**សម្តេចតេជោ៖ សូមប្រទេសលោកខាងលិចរៀនសូត្រអំពីកំហុសប្រវត្តិសាស្ត្រ ២លើក ដែលបានប្រព្រឹត្តមកលើកម្ពុជា ដើម្បីចៀសវាងកុំឱ្យកើតមានកំហុសជាលើកទី៣ទៀត**សម្ដេចតេជោ៖ បច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងបំពេញបេសកកម្មប្រកបដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពន្លឿនកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យធ្វើច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ ក្នុងសង្គម និងចង់ផ្តួលរំលំរាជរដ្ឋាភិបាល ជាពួកភេរវករ**សុន្ទរកថាសម្តេចតេជោ ហ៊ុន សែន ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី៧ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥, តំបន់ខ្ពង់រាបចុះត្រជាក់ដល់ ១៦អស្សា**សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋត្រូវជឿទុកចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេចតេជោ ហ៊ុន សែន៖ ជនណាដែលប្រឆាំងថ្ងៃ៧ មករា គឺជាជនដែលគាំទ្រឱ្យមានសង្រ្គាម និងរបបប្រល័យពូជសាសន៍នៅកម្ពុជាឡើងវិញ**សម្តេចតេជោ និងសម្ដេចធិបតី អញ្ជើញជាអធិបតីក្នុងមីទ្ទិញអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា**គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ រៀបចំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ប្រចាំឆ្នាំ និងពិនិត្យវឌ្ឍនភាពការងារ**អង្គភាពប្រឆាំងអំពើពុករលួយ ប្រារព្ធពិធីអបអរសាទរទិវាជ័យជម្នះ ៧ មករា**រដ្ឋមន្ត្រីសុខាភិបាល៖ ដើម្បីជាតិមួយរីកចម្រើន ត្រូវបុគ្គលនីមួយៗខិតខំរីកចម្រើន ដូចនេះរាល់គ្រប់ពេលវេលា ត្រូវតែមានការគិត ស្រាវជ្រាវទុកជាមុន ក្នុងការពង្រឹងជំនាញរបស់ខ្លួនម្នាក់ៗ**RT៖ អាមេរិក កំពុងចាត់វិធានការយ៉ាងសកម្មដើម្បីលុបបំបាត់ឧបសគ្គនានា ដែលរារាំងដល់ភាពជាដៃគូនុយក្លេអ៊ែរស៊ីវិល ជាមួយក្រុមហ៊ុនឥណ្ឌា**ប្រធានាធិបតីបារាំង៖ កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់កំពុងតែឈានទៅដល់ «ចំណុចនៃការមិនអាចត្រឡប់វិញបាន»**រដ្ឋមន្ត្រីហិរញ្ញវត្ថុស៊ីរី៖ រដ្ឋាភិបាលនឹងដំឡើងប្រាក់បៀវត្សរ៍សម្រាប់បុគ្គលិកផ្នែកសាធារណៈជាច្រើនចំនួន៤០០ភាគរយ ចាប់ពីខែក្រោយទៅ**អត្រាអតិផរណារបស់ប្រទេសឡាវ បានធ្លាក់ចុះនៅឆ្នាំ២០២៤ ហើយជះឥទ្ធិពលយ៉ាងខ្លាំងដល់ការចំណាយក្នុងគ្រួសារ**លោក ប៉ុក បូរក្ស ៖ ដំណើរភាពយន្តចល័តកម្ពុជា-ចិនលើកទី៨ គឺជាជោគជ័យមួយទៀត លើការផ្លាស់ប្តូរវប្បធម៌នៃប្រទេសទាំងពីរ**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចទទួលស្គាល់ អ្នកឧកញ៉ា គិត ម៉េង ជាប្រធាន នៃគណៈកម្មការសម្របសម្រួលការងារផ្នែកឯកជន សម្រាប់យន្តការវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន**រដ្ឋមន្ដ្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពស្តីពីកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) របស់អង្គការ FAO**ក្រសួងអប់រំ ជូនដំណឹងស្ដីពី ការជ្រើសរើសកុមារីចូលរួមកម្មវិធី Technovation Girls កម្ពុជា ២០២៥

CNN ចេញផ្សាយពីគម្រោងស្ថាបត្យកម្មចំនួន១១ ដែលនឹងមានកិត្យានុភាព ជុំវិញពិភពលោក ក្នុងនោះក៏មាន «អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ»

បរទេស៖ សារព័ត៌មានដ៏ល្បីល្បាញជុំវិញពិភពលោកនេះ បានសរសេររៀបរាប់ថា «ប្រទេស​កម្ពុជា​កំពុង​ជំនួសអាកាសយានដ្ឋាន​អន្តរជាតិ​រាជធានី​ភ្នំពេញ ជាមួយនឹងអាកាសយានដ្ឋានថ្មីដែលមាន​លទ្ធភាព​ទទួល​ភ្ញៀវ​ទេសចរ​បាន​ច្រើនជាង៦ ដង។ គម្រោងប្រកបដោយមហិច្ឆតានេះនឹងជួយជំរុញចំនួនទេសចរណ៍កាន់តែច្រើន និងក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់។ អាកាសយានដ្ឋានអន្តរជាតិតេជោថ្មី មានសមត្ថភាពទទួលអ្នកដំណើរប្រចាំឆ្នាំចំនួន១៣ លាននាក់ ហើយនឹងកើនឡើងជាលំដាប់ដល់៣០ លាននាក់»។

សារព័ត៌មានដដែលរាយរាប់បន្តថា អគារស្ថានីយអ្នកដំណើរនឹងក្លាយជាអគារមួយក្នុងចំណោមអគារធំបំផុតនៅអាស៊ីអាគ្នេយ៍។ យោងតាមក្រុមហ៊ុនស្ថាបត្យកម្ម Foster + Partners គម្រោងនេះនឹងប្រើថាមពលដែលបង្កើតឡើងក្នុងកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យ ដែលធ្វើឱ្យស្ថាបត្យកម្មដ៏មហស្ចារ្យនេះស្ថិតក្នុងចំណោមស្ថាបត្យកម្មបៃតងបំផុតរបស់ពិភពលោក។ ជាមួយនឹងទម្រង់ដែលត្រូវបានបំផុសគំនិតដោយការរចនាបែបប្រពៃណីរបស់ខ្មែរ ដំបូលអគារស្ថានីយត្រូវបានទ្រដោយសសររាងដើមឈើ។

មែនទែនទៅ នេះមិនមែនជាលើកដំបូងឡើយដែលអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅលេចវត្តមានក្នុងសារព័ត៌មានល្បីៗរបស់ពិភពលោក។ ជាក់ស្តែង កាលពីចុងខែសីហាឆ្នាំមុន សារព័ត៌មានអង់គ្លេសThe Sun បានចុះផ្សាយថា អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅនឹងស្រូបទាញអ្នកទេសចរពីចក្រភពអង់គ្លេស មកកម្ពុជាកាន់តែច្រើន។ ប្រទេសកម្ពុជាតែងតែត្រូវបានមើលរំលងដោយអ្នកទេសចរមកពីចក្រភពអង់គ្លេស ប៉ុន្តែវាអាចនឹងផ្លាស់ប្ដូរក្នុងពេលឆាប់ៗនេះ ដោយសារអាកាសយានដ្ឋានអន្តរជាតិដ៏ធំមួយដែលគ្រោងនឹងបើកដំណើររការនៅដំណាក់កាលដំបូងនាឆ្នាំក្រោយ។ នេះជាសំណេរដែលសារព័ត៌មានអង់គ្លេស The Sun បានចុះផ្សាយនាពេលនោះ។ អាកាសយានដ្ឋានថ្មីដ៏ធំសម្បើមមួយកំពុងបង្អួតខ្លួនបណ្តើរៗនៅក្នុងប្រទេសគោលដៅទេសចរណ៍ ដែលពិភពលោកតែងមើលរំលង បើទោះបីជាប្រទេសអច្ឆរិយៈមួយនេះ សម្បូរដេដាស់ទៅដោយកន្លែងកម្សាន្តដ៏ពេញនិយមជាច្រើនក៏ដោយ។

អាកាសយានដ្ឋានដ៏ប្រណិតនេះ ត្រូវបានប្រកាសសាងសង់ជាលើកដំបូងនៅឆ្នាំ២០១៨ លើផ្ទៃដីទំហំប្រមាណ២៦០០ហិកតា នឹងមានកម្ពស់៤ជាន់ និងចំណតអ្នកដំណើររកណ្តាលដ៏ធំមួយ រួមជាមួយនឹងច្រកទ្វារចំនួន២២ ដែលអាចដាក់យន្តហោះបានដល់ទៅ៤០គ្រឿង និងមានសួនច្បារកណ្តាលដ៏ធំមួយផងដែរ។ វាស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុក​កណ្តាល​ស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានអន្តរជាតិ​ថ្មីនេះ ជាគម្រោងដ៏ធំសម្បើមនៅក្នុងប្រទេសកម្ពុជា ដែលមានការវិនិយោគក្នុងទឹកប្រាក់ប្រមាណ១៥០០លាន​ដុល្លារ។ អាកាសយានដ្ឋានអន្តរជាតិតេជោជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចស្រូបយក និង​ទទួលបានការហោះហើរពីចម្ងាយឆ្លងទ្វីប ដែលអាចឱ្យប្រភេទយន្ត​ហោះ​ធុនយក្ស រហូតដល់ Airbus A380-800 និងយន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគមានមហិច្ឆតាអភិវឌ្ឍន៍​ជាព្រលានយន្តហោះថ្មី​ឱ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី។

ព្រលាន​យន្តហោះ​នេះ គ្រោង​នឹងបើក​ដំណើរការជា​បី​ដំណាក់កាល។ ដំណាក់កាលដំបូងគ្រោងនឹងដាក់សម្ពោធជាផ្លូវការក្នុងអំឡុងខែកក្កដាឆ្នាំ២០២៥ នេះ នឹងទទួលអ្នកដំណើរររហូតដល់១៣លាននាក់។ នេះនឹងបន្តដោយការបង្កើនសមត្ថភាពដល់អ្នកដំណើររ៣០លាននាក់នៅឆ្នាំ២០៣០ និងអ្នកដំណើររ ៥០លាននាក់នៅឆ្នាំ២០៥០។ ជាពិសេស អាកាសយាដ្ឋាននេះ នឹងក្លាយជាព្រលានយន្តហោះធំជាងគេទីប្រាំបួននៅលើពិភពលោក នៅពេលវាត្រូវបានបើកដំណើររការ។ ក្រុមហ៊ុនស្ថាបត្យកម្ម Foster + Partners ដែល​បាន​រចនា​ព្រលាន​យន្តហោះ​នេះបញ្ជាក់ថា៖«ព្រលានយន្តហោះថ្មីនេះ​ ត្រូវ​បាន​បំផុសគំនិត​ដោយ​បេតិកភណ្ឌ និង​ប្រវត្តិសាស្ត្រ​ដ៏​សម្បូរបែប​របស់​ប្រទេស​កម្ពុជា ​និងបូកបញ្ចូលនូវ​​វប្បធម៌សហសម័យរបស់​កម្ពុជា​ទៀតផង»។ គម្រោង​នេះ​សង្ឃឹម​ថា ​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​តភ្ជាប់​របស់​កម្ពុជា​ជាមួយ​ពិភពលោក​ទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង