**សម្ដេចតេជោ៖ បច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងបំពេញបេសកកម្មប្រកបដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពន្លឿនកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យធ្វើច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ ក្នុងសង្គម និងចង់ផ្តួលរំលំរាជរដ្ឋាភិបាល ជាពួកភេរវករ**សុន្ទរកថាសម្តេចតេជោ ហ៊ុន សែន ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី៧ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥, តំបន់ខ្ពង់រាបចុះត្រជាក់ដល់ ១៦អស្សា**សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋត្រូវជឿទុកចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេចតេជោ ហ៊ុន សែន៖ ជនណាដែលប្រឆាំងថ្ងៃ៧ មករា គឺជាជនដែលគាំទ្រឱ្យមានសង្រ្គាម និងរបបប្រល័យពូជសាសន៍នៅកម្ពុជាឡើងវិញ**សម្តេចតេជោ និងសម្ដេចធិបតី អញ្ជើញជាអធិបតីក្នុងមីទ្ទិញអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា**គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ រៀបចំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ប្រចាំឆ្នាំ និងពិនិត្យវឌ្ឍនភាពការងារ**អង្គភាពប្រឆាំងអំពើពុករលួយ ប្រារព្ធពិធីអបអរសាទរទិវាជ័យជម្នះ ៧ មករា**រដ្ឋមន្ត្រីសុខាភិបាល៖ ដើម្បីជាតិមួយរីកចម្រើន ត្រូវបុគ្គលនីមួយៗខិតខំរីកចម្រើន ដូចនេះរាល់គ្រប់ពេលវេលា ត្រូវតែមានការគិត ស្រាវជ្រាវទុកជាមុន ក្នុងការពង្រឹងជំនាញរបស់ខ្លួនម្នាក់ៗ**RT៖ អាមេរិក កំពុងចាត់វិធានការយ៉ាងសកម្មដើម្បីលុបបំបាត់ឧបសគ្គនានា ដែលរារាំងដល់ភាពជាដៃគូនុយក្លេអ៊ែរស៊ីវិល ជាមួយក្រុមហ៊ុនឥណ្ឌា**ប្រធានាធិបតីបារាំង៖ កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់កំពុងតែឈានទៅដល់ «ចំណុចនៃការមិនអាចត្រឡប់វិញបាន»**រដ្ឋមន្ត្រីហិរញ្ញវត្ថុស៊ីរី៖ រដ្ឋាភិបាលនឹងដំឡើងប្រាក់បៀវត្សរ៍សម្រាប់បុគ្គលិកផ្នែកសាធារណៈជាច្រើនចំនួន៤០០ភាគរយ ចាប់ពីខែក្រោយទៅ**អត្រាអតិផរណារបស់ប្រទេសឡាវ បានធ្លាក់ចុះនៅឆ្នាំ២០២៤ ហើយជះឥទ្ធិពលយ៉ាងខ្លាំងដល់ការចំណាយក្នុងគ្រួសារ**លោក ប៉ុក បូរក្ស ៖ ដំណើរភាពយន្តចល័តកម្ពុជា-ចិនលើកទី៨ គឺជាជោគជ័យមួយទៀត លើការផ្លាស់ប្តូរវប្បធម៌នៃប្រទេសទាំងពីរ**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចទទួលស្គាល់ អ្នកឧកញ៉ា គិត ម៉េង ជាប្រធាន នៃគណៈកម្មការសម្របសម្រួលការងារផ្នែកឯកជន សម្រាប់យន្តការវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន**រដ្ឋមន្ដ្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពស្តីពីកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) របស់អង្គការ FAO**ក្រសួងអប់រំ ជូនដំណឹងស្ដីពី ការជ្រើសរើសកុមារីចូលរួមកម្មវិធី Technovation Girls កម្ពុជា ២០២៥**មន្ត្រីជាន់ខ្ពស់មហាផ្ទៃ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្នុងការចូលរួមបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា តាមប្រព័ន្ធបច្ចេកវិទ្យា

ជនភៀសខ្លួនជាង ២ពាន់នាក់ បាត់បង់ជីវិត ក្នុងឆ្នាំ២០២៤ ខណៈព្យាយាមធ្វើដំណើរឆ្លងចូល ទៅកាន់ទ្វីបអឺរ៉ុប

រ៉ូម៖ យោងតាមទិន្នន័យថ្មីៗ ចេញពីអង្គការសហប្រជាជាតិ (UN) និងប្រភពពីអ៊ីតាលី បានឱ្យដឹងថា ជនភៀសខ្លួនជាង២.០០០នាក់ បានបាត់បង់ជីវិត នៅក្នុងឆ្នាំ២០២៤ ខណៈដែលកំពុងព្យាយាម ធ្វើដំណើរឆ្លងចូល ទៅកាន់ទ្វីបអឺរ៉ុប ។

មូលនិធិកុមារអន្តរជាតិរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា (UNICEF) បានឲ្យដឹងកាលពីថ្ងៃពុធថា យ៉ាងហោចណាស់មានជនភៀសខ្លួន និងជនចំណាកស្រុកចំនួន ២.២០០នាក់ត្រូវបានរាយការណ៍មកថា បានស្លាប់ ឬបាត់ខ្លួននៅក្នុងដែនសមុទ្រ មេឌីទែរ៉ាណេកាលពីឆ្នាំមុន ។

អ្នកស្រី Regina De Dominicis ប្រធានការិយាល័យប្រចាំតំបន់របស់អង្គការ UNICEF សម្រាប់ទ្វីបអឺរ៉ុប និងអាស៊ីកណ្តាល បានគូសបញ្ជាក់យ៉ាងដូច្នេះថា ជនរងគ្រោះជាច្រើននាក់ គឺជាយុវជន ។ អ្នកស្រីបានជំរុញឱ្យរដ្ឋាភិបាលផ្តល់អាទិភាពដល់ការការពារកុមារដែលស្វែងរកសុវត្ថិភាពនៅទ្វីបអឺរ៉ុប ។

ទិន្នន័យដែលបានបង្ហាញនៅមុននេះចេញ ពីឧត្តមស្នងការអង្គការ សហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន ហៅកាត់ (UNHCR) បានបង្ហាញពីការស្លាប់ ឬការបាត់ខ្លួនមានចំនួន២.៣៦៨នាក់ នៅតាមផ្លូវទឹកនៃសមុទ្រមេឌីទែរ៉ាណេ និងអាហ្រ្វិកភាគពាយ័ព្យនៅក្នុងឆ្នាំ២០២៤ ។

ឧត្តមស្នងការខាងលើបានរាយការណ៍ពីការមកដល់ចំនួន១៩៣.៤៤៨នាក់នៅទ្វីបអឺរ៉ុបគិតត្រឹមថ្ងៃទី២៩ ខែធ្នូ ដោយប្រទេសអ៊ីតាលី បានក្លាយជាចំណុច ចុះចតចម្បងសម្រាប់ជនភៀសខ្លួន និងជនចំណាកស្រុក ហើយប្រទេសក្រិច និងអេស្បាញ ៕

អត្ថបទដែលជាប់ទាក់ទង