**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី៧ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥, តំបន់ខ្ពង់រាបចុះត្រជាក់ដល់ ១៦អស្សា**សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋត្រូវជឿទុកចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេចតេជោ ហ៊ុន សែន៖ ជនណាដែលប្រឆាំងថ្ងៃ៧ មករា គឺជាជនដែលគាំទ្រឱ្យមានសង្រ្គាម និងរបបប្រល័យពូជសាសន៍នៅកម្ពុជាឡើងវិញ**សម្តេចតេជោ និងសម្ដេចធិបតី អញ្ជើញជាអធិបតីក្នុងមីទ្ទិញអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា**គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ រៀបចំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ប្រចាំឆ្នាំ និងពិនិត្យវឌ្ឍនភាពការងារ**អង្គភាពប្រឆាំងអំពើពុករលួយ ប្រារព្ធពិធីអបអរសាទរទិវាជ័យជម្នះ ៧ មករា**រដ្ឋមន្ត្រីសុខាភិបាល៖ ដើម្បីជាតិមួយរីកចម្រើន ត្រូវបុគ្គលនីមួយៗខិតខំរីកចម្រើន ដូចនេះរាល់គ្រប់ពេលវេលា ត្រូវតែមានការគិត ស្រាវជ្រាវទុកជាមុន ក្នុងការពង្រឹងជំនាញរបស់ខ្លួនម្នាក់ៗ**RT៖ អាមេរិក កំពុងចាត់វិធានការយ៉ាងសកម្មដើម្បីលុបបំបាត់ឧបសគ្គនានា ដែលរារាំងដល់ភាពជាដៃគូនុយក្លេអ៊ែរស៊ីវិល ជាមួយក្រុមហ៊ុនឥណ្ឌា**ប្រធានាធិបតីបារាំង៖ កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់កំពុងតែឈានទៅដល់ «ចំណុចនៃការមិនអាចត្រឡប់វិញបាន»**រដ្ឋមន្ត្រីហិរញ្ញវត្ថុស៊ីរី៖ រដ្ឋាភិបាលនឹងដំឡើងប្រាក់បៀវត្សរ៍សម្រាប់បុគ្គលិកផ្នែកសាធារណៈជាច្រើនចំនួន៤០០ភាគរយ ចាប់ពីខែក្រោយទៅ**អត្រាអតិផរណារបស់ប្រទេសឡាវ បានធ្លាក់ចុះនៅឆ្នាំ២០២៤ ហើយជះឥទ្ធិពលយ៉ាងខ្លាំងដល់ការចំណាយក្នុងគ្រួសារ**លោក ប៉ុក បូរក្ស ៖ ដំណើរភាពយន្តចល័តកម្ពុជា-ចិនលើកទី៨ គឺជាជោគជ័យមួយទៀត លើការផ្លាស់ប្តូរវប្បធម៌នៃប្រទេសទាំងពីរ**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចទទួលស្គាល់ អ្នកឧកញ៉ា គិត ម៉េង ជាប្រធាន នៃគណៈកម្មការសម្របសម្រួលការងារផ្នែកឯកជន សម្រាប់យន្តការវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន**រដ្ឋមន្ដ្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពស្តីពីកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) របស់អង្គការ FAO**ក្រសួងអប់រំ ជូនដំណឹងស្ដីពី ការជ្រើសរើសកុមារីចូលរួមកម្មវិធី Technovation Girls កម្ពុជា ២០២៥**មន្ត្រីជាន់ខ្ពស់មហាផ្ទៃ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្នុងការចូលរួមបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា តាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម សួស ប្រាថ្នា អមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យមើលទីតាំងត្រៀមរៀបចំសួនសុវត្ថិភាពចរាចរណ៍ ក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង**កម្ពុជា-ឥណ្ឌូណេស៊ី ប្តេជ្ញារួមគ្នាពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត**នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ផ្ដល់អនុសាសន៍ ៦ចំណុច ដើម្បីរួមចំណែកក្នុងស្មារតី និងឆន្ទៈមុះមុតលើការងារតម្រង់ទិសពាក់ព័ន្ធកិច្ចការងារបច្ចេកវិទ្យាឌីជីថល

នគរបាលស្រុកភ្នំស្រួច ឃាត់ខ្លួនបុរសម្នាក់ដែលខឹងម្តាយបែងចែកដីឱ្យកូនៗមិនស្មើគ្នា ទប់កំហឹងមិនជាប់ស្ទុះទៅទាញកាំបិទផ្គាក់កាប់ប្អូនប្រុសបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ហើយចាប់ម្តាយបោកផ្ទប់ទៅនឹងដី

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រួចធ្វើការឃាត់ខ្លួន ខណៈដែលខឹងម្តាយបែងចែកដីឱ្យកូនៗមិនស្មើគ្នា ទប់កំហឹងមិនបានស្ទុះទៅទាញកាំបិទផ្គាក់កាប់ប្អូនប្រុសបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ហើយថែមទាំងចាប់ម្តាយបោកផ្ទប់ទៅនឹងដី បង្កឱ្យមានការភ្ញាក់ផ្អើល សមត្ថកិច្ចឃាត់ខ្លួនជនដៃដល់ជាបងតែម្តង។

ការឃាត់ខ្លួនជនដៃដល់បានធ្វើឡើងកាលពីវេលាម៉ោង៥ និង ៣០នាទីល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ រស់នៅភូមិកណ្តាល ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

នគរបាលស្រុកបាននិយាយឱ្យដឹងថា មានករណីហិង្សាក្នុងគ្រួសារមួយបានកើតឡើងរវាង(កូនប្តីមុនវាយកាប់កូនប្ដីក្រោយ)។

សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីឈ្មោះ វណ្ណ រ៉ាន់ ភេទស្រី អាយុ៥៧ឆ្នាំ(ត្រូវជាម្តាយ) ដែលរស់នៅភូមិកណ្តាល ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានប្ដឹងរៀបរាប់ថា ឈ្មោះ ម៉ាត់ មីត ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវជាកូនរបស់ គាត់ជាមួយប្តីមុន បានរករឿងរូប គាត់ ត្រូវជាម្តាយរឿងចែកដីឲ្យប្អូនៗក៏បង្កឱ្យមានឈ្លោះពាក្យសម្ដីគ្នាទៅវិញទៅមក ហើយជនសង្ស័យខាងលើបានប្រើហិង្សាវាយ រូបគាត់ តែ គាត់ បាន ស្រែកហៅកូនពៅ ដែលជាកូនរបស់គាត់ជាមួយ ប្តីក្រោយ ឈ្មោះ ឆិល ឆុង ភេទប្រុស អាយុ២២ឆ្នាំ ឱ្យ មកជួយ តែក៏ត្រូវបានជនសង្ស័យស្ទុះទាញកាំបិតផ្គាក់ទៅកាប់ត្រូវចំក្បាលបណ្ដាលឲ្យរងរបួសធ្ងន់បញ្ជូនយកទៅព្យាបាលនៅមន្ទីពេទ្យខេត្ត និងបានចាប់រូបគាត់ជា ម្ដាយបោកទៅនឹងដីបណ្តាលឱ្យរង របួសថែមទៀតផង។

នគរបាលស្រុកបានបន្តទៀតថា ករណីខាងលេីសមត្ថកិច្ចនគរបាលបានហៅជនសង្សយ័ខាងលើមកធ្វើការសាកសួរ ជនសង្ស័យដៃដល់បានឆ្លើយសារភាពថាខ្លួនពិតជាបានប្រព្រឹត្តដូចតាមការរៀបរាប់ខាងលើពិតប្រាកដមែន។

បច្ចុប្បន្នករណីខាងលើនេះជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្សយ័ខាងលើទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង