**សុន្ទរកថាសម្តេចតេជោ ហ៊ុន សែន ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី៧ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥, តំបន់ខ្ពង់រាបចុះត្រជាក់ដល់ ១៦អស្សា**សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋត្រូវជឿទុកចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេចតេជោ ហ៊ុន សែន៖ ជនណាដែលប្រឆាំងថ្ងៃ៧ មករា គឺជាជនដែលគាំទ្រឱ្យមានសង្រ្គាម និងរបបប្រល័យពូជសាសន៍នៅកម្ពុជាឡើងវិញ**សម្តេចតេជោ និងសម្ដេចធិបតី អញ្ជើញជាអធិបតីក្នុងមីទ្ទិញអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា**គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ រៀបចំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ប្រចាំឆ្នាំ និងពិនិត្យវឌ្ឍនភាពការងារ**អង្គភាពប្រឆាំងអំពើពុករលួយ ប្រារព្ធពិធីអបអរសាទរទិវាជ័យជម្នះ ៧ មករា**រដ្ឋមន្ត្រីសុខាភិបាល៖ ដើម្បីជាតិមួយរីកចម្រើន ត្រូវបុគ្គលនីមួយៗខិតខំរីកចម្រើន ដូចនេះរាល់គ្រប់ពេលវេលា ត្រូវតែមានការគិត ស្រាវជ្រាវទុកជាមុន ក្នុងការពង្រឹងជំនាញរបស់ខ្លួនម្នាក់ៗ**RT៖ អាមេរិក កំពុងចាត់វិធានការយ៉ាងសកម្មដើម្បីលុបបំបាត់ឧបសគ្គនានា ដែលរារាំងដល់ភាពជាដៃគូនុយក្លេអ៊ែរស៊ីវិល ជាមួយក្រុមហ៊ុនឥណ្ឌា**ប្រធានាធិបតីបារាំង៖ កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់កំពុងតែឈានទៅដល់ «ចំណុចនៃការមិនអាចត្រឡប់វិញបាន»**រដ្ឋមន្ត្រីហិរញ្ញវត្ថុស៊ីរី៖ រដ្ឋាភិបាលនឹងដំឡើងប្រាក់បៀវត្សរ៍សម្រាប់បុគ្គលិកផ្នែកសាធារណៈជាច្រើនចំនួន៤០០ភាគរយ ចាប់ពីខែក្រោយទៅ**អត្រាអតិផរណារបស់ប្រទេសឡាវ បានធ្លាក់ចុះនៅឆ្នាំ២០២៤ ហើយជះឥទ្ធិពលយ៉ាងខ្លាំងដល់ការចំណាយក្នុងគ្រួសារ**លោក ប៉ុក បូរក្ស ៖ ដំណើរភាពយន្តចល័តកម្ពុជា-ចិនលើកទី៨ គឺជាជោគជ័យមួយទៀត លើការផ្លាស់ប្តូរវប្បធម៌នៃប្រទេសទាំងពីរ**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចទទួលស្គាល់ អ្នកឧកញ៉ា គិត ម៉េង ជាប្រធាន នៃគណៈកម្មការសម្របសម្រួលការងារផ្នែកឯកជន សម្រាប់យន្តការវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន**រដ្ឋមន្ដ្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពស្តីពីកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) របស់អង្គការ FAO**ក្រសួងអប់រំ ជូនដំណឹងស្ដីពី ការជ្រើសរើសកុមារីចូលរួមកម្មវិធី Technovation Girls កម្ពុជា ២០២៥**មន្ត្រីជាន់ខ្ពស់មហាផ្ទៃ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្នុងការចូលរួមបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា តាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម សួស ប្រាថ្នា អមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យមើលទីតាំងត្រៀមរៀបចំសួនសុវត្ថិភាពចរាចរណ៍ ក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង**កម្ពុជា-ឥណ្ឌូណេស៊ី ប្តេជ្ញារួមគ្នាពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត

ក្រសួងការងារ សង្ឃឹមថានិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលអូស្ត្រាលី សម្រាប់ឆ្នាំ២០២៥នេះ នឹងធ្វើជាទូតសុឆន្ទៈរបស់កម្ពុជាប្រកបដោយថាមពល

ភ្នំពេញ៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលអូស្ត្រាលី សម្រាប់ឆ្នាំ២០២៥ ចំនួន២៦រូប ចូលជួបសំណេះសំណាល មុនពេលចេញដំណើរទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសអូស្ត្រាលី។

តាមរយៈការជួបសំណេះសំណាល នារសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានសម្តែងការអបអរសាទរដល់និស្សិតជ័យលាភីទាំងអស់ ដែលបានទទួលអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជឿជាក់ថាការសិក្សារបស់និស្សិតជ័យលាភីនឹងទទួលបានជោគជ័យ មានសមត្ថភាពកាន់តែខ្ពស់ ដែលល្អបំផុតសម្រាប់ខ្លួនឯងផ្ទាល់ ក្រុមគ្រួសារ អាណាព្យាបាល និងអ្នកជាទីស្រលាញ់ ចំពោះសាមីស្ថាប័ន ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសដែលផ្ដល់អាហារូបករណ៍ឱ្យ។

លោកជំទាវ សុវណ្ណ វណ្ណារតន៍ ក៏បានផ្តាំផ្ញើដល់និស្សិតជ័យលាភីទាំងអស់ត្រូវធ្វើជាទូតសុឆន្ទៈរបស់កម្ពុជា ដោយត្រូវបង្ហាញពីភាពស្មោះត្រង់ ភាពឧស្សាហ៍ព្យាយាម និងវប្បធម៌ដ៏ល្អរបស់ជនជាតិខ្មែរ ដើម្បីបង្ហាញពីភាពវិជ្ជមាន វឌ្ឍនភាពសង្គម ឱកាសវិនិយោគ និងភាពផូរផង់នៃវប្បធម៌ប្រពៃណីរបស់ជាតិ ទៅដល់បរទេសដែលជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់រូប។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមថានិស្សិត ជ័យលាភីទាំងអស់គ្នានឹងទទួលបានជោគជ័យក្នុងដំណើរសិក្សានេះ ដើម្បីបង្កើនពុទ្ធិ ក្រេបយកចំណេះដឹង និងបទពិសោធបន្ថែមពីប្រទេសអូស្ត្រាលី និងព្រមទាំងពាំនាំយកនូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធវិលត្រលប់មកបម្រើការងារនៅមាតុប្រទេសវិញ ក្នុងនាមជាមូលធនមនុស្សកម្ពុជា ប្រកបដោយថាមពល និងថាមវន្តដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង