**ក្រសួងការពារជាតិរុស្ស៊ីអះអាងថា អ៊ុយក្រែនប៉ុនប៉ង វាយប្រហារ រោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye ជាមួយនឹងយន្តហោះគ្មានមនុស្សបើក**សមាជិកព្រឹទ្ធសភាព្រមានថា សហរដ្ឋអាមេរិកចាំបាច់ត្រូវពង្រឹងព្រំដែនរបស់ខ្លួន ជាមួយម៉ិកស៊ិក**កងកម្លាំងរុស្ស៊ី ដណ្តើមយកបានទីក្រុង Kurakhove ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់របស់អ៊ុយក្រែន**សម្ដេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា ជានិមិត្តរូបនៃការផ្លាស់ប្តូរ របស់ព្រះរាជាណាចក្រកម្ពុជា**សម្តេចតេជោ ប្ដេជ្ញាទប់ស្កាត់នូវរាល់សកម្មភាពដែលនាំទៅរកការដណ្ដើមអំណាច ដោយរំលោភបំពានរដ្ឋធម្មនុញ្ញផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ**សម្តេចតេជោ៖ សូមប្រទេសលោកខាងលិចរៀនសូត្រអំពីកំហុសប្រវត្តិសាស្ត្រ ២លើក ដែលបានប្រព្រឹត្តមកលើកម្ពុជា ដើម្បីចៀសវាងកុំឱ្យកើតមានកំហុសជាលើកទី៣ទៀត**សម្ដេចតេជោ៖ បច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងបំពេញបេសកកម្មប្រកបដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពន្លឿនកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យធ្វើច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ ក្នុងសង្គម និងចង់ផ្តួលរំលំរាជរដ្ឋាភិបាល ជាពួកភេរវករ**សុន្ទរកថាសម្តេចតេជោ ហ៊ុន សែន ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី៧ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥, តំបន់ខ្ពង់រាបចុះត្រជាក់ដល់ ១៦អស្សា**សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋត្រូវជឿទុកចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេចតេជោ ហ៊ុន សែន៖ ជនណាដែលប្រឆាំងថ្ងៃ៧ មករា គឺជាជនដែលគាំទ្រឱ្យមានសង្រ្គាម និងរបបប្រល័យពូជសាសន៍នៅកម្ពុជាឡើងវិញ**សម្តេចតេជោ និងសម្ដេចធិបតី អញ្ជើញជាអធិបតីក្នុងមីទ្ទិញអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា**គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ រៀបចំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ប្រចាំឆ្នាំ និងពិនិត្យវឌ្ឍនភាពការងារ**អង្គភាពប្រឆាំងអំពើពុករលួយ ប្រារព្ធពិធីអបអរសាទរទិវាជ័យជម្នះ ៧ មករា**រដ្ឋមន្ត្រីសុខាភិបាល៖ ដើម្បីជាតិមួយរីកចម្រើន ត្រូវបុគ្គលនីមួយៗខិតខំរីកចម្រើន ដូចនេះរាល់គ្រប់ពេលវេលា ត្រូវតែមានការគិត ស្រាវជ្រាវទុកជាមុន ក្នុងការពង្រឹងជំនាញរបស់ខ្លួនម្នាក់ៗ**RT៖ អាមេរិក កំពុងចាត់វិធានការយ៉ាងសកម្មដើម្បីលុបបំបាត់ឧបសគ្គនានា ដែលរារាំងដល់ភាពជាដៃគូនុយក្លេអ៊ែរស៊ីវិល ជាមួយក្រុមហ៊ុនឥណ្ឌា**ប្រធានាធិបតីបារាំង៖ កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់កំពុងតែឈានទៅដល់ «ចំណុចនៃការមិនអាចត្រឡប់វិញបាន»**រដ្ឋមន្ត្រីហិរញ្ញវត្ថុស៊ីរី៖ រដ្ឋាភិបាលនឹងដំឡើងប្រាក់បៀវត្សរ៍សម្រាប់បុគ្គលិកផ្នែកសាធារណៈជាច្រើនចំនួន៤០០ភាគរយ ចាប់ពីខែក្រោយទៅ

និយតករទំនាក់ទំនងរបស់ប្រទេសម៉ាឡេស៊ី ផ្តល់អាជ្ញាបណ្ណដល់កម្មវិធី TikTok និង WeChat ឱ្យដំណើរការនៅក្នុងប្រទេស

គូឡាឡាំពួ៖ និយតករទំនាក់ទំនងរបស់ប្រទេសម៉ាឡេស៊ី បានរាយការណ៍ថា ខ្លួនបានផ្តល់អាជ្ញាបណ្ណដល់កម្មវិធីទិកតុក (TikTok) និងវីឆាត (WeChat) ឱ្យដំណើរការនៅក្នុងប្រទេស ក្រោមច្បាប់ប្រព័ន្ធផ្សព្វផ្សាយសង្គមថ្មី ខណៈវេទិកាមួយចំនួនផ្សេងទៀតមិនបានដាក់ពាក្យស្នើសុំអាជ្ញាបណ្ណនៅឡើយ។

ច្បាប់ដែលមានគោលបំណងដោះស្រាយបញ្ហាឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត កំពុងកើនឡើង តម្រូវឱ្យប្រព័ន្ធផ្សព្វផ្សាយសង្គម និងសេវាកម្មផ្ញើសារមានអ្នកប្រើប្រាស់ជាង៨ លាននាក់ នៅក្នុងប្រទេសម៉ាឡេស៊ី ត្រូវស្នើសុំអាជ្ញាបណ្ណ ឬប្រឈមមុខនឹងវិធានការផ្លូវច្បាប់។ ច្បាប់នេះ បានចូលជាធរមាននៅថ្ងៃទី១ ខែមករា។

នៅក្នុងសេចក្តីថ្លែងការណ៍ គណៈកម្មាការទំនាក់ទំនង និងពហុព័ត៌មានម៉ាឡេស៊ី បានលើកឡើងថា វេទិកាផ្ញើសារតេលេក្រាម (Telegram) កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការទទួលបានអាជ្ញាបណ្ណ ខណៈ Meta Platforms ជាម្ចាស់របស់កម្មវិធីហ្វេសប៊ុក អ៊ីនស្តាក្រាម និង WhatsApp ទើបតែចាប់ផ្តើមដំណើរការស្នើសុំអាជ្ញាបណ្ណ។

យ៉ាងណា និយតករបានឱ្យដឹងថា កម្មវិធី X មិនបានដាក់ស្នើទេ ដោយសារតែវេទិកានេះអះអាងថា មូលដ្ឋានអ្នកប្រើប្រាស់ក្នុងស្រុករបស់ខ្លួនមិនឈានដល់កម្រិត៨លាននាក់។

និយតករ ក៏បានឱ្យដឹងដែរថា Google របស់ក្រុមហ៊ុន Alphabet ដំណើរការវេទិកាវីដេអូ YouTube ក៏មិនបានដាក់ពាក្យសុំអាជ្ញាបណ្ណផងដែរ បន្ទាប់ពីមានការព្រួយបារម្ភអំពីមុខងារចែករំលែកវីដេអូរបស់ YouTube និងការចាត់ថ្នាក់របស់វានៅក្រោមច្បាប់អាជ្ញាបណ្ណ។ និយតករបានសង្គត់ធ្ងន់ថា៖«អ្នកផ្តល់វេទិកាដែលបានរកឃើញថា បំពានលើតម្រូវការអាជ្ញាបណ្ណ អាចជាកម្មវត្ថុនៃការស៊ើបអង្កេត និងសកម្មភាពនិយតកម្ម»។

ម៉ាឡេស៊ីបានរាយការណ៍ពីការកើនឡើងយ៉ាងខ្លាំងនៃមាតិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្កគ្រោះថ្នាក់នៅដើមឆ្នាំ២០២៤ ហើយបានជំរុញឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម រួមទាំងមេតា និងវេទិកាវីដេអូខ្លីទិកតុក បង្កើនការត្រួតពិនិត្យលើវេទិកាបស់ពួកគេ។

អាជ្ញាធរម៉ាឡេស៊ីចាត់ទុកការលេងល្បែងតាមអ៊ីនធឺណិត ការឆបោក រូបភាពអាសអាភាសរបស់កុមារ ការគំរាមកំហែងតាមអ៊ីនធឺណិត និងខ្លឹមសារទាក់ទងនឹងពូជសាសន៍ សាសនា ថាជាមាតិកាមានមានគ្រោះថ្នាក់។

យោងតាមអ្នកផ្តល់ទិន្នន័យឯករាជ្យ World Population Review កម្មវិធីវីឆាតមានអ្នកប្រើប្រាស់ចំនួន ១២លាននាក់នៅក្នុងប្រទេសម៉ាឡេស៊ី។ យូធូបមានអ្នកប្រើប្រាស់ប្រហែល២៤,១លាននាក់នៅក្នុងប្រទេសម៉ាឡេស៊ីនៅដើមឆ្នាំ២០២៤ អ្នកប្រើប្រាស់ទិកតុក មានចំនួន ២៨,៦៨លាននាក់ មានអាយុចាប់ពី១៨ឆ្នាំឡើងទៅ អ្នកប្រើប្រាស់ហ្វេសប៊ុកមាន ២២,៣៥លាននាក់ និង X មាន៥,៧១លាននាក់៕

អត្ថបទដែលជាប់ទាក់ទង