**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងមីទ្ទិញអបអរសាទរ ខួបលើកទី៤៦ នៃទិវាជ័យជំនះ ៧មករា នៅស្រុកបវេល**ទេសរដ្ឋមន្រ្តី លី ធុជ អំពាវនាវឱ្យប្រជាជនគ្រប់លំដាប់ថ្នាក់ បន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និសីទពេញអង្គលើកទី៤ នៃគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមចិនអាណត្តិទី២០**រដ្ឋបាលស្រុកស្រែអំបិល ប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានថា «មានការចាក់បំពេញអាចដ៍ដីចូលចំណីសមុទ្រមួយកន្លែង ស្ថិតនៅភូមិជ្រោយស្វាយលិច ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង»**នគរបាលខេត្តព្រៃវែង ចុះណែនាំដល់ប្រជាកសិករដែលទុកមធ្យោបាយម៉ូតូចោលឱ្យមានការប្រុងប្រយ័ត្នខ្ពស់**អាជ្ញាធរមីយ៉ាន់ម៉ា រឹបអូសថ្នាំញៀនប្រភេទហេរ៉ូអ៊ីនចំនួន ៩១គីឡូក្រាម នៅភាគខាងកើតប្រទេស**ក្រសួងការពារជាតិរុស្ស៊ីអះអាងថា អ៊ុយក្រែនប៉ុនប៉ង វាយប្រហារ រោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye ជាមួយនឹងយន្តហោះគ្មានមនុស្សបើក**សមាជិកព្រឹទ្ធសភាព្រមានថា សហរដ្ឋអាមេរិកចាំបាច់ត្រូវពង្រឹងព្រំដែនរបស់ខ្លួន ជាមួយម៉ិកស៊ិក**កងកម្លាំងរុស្ស៊ី ដណ្តើមយកបានទីក្រុង Kurakhove ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់របស់អ៊ុយក្រែន**សម្ដេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា ជានិមិត្តរូបនៃការផ្លាស់ប្តូរ របស់ព្រះរាជាណាចក្រកម្ពុជា**សម្តេចតេជោ ប្ដេជ្ញាទប់ស្កាត់នូវរាល់សកម្មភាពដែលនាំទៅរកការដណ្ដើមអំណាច ដោយរំលោភបំពានរដ្ឋធម្មនុញ្ញផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ**សម្តេចតេជោ៖ សូមប្រទេសលោកខាងលិចរៀនសូត្រអំពីកំហុសប្រវត្តិសាស្ត្រ ២លើក ដែលបានប្រព្រឹត្តមកលើកម្ពុជា ដើម្បីចៀសវាងកុំឱ្យកើតមានកំហុសជាលើកទី៣ទៀត**សម្ដេចតេជោ៖ បច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងបំពេញបេសកកម្មប្រកបដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពន្លឿនកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យធ្វើច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ ក្នុងសង្គម និងចង់ផ្តួលរំលំរាជរដ្ឋាភិបាល ជាពួកភេរវករ**សុន្ទរកថាសម្តេចតេជោ ហ៊ុន សែន ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី៧ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥, តំបន់ខ្ពង់រាបចុះត្រជាក់ដល់ ១៦អស្សា**សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋត្រូវជឿទុកចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេចតេជោ ហ៊ុន សែន៖ ជនណាដែលប្រឆាំងថ្ងៃ៧ មករា គឺជាជនដែលគាំទ្រឱ្យមានសង្រ្គាម និងរបបប្រល័យពូជសាសន៍នៅកម្ពុជាឡើងវិញ**សម្តេចតេជោ និងសម្ដេចធិបតី អញ្ជើញជាអធិបតីក្នុងមីទ្ទិញអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា

រាជរដ្ឋាភិបាល បានធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសមួយនាំមុខ ក្នុងចំណោមប្រទេសទាំង៥ ក្នុងពិភពលោក ដែលបានលុបបំបាត់ពលកម្មកុមារ

ភ្នំពេញ៖ លោកស្រី យូ សុភា សមាជិកាក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត បានលើកឡើងថា រាជរដ្ឋាភិបាល បានធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេសមួយនាំមុខ ក្នុងចំណោមប្រទេសទាំង៥ ក្នុងពិភពលោក ដែលបានលុបបំបាត់ពលកម្មកុមារ និងមានលក្ខខណ្ឌការងារល្អប្រសើរ និងមានគោលនយោបាយច្បាស់លាស់ ក្នុងការប្រឆាំងនឹងពលកម្មកុមារ និងជាប្រទេសនាំមុខមធ្យម ក្នុងចំណោមប្រទេសនាំមុខទាំង១៣ នៅលើពិភពលោក ក្នុងវឌ្ឍនភាពប្រឆាំងពលកម្មកុមារ។

ការលើកឡើងយ៉ាងដូច្នេះរបស់លោកស្រី យូ សុភា ក្នុងពិធីចែកកង់ សម្លៀកបំពាក់ និងសម្ភារៈសិក្សាដល់សិស្សានុសិស្ស ក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូលសម្រាប់ឆ្នាំ២០២៤ ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ នៅស្រុកសូទ្រនិគម ដោយទទួលបានការគាំទ្រពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីលើកកម្ពស់កិច្ចគាំពារ និងការទប់ស្កាត់ពលកម្មកុមារ នៅក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ ដែលប្រារព្ធធ្វើនៅបរិវេណសាលាបឋមសិក្សាវត្តសីលា ស្ថិតនៅឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ដែលរៀបចំឡើងដោយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ដោយមានការចូលរួមពីលោក គឹម វណ្ណៈ អភិបាលស្រុកសូទ្រនិគម និងលោកស្រី ប៊ុន ច្រិប អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ព្រមទាំងអាជ្ញាធរឃុំ លោកគ្រូ អ្នកគ្រូ ម្ចាស់សិប្បកម្មផលិតឥដ្ឋ និងអាណាព្យាបាលកុមារចូលរួមផងដែរ។

លោកស្រីបានបន្តថា ពលកម្មកុមារ គឺជាបញ្ហាដែលមានលក្ខណៈសកល ហើយនៅតែបន្តកើតមានអាស្រ័យកត្តាសំខាន់៣ គឺការអប់រំសង្គម ការអនុវត្តច្បាប់ និងការឆក់ឱកាសពីជនល្មើស។

លោកស្រីបន្តថា ប្រទេសកម្ពុជាក៏បានទទួលរងនូវវិបត្តិនេះផងដែរ ដែលធ្វើឲ្យរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ មានការព្រួយបារម្ភជាខ្លាំង។

លោកស្រីបន្ថែមថា ការកេងប្រវ័ញ្ចពលកម្មលើកុមារ គឺជាការប្រើប្រាស់ពលកម្មកុមារ ដែលធ្វើឲ្យមានផលប៉ះពាល់ដល់សុខុមាលភាពរបស់កុមារ ការអប់រំ ការអភិវឌ្ឍ និងការរស់រាន់របស់កុមារនៅថ្ងៃអនាគត។ មិនតែប៉ុណ្ណោះ ពលកម្មកុមារ ក៏ជាប្រភេទការងារ ដែលបង្កឱ្យមានគ្រោះថ្នាក់ ការបំពាននានា និងការកេងប្រវ័ញ្ចញើសឈាមរបស់កុមារ និងធ្វើឲ្យកុមារឃ្លាតឆ្ងាយពីការអប់រំ (ធ្វើឲ្យបាត់បង់នូវឧត្តមប្រយោជន៍កុមារ ដូចជាសិទ្ធិរបស់ពួកគាត់ជាដើម)។

លោកស្រី យូ សុភា បានអំពាវនាវឲ្យមានការចូលរួម ទប់ស្កាត់ពលកម្មកុមារ នៅក្នុងមូលដ្ឋាន ក្នុងនោះគឺ៖ទី១៖ នៅសាលារៀន គឺយើងមានគ្រូបង្រៀនជាអ្នកតាមឃ្លាំមើលក្មេងៗ ធ្វើម៉េចកុំឲ្យគាត់ចេញពីសាលារៀនទៅធ្វើការ, ទី២៖ អាជ្ញាធរភូមិឃុំ ធ្វើការគ្រប់គ្រង និងតាមដានតាមខ្នងផ្ទះ ដើម្បីទប់ស្កាត់កុំឲ្យកុមារ ចូលទៅកន្លែងធ្វើការ ពិសេសនៅក្នុងរង្វង់សិប្បកម្មផលិតឥដ្ឋ, ទី៣៖ អាណាព្យាបាលកុមារ ដែលធ្វើការ ឬស្នាក់នៅក្នុងបរិវេណសិប្បកម្ម ហាមដាច់ខាតនាំកូនចូលទៅក្នុងបរិវេណនៃសង្វាស់ផលិតកម្ម ឬប្រើប្រាស់ពលកម្មកុមារ ត្រូវបញ្ចូនកូនឲ្យចូលរៀនឲ្យបានគ្រប់ៗគ្នា, ទី៤៖និយោជក ឬម្ចាស់សិប្បកម្ម ត្រូវមានការប្រុងប្រយ័ត្នដោយមិនត្រូវជ្រើសរើសកុមារក្រោមអាយុ ១៥ឆ្នាំ ឲ្យចូលធ្វើការ ហើយក្រុមអធិការកិច្ចការងារ ត្រូវចុះទៅពិនិត្យលក្ខខណ្ឌការងារ និងទប់ស្កាត់កុមារមិនឲ្យចូលធ្វើការផងដែរ។

លោកស្រី ប៊ុន ច្រិប បានឲ្យដឹងថា ការចែកកង់ សម្លៀកបំពាក់ និងសម្ភារៈសិក្សាដល់កុមារនាពេលនេះ គឺធ្វើឡើងដើម្បីលើកកម្ពស់កិច្ចគាំពារកុមារ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ឬការប្រើប្រាស់ពលកម្មកុមារដោយបង្ខំ នៅក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ។ លោកស្រីបន្តថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិជាមូលដ្ឋានរបស់កុមារ និងការពារកុមារពីការកេងប្រវ័ញ្ចកម្លាំងពលកម្ម ជាពិសេស គឺកិច្ចខិតខំប្រឹងប្រែងក្នុងដំណើរឆ្ពោះទៅបញ្ចប់ពលកម្មកុមារនៅឆ្នាំ២០២៥ ដែលស្របនឹងគោលដៅអភិវឌ្ឍន៍សកលប្រកបដោយចីរភាព។

លោកស្រីបញ្ជាក់ថា ពិធីនេះ គឺទទួលបានការគាំទ្រពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ មានពីរគោលដៅសរុបចំនួន៦០នាក់ ដោយឡែក នៅក្នុងស្រុកសូទ្រនិគមនាពេលនេះ គឺមានចំនួន៤០នាក់ ដែលកំពុងសិក្សានៅសាលាបឋមសិក្សាវត្តសីលា ក្នុងឃុំដានរុន និងបានចែកជូនកុមារមានចំនួន២០នាក់ផងដែ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ នៅសាលាឋមសិក្សាកណ្តឹង ដែលស្ថិតនៅក្នុង ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាបផងដែរ៕

អត្ថបទដែលជាប់ទាក់ទង