**ទេសរដ្ឋមន្រ្តី លី ធុជ អំពាវនាវឱ្យប្រជាជនគ្រប់លំដាប់ថ្នាក់ បន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និសីទពេញអង្គលើកទី៤ នៃគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមចិនអាណត្តិទី២០**រដ្ឋបាលស្រុកស្រែអំបិល ប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានថា «មានការចាក់បំពេញអាចដ៍ដីចូលចំណីសមុទ្រមួយកន្លែង ស្ថិតនៅភូមិជ្រោយស្វាយលិច ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង»**នគរបាលខេត្តព្រៃវែង ចុះណែនាំដល់ប្រជាកសិករដែលទុកមធ្យោបាយម៉ូតូចោលឱ្យមានការប្រុងប្រយ័ត្នខ្ពស់**អាជ្ញាធរមីយ៉ាន់ម៉ា រឹបអូសថ្នាំញៀនប្រភេទហេរ៉ូអ៊ីនចំនួន ៩១គីឡូក្រាម នៅភាគខាងកើតប្រទេស**ក្រសួងការពារជាតិរុស្ស៊ីអះអាងថា អ៊ុយក្រែនប៉ុនប៉ង វាយប្រហារ រោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye ជាមួយនឹងយន្តហោះគ្មានមនុស្សបើក**សមាជិកព្រឹទ្ធសភាព្រមានថា សហរដ្ឋអាមេរិកចាំបាច់ត្រូវពង្រឹងព្រំដែនរបស់ខ្លួន ជាមួយម៉ិកស៊ិក**កងកម្លាំងរុស្ស៊ី ដណ្តើមយកបានទីក្រុង Kurakhove ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់របស់អ៊ុយក្រែន**សម្ដេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា ជានិមិត្តរូបនៃការផ្លាស់ប្តូរ របស់ព្រះរាជាណាចក្រកម្ពុជា**សម្តេចតេជោ ប្ដេជ្ញាទប់ស្កាត់នូវរាល់សកម្មភាពដែលនាំទៅរកការដណ្ដើមអំណាច ដោយរំលោភបំពានរដ្ឋធម្មនុញ្ញផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ**សម្តេចតេជោ៖ សូមប្រទេសលោកខាងលិចរៀនសូត្រអំពីកំហុសប្រវត្តិសាស្ត្រ ២លើក ដែលបានប្រព្រឹត្តមកលើកម្ពុជា ដើម្បីចៀសវាងកុំឱ្យកើតមានកំហុសជាលើកទី៣ទៀត**សម្ដេចតេជោ៖ បច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងបំពេញបេសកកម្មប្រកបដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពន្លឿនកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យធ្វើច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ ក្នុងសង្គម និងចង់ផ្តួលរំលំរាជរដ្ឋាភិបាល ជាពួកភេរវករ**សុន្ទរកថាសម្តេចតេជោ ហ៊ុន សែន ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី៧ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥, តំបន់ខ្ពង់រាបចុះត្រជាក់ដល់ ១៦អស្សា**សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋត្រូវជឿទុកចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេចតេជោ ហ៊ុន សែន៖ ជនណាដែលប្រឆាំងថ្ងៃ៧ មករា គឺជាជនដែលគាំទ្រឱ្យមានសង្រ្គាម និងរបបប្រល័យពូជសាសន៍នៅកម្ពុជាឡើងវិញ**សម្តេចតេជោ និងសម្ដេចធិបតី អញ្ជើញជាអធិបតីក្នុងមីទ្ទិញអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា**គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ រៀបចំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ប្រចាំឆ្នាំ និងពិនិត្យវឌ្ឍនភាពការងារ

ប្រមុខការទូតរបស់បារាំង ទៅដល់រដ្ឋធានីដាម៉ាស ក្នុងការចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចលើកដំបូង

ប៉ារីស៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP ក្រសួងការបរទេសនៃប្រទេសបារាំង បានប្រកាសឱ្យដឹងថា ប្រមុខការទូតរបស់ខ្លួន បានទៅដល់រដ្ឋធានីដាម៉ាស នាថ្ងៃសុក្រ ទី៣ ខែមករា ក្នុងការចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចលើកដំបូង ដោយប្រទេសមហាអំណាចអឺរ៉ុប ដើម្បីជួបមេដឹកនាំស៉ីរីថ្មី។

ចំណែក ទីក្រុងបែរឡាំង បាននិយាយថា រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock ក៏នឹងចូលរួមជាមួយ រដ្ឋមន្រ្តីការបរទេសបារាំង លោក Jean-Noel Barrot ក្នុងការបំពេញទស្សនកិច្ចនោះផងដែរ ហើយប្រមុខការទូតទាំងពីររូប នឹងបើកកិច្ចពិភាក្សាតំណាងឱ្យសហភាពអឺរ៉ុប (EU) ជាមួយលោក Ahmed al-Sharaa ដែលជាអ្នកដឹកនាំ អតីតកងកម្លាំងក្រុមឧទ្ទាម ក្នុងកិច្ចប្រឹងប្រែងផ្តួលរំលំ មេដឹកនាំដ៏យូរអង្វែងរបស់ស៉ីរី លោក Bashar al-Assad កាលពីខែធ្នូ ឆ្នាំ២០២៤។

លោក al-Assad ត្រូវបានផ្តួលរំលំចេញពីអំណាច កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំមុន និងបានរត់ទៅជ្រកកោននៅប្រទេសរុស្ស៉ី ក្រោយអតីតក្រុមឧទ្ទាម Hayat Tahrir al-Sham (HTS) របស់លោក al-Sharra បានដឹកនាំប្រតិបត្តិការវាយលុក ដែលមានល្បឿនយ៉ាងឆាប់រហ័សបំផុត ប្រឆាំងកងកម្លាំងរដ្ឋាភិបាល កាលពីចុងខែវិច្ឆិកា ហើយដណ្តើមកាន់កាប់បាន ទីក្រុងជាបន្តបន្ទាប់ រហូតដល់រដ្ឋធានីដាម៉ាស។

គួរបញ្ជាក់ថា សង្រ្គាមស៉ីវិលនៅស៉ីរី បានផ្ទុះឡើងដំបូង តាំងពីជាង១០ឆ្នាំមុនម៉្លេះ។ ក្រុមប្រទេសលោកខាងលិច បានបង្ហាញការស្វាគមន៍ ចំពោះការដួលរលំនៃរបបលោក al-Assad ប៉ុន្តែក្នុងពេលទន្ទឹមគ្នា ពួកគេព្រួយបារម្ភថា ប្រទេសស៉ីរីអាចនឹងធ្លាក់ទៅក្នុងភាពវឹកវរបន្ថែមទៀត ស្រដៀងទៅនឹងអ្វីដែលធ្លាប់បានកើតឡើង នៅឯប្រទេសលីប៊ី ក្រោយការផ្តួលរំលំលោក Muammar Gaddafi៕

អត្ថបទដែលជាប់ទាក់ទង