលើផែនការចំនួន ១២,០០០ហិកតា ប៉ុន្តែជាក់ស្តែង ប្រជាកសិករបានធ្វើស្រែប្រាំងរហូតដល់ ១៨,០៥៦ហិកតា គឺលើសផែនការចំនួន ៦,០៥៦ហិកតា។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំការយោគយល់ពីបងប្អូនប្រជាកសិករចំពោះបរិមាណទឹកក្នុងអាងទឹកមានកំណត់ ក្នុងពេលដែលផ្ទៃដីស្រែរីកធំជាបន្តបន្ទាប់ ជាពិសេសសូមស្តាប់តាមការណែនាំរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ប្រធានសហគមន៍ និងអាជ្ញាធរដែលជាអ្នកនៅមូលដ្ឋានផ្ទាល់ អំពីសក្តានុពលទឹកដែលមានជាក់ស្តែងសម្រាប់ប្រើប្រាស់ក្នុងការបង្កបង្កើនផលស្រូវរដូវប្រាំង ដើម្បីកុំឱ្យពេលធ្វើស្រូវប្រាំងជួបបញ្ហាប្រឈមខ្វះទឹក ហើយត្រូវចូលរួមការពារ ថែរក្សាអាងទឹក ដើម្បីបម្រើឱ្យការប្រើប្រាស់លើគ្រប់វិស័យប្រកបដោយនិរន្តរភាព។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ ក្រុមការងារបច្ចេកទេស ក៏បានអញ្ជើញចុះពិនិត្យជាក់ស្តែងប្រព័ន្ធធារាសាស្ត្រកំពីងពួយ ស្ថិតក្នុងភូមិតាង៉ែន ភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ៕

អត្ថបទដែលជាប់ទាក់ទង