**គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ រៀបចំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ប្រចាំឆ្នាំ និងពិនិត្យវឌ្ឍនភាពការងារ**អង្គភាពប្រឆាំងអំពើពុករលួយ ប្រារព្ធពិធីអបអរសាទរទិវាជ័យជម្នះ ៧ មករា**រដ្ឋមន្ត្រីសុខាភិបាល៖ ដើម្បីជាតិមួយរីកចម្រើន ត្រូវបុគ្គលនីមួយៗខិតខំរីកចម្រើន ដូចនេះរាល់គ្រប់ពេលវេលា ត្រូវតែមានការគិត ស្រាវជ្រាវទុកជាមុន ក្នុងការពង្រឹងជំនាញរបស់ខ្លួនម្នាក់ៗ**RT៖ អាមេរិក កំពុងចាត់វិធានការយ៉ាងសកម្មដើម្បីលុបបំបាត់ឧបសគ្គនានា ដែលរារាំងដល់ភាពជាដៃគូនុយក្លេអ៊ែរស៊ីវិល ជាមួយក្រុមហ៊ុនឥណ្ឌា**ប្រធានាធិបតីបារាំង៖ កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់កំពុងតែឈានទៅដល់ «ចំណុចនៃការមិនអាចត្រឡប់វិញបាន»**រដ្ឋមន្ត្រីហិរញ្ញវត្ថុស៊ីរី៖ រដ្ឋាភិបាលនឹងដំឡើងប្រាក់បៀវត្សរ៍សម្រាប់បុគ្គលិកផ្នែកសាធារណៈជាច្រើនចំនួន៤០០ភាគរយ ចាប់ពីខែក្រោយទៅ**អត្រាអតិផរណារបស់ប្រទេសឡាវ បានធ្លាក់ចុះនៅឆ្នាំ២០២៤ ហើយជះឥទ្ធិពលយ៉ាងខ្លាំងដល់ការចំណាយក្នុងគ្រួសារ**លោក ប៉ុក បូរក្ស ៖ ដំណើរភាពយន្តចល័តកម្ពុជា-ចិនលើកទី៨ គឺជាជោគជ័យមួយទៀត លើការផ្លាស់ប្តូរវប្បធម៌នៃប្រទេសទាំងពីរ**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចទទួលស្គាល់ អ្នកឧកញ៉ា គិត ម៉េង ជាប្រធាន នៃគណៈកម្មការសម្របសម្រួលការងារផ្នែកឯកជន សម្រាប់យន្តការវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន**រដ្ឋមន្ដ្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពស្តីពីកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) របស់អង្គការ FAO**ក្រសួងអប់រំ ជូនដំណឹងស្ដីពី ការជ្រើសរើសកុមារីចូលរួមកម្មវិធី Technovation Girls កម្ពុជា ២០២៥**មន្ត្រីជាន់ខ្ពស់មហាផ្ទៃ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្នុងការចូលរួមបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា តាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម សួស ប្រាថ្នា អមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យមើលទីតាំងត្រៀមរៀបចំសួនសុវត្ថិភាពចរាចរណ៍ ក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង**កម្ពុជា-ឥណ្ឌូណេស៊ី ប្តេជ្ញារួមគ្នាពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត**នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ផ្ដល់អនុសាសន៍ ៦ចំណុច ដើម្បីរួមចំណែកក្នុងស្មារតី និងឆន្ទៈមុះមុតលើការងារតម្រង់ទិសពាក់ព័ន្ធកិច្ចការងារបច្ចេកវិទ្យាឌីជីថល**ឯកឧត្ដមរដ្ឋមន្ដ្រី ជា សុមេធី ដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើរបាយការណ៍ដំបូងស្ដីពីការអនុវត្ដ អនុញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនពិការ (UNCRPD) នៅកម្ពុជា**ទេសរដ្ឋមន្ត្រី អូស្មាន់ ហាសាន់៖ កម្ពុជាយើងគ្មានទេនូវទំនាស់ ជម្លោះសាសនា រវាងសាសនាព្រះពុទ្ធ និងបណ្ដាសាសនាដ៏ទៃទៀត**រដ្ឋមន្ត្រីក្រសួងកសិកម្ម អនុញ្ញាតឱ្យឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធ និងសហការី ចូលជួបសម្តែងការគួរសម និងរាយការណ៍វឌ្ឍនភាពរបស់សហព័ន្ធដំឡូងមីកម្ពុជា**នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ**គិតត្រឹមដំណាច់ឆ្នាំ២០២៤ វឌ្ឍនភាពគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សម្រេចបាន ៤,៣៤%

រដ្ឋមន្រ្តី ឈាង រ៉ា ណែនាំដល់នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ត្រូវបន្តធ្វើនវានុវត្តន៍ជាបន្តបន្ទាប់ទៀត ក្នុងការពង្រឹង និងបង្កើនសមត្ថភាពបណ្តុះបណ្តាលធនធានមនុស្ស វិស័យសុខាភិបាល

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់អនុសាសន៍លើការអនុវត្តការងារ របស់ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីរាជការ នៃនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ក្រសួងសុខាភិបាល ដើម្បីផ្តល់ជាជំហរឱ្យកាន់តែរឹងមាំ និងបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត។

បន្ទាប់ពីបានស្តាប់របាយការណ៍វឌ្ឍនភាពរបស់នាយកដ្ឋានរួច ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗ ដើម្បីផ្តល់ជាការគិតពិចារណាធ្វើឱ្យបញ្ញាកាន់តែមុតស្រួច ស្មារតីកាន់តែវៃឆ្លាត និងនិរន្តរភាពតទៅថ្ងៃមុខ ជាពិសេសក្របខ័ណ្ឌនៃការអភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាល ដោយត្រូវមានវិធីសាស្ត្រនៃការវាស់វែងបញ្ហាប្រឈមជួបប្រទះ នាពេលកន្លងមកទាំងក្នុងតំបន់ និងជាសកលយុទ្ធសាស្ត្រ ព្រមទាំងធ្វើការដោះស្រាយបញ្ហាទាក់ទងនឹងធនធានមនុស្ស បច្ចុប្បន្នភាពនៃការគ្រប់គ្រង និងការបណ្ដុះបណ្ដាលធនធានមនុស្សសុខាភិបាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមាគ៌ាឆ្លុះបញ្ចាំងសំដៅដល់ការរកដំណោះស្រាយ។

គន្លឹះសំខាន់ៗទាំងនោះរួមមាន៖
-ស្វែងយល់អោយបានសុីជម្រៅអំពី បញ្ហាជារួម ទាំងទិដ្ឋភាពបរិមាណ និង គុណភាព រួមទាំងការរាយបែងចែកធនធានមនុស្ស។
-ស្វែងយល់អោយបានសុីជម្រៅអំពី បញ្ហាដែលធ្លាប់មានកន្លងមក និងបញ្ហាសកល។
-ស្វែងយល់អោយបានសុីជម្រៅអំពី បញ្ហាទាំងឡាយដែលបានលើកដោយគ្រប់ភាគីពាក់ព័ន្ធ និងដែលពុំទាន់ដោះស្រាយបាន ដោយពិនិត្យទាំងទិដ្ឋភាពយុទ្ធសាស្ត្រ និងកម្មវិធីគាំទ្រ ជាសកម្មភាពដែលត្រូវអនុវត្តន៍។
-ស្ថានភាពសុខាភិបាល អំពីផ្នែកធនធានមនុស្ស ៖ ព័ត៌មានជាតួលេខច្បាស់លាស់ ការចាត់ចែងគ្រប់គ្រងធនធានមនុស្ស លើកិច្ចការបណ្តុះបណ្តាល លើការចូលរួមចំណែកពីសហភាតរៈដៃគូរអន្តរជាតិ។
-ការវិភាគលើបញ្ហាចម្បងៗ អំពីធនធានមនុស្ស៖ កខ្វះខាតជាសកល និងតាមប្រភេទនានានៃធនធានមនុស្ស ប្រព័ន្ធផ្គត់ផ្គង់ ការបែងចែក និងការបណ្តុះបណ្តាល។
-មូលដ្ឋានពិចារណា សំរាប់ជាដំណោះស្រាយ ដែលរួមវិធានដែលធ្វើបាន និងការរៀបចំជាគម្រោងផែនការយុទ្ធសាស្ត្រ៖ ជារួមលើទិដ្ឋភាពហិរញ្ញវត្ថុ គម្រោងសាកល្បង និងគ្រប់គ្រង ការរៀបចំបណ្តុះបណ្តាល។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ដែលតែងតែយកចិត្តទុកដាក់ក្នុងការពង្រឹងការងារបណ្ដុះបណ្ដាលក្នុងវិស័យសុខាភិបាលដើម្បីធានានូវគុណភាព និងសមត្ថភាពរបស់ធនធានមនុស្សសុខាភិបាល។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូនពរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សទាំងអស់ ទទួលនូវជោគជ័យក្នុងភារកិច្ចការងារក្នុងឱកាសចូលឆ្នាំសកលថ្មី ៕

អត្ថបទដែលជាប់ទាក់ទង