**សម្តេចតេជោ៖ សូមប្រទេសលោកខាងលិចរៀនសូត្រអំពីកំហុសប្រវត្តិសាស្ត្រ ២លើក ដែលបានប្រព្រឹត្តមកលើកម្ពុជា ដើម្បីចៀសវាងកុំឱ្យកើតមានកំហុសជាលើកទី៣ទៀត**សម្ដេចតេជោ៖ បច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងបំពេញបេសកកម្មប្រកបដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពន្លឿនកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យធ្វើច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ ក្នុងសង្គម និងចង់ផ្តួលរំលំរាជរដ្ឋាភិបាល ជាពួកភេរវករ**សុន្ទរកថាសម្តេចតេជោ ហ៊ុន សែន ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី៧ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥, តំបន់ខ្ពង់រាបចុះត្រជាក់ដល់ ១៦អស្សា**សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋត្រូវជឿទុកចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេចតេជោ ហ៊ុន សែន៖ ជនណាដែលប្រឆាំងថ្ងៃ៧ មករា គឺជាជនដែលគាំទ្រឱ្យមានសង្រ្គាម និងរបបប្រល័យពូជសាសន៍នៅកម្ពុជាឡើងវិញ**សម្តេចតេជោ និងសម្ដេចធិបតី អញ្ជើញជាអធិបតីក្នុងមីទ្ទិញអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា**គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ រៀបចំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ប្រចាំឆ្នាំ និងពិនិត្យវឌ្ឍនភាពការងារ**អង្គភាពប្រឆាំងអំពើពុករលួយ ប្រារព្ធពិធីអបអរសាទរទិវាជ័យជម្នះ ៧ មករា**រដ្ឋមន្ត្រីសុខាភិបាល៖ ដើម្បីជាតិមួយរីកចម្រើន ត្រូវបុគ្គលនីមួយៗខិតខំរីកចម្រើន ដូចនេះរាល់គ្រប់ពេលវេលា ត្រូវតែមានការគិត ស្រាវជ្រាវទុកជាមុន ក្នុងការពង្រឹងជំនាញរបស់ខ្លួនម្នាក់ៗ**RT៖ អាមេរិក កំពុងចាត់វិធានការយ៉ាងសកម្មដើម្បីលុបបំបាត់ឧបសគ្គនានា ដែលរារាំងដល់ភាពជាដៃគូនុយក្លេអ៊ែរស៊ីវិល ជាមួយក្រុមហ៊ុនឥណ្ឌា**ប្រធានាធិបតីបារាំង៖ កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់កំពុងតែឈានទៅដល់ «ចំណុចនៃការមិនអាចត្រឡប់វិញបាន»**រដ្ឋមន្ត្រីហិរញ្ញវត្ថុស៊ីរី៖ រដ្ឋាភិបាលនឹងដំឡើងប្រាក់បៀវត្សរ៍សម្រាប់បុគ្គលិកផ្នែកសាធារណៈជាច្រើនចំនួន៤០០ភាគរយ ចាប់ពីខែក្រោយទៅ**អត្រាអតិផរណារបស់ប្រទេសឡាវ បានធ្លាក់ចុះនៅឆ្នាំ២០២៤ ហើយជះឥទ្ធិពលយ៉ាងខ្លាំងដល់ការចំណាយក្នុងគ្រួសារ**លោក ប៉ុក បូរក្ស ៖ ដំណើរភាពយន្តចល័តកម្ពុជា-ចិនលើកទី៨ គឺជាជោគជ័យមួយទៀត លើការផ្លាស់ប្តូរវប្បធម៌នៃប្រទេសទាំងពីរ**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចទទួលស្គាល់ អ្នកឧកញ៉ា គិត ម៉េង ជាប្រធាន នៃគណៈកម្មការសម្របសម្រួលការងារផ្នែកឯកជន សម្រាប់យន្តការវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន**រដ្ឋមន្ដ្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពស្តីពីកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) របស់អង្គការ FAO**ក្រសួងអប់រំ ជូនដំណឹងស្ដីពី ការជ្រើសរើសកុមារីចូលរួមកម្មវិធី Technovation Girls កម្ពុជា ២០២៥

អ្នកជំនាញអាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលបណ្ណាល័យខាងត្បូង នៅរួតទី២ របស់ប្រាសាទអង្គរវត្ត

ភ្នំពេញ៖ រចនាសម្ពន្ធនៃបណ្ណាល័យខាងត្បូង នៅរួតទី២របស់ប្រាសាទអង្គរវត្ត មានអាយុកាលជិត១ពាន់ឆ្នាំ ដែលរងការខូចខាត បានរឹងមាំឡើងវិញហើយ បន្ទាប់ពីក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាជួសជុលអស់រយៈពេល៥ខែមក។

កាលពីមុនពេលជួសជុលបណ្ណាល័យខាងត្បូង នៅរួតទី២របស់ប្រាសាទអង្គរវត្ត មានសភាពទ្រុឌទ្រោមខ្លាំងដូចជា សសរថ្មនៅផ្នែកខាងត្បូងឆៀងខាងកើតបានពុកនិងប្រេះបែកតាំងពីលើរហូតដល់ក្រោម រីឯជញ្ជាំងរបស់បណ្ណាល័យក៏ហែកចេញពីគ្នាខុសពីសភាពដើម ព្រមទាំងធ្វើឱ្យពាក់ព័ន្ធដល់ធ្នឹម និងដំបូលខាងលើផង។

លោក ឃាម មុនី ប្រធានគ្រប់គ្រងការដ្ឋានជួសជុលបណ្ណាល័យខាងត្បូងឱ្យដឹងថា បច្ចុប្បន្ននេះបណ្ណាល័យខាងត្បួង នៅរួតទី២នៃប្រាសាទអង្គរវត្តបានជួសជុលពង្រឹងរចនាសម្ពន្ធដូចជា សសរនៅផ្នែកខាងត្បូងឆៀងខាងកើត ជញ្ជាំង កម្រាល និងគ្រឹះរួចរាល់ហើយ។ ក្រុមអ្នកជំនាញបានចាប់ផ្ដើមជួសជុលតាំងពីដើមខែកក្កដាឆ្នាំ២០២៤ ហើយបច្ចុប្បន្នការងារដ៏ពិបាកនេះ បានទទួលជោគជ័យនិងបញ្ចប់ជាស្ថាពរ។

លោក ឃាម មុនី បញ្ជាក់ទៀតថា ក្រុមការងារដែលជួសជុលបណ្ណាល័យខាងត្បួង នៅរួតទី២នៃប្រាសាទអង្គរវត្តនេះ គឺអនុវត្តទៅតាមអនុសាសន៍គណៈកម្មការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក ដែលបានចុះពិនិត្យយ៉ាងត្រឹមត្រូវ។ ការជួសជុលបានដាក់ថ្មថ្មីមួយចំនួនដើម្បីទ្រទ្រង់រចនាសម្ពន្ធរបស់បណ្ណាល័យទាំងមូល។ ចំណែកកម្រាល ក៏បានបន្ថែមថ្មថ្មីខ្លះៗ សម្រាប់ការពារកុំឱ្យងាកក្រៀកបន្តទៅទៀត។
ចំពោះសសរចាស់មួយចំនួននៅផ្នែកខាងកើត ក៏បានពង្រឹងបន្ថែមបំណែកថ្មនៅតាមកន្លែងដែលពុកផុយប្រហែល១ភាគ៤ ចំណែកសសរនៅផ្នែកខាងក្នុងដោយសារតែថ្មមានសភាពពុកផុយ ក៏បានដូរថ្មថ្មីពាក់កណ្ដាល ដើម្បីឱ្យជួយពង្រឹងរចនាសម្ពន្ធដំបូល ជញ្ជាំង និងកម្រាលដែលបានហែកចេញពីគ្នា។

កាលពីអំឡុងខែធ្នូកន្លងមក គណៈកម្មការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក ដែលបានចុះពិនិត្យការដ្ឋានជួសជុលបណ្ណាល័យខាងត្បូង នៅរួតទី២របស់ប្រាសាទអង្គរវត្ត ក៏បានកោតសរសើរដល់ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ដែលបានអនុវត្តការជួសជុលទៅតាមក្បួនត្រឹមត្រូវ ដែលធ្វើឱ្យបណ្ណាល័យនេះ មានភាពរឹងមាំនិងមានសុវត្ថិភាពដល់ភ្ញៀវទេសចរគ្រប់រូប ដែលតែងតែចេញ-ចូលទៅទស្សនា៕

អត្ថបទដែលជាប់ទាក់ទង