**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងមីទ្ទិញអបអរសាទរ ខួបលើកទី៤៦ នៃទិវាជ័យជំនះ ៧មករា នៅស្រុកបវេល**ទេសរដ្ឋមន្រ្តី លី ធុជ អំពាវនាវឱ្យប្រជាជនគ្រប់លំដាប់ថ្នាក់ បន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និសីទពេញអង្គលើកទី៤ នៃគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមចិនអាណត្តិទី២០**រដ្ឋបាលស្រុកស្រែអំបិល ប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានថា «មានការចាក់បំពេញអាចដ៍ដីចូលចំណីសមុទ្រមួយកន្លែង ស្ថិតនៅភូមិជ្រោយស្វាយលិច ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង»**នគរបាលខេត្តព្រៃវែង ចុះណែនាំដល់ប្រជាកសិករដែលទុកមធ្យោបាយម៉ូតូចោលឱ្យមានការប្រុងប្រយ័ត្នខ្ពស់**អាជ្ញាធរមីយ៉ាន់ម៉ា រឹបអូសថ្នាំញៀនប្រភេទហេរ៉ូអ៊ីនចំនួន ៩១គីឡូក្រាម នៅភាគខាងកើតប្រទេស**ក្រសួងការពារជាតិរុស្ស៊ីអះអាងថា អ៊ុយក្រែនប៉ុនប៉ង វាយប្រហារ រោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye ជាមួយនឹងយន្តហោះគ្មានមនុស្សបើក**សមាជិកព្រឹទ្ធសភាព្រមានថា សហរដ្ឋអាមេរិកចាំបាច់ត្រូវពង្រឹងព្រំដែនរបស់ខ្លួន ជាមួយម៉ិកស៊ិក**កងកម្លាំងរុស្ស៊ី ដណ្តើមយកបានទីក្រុង Kurakhove ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់របស់អ៊ុយក្រែន**សម្ដេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា ជានិមិត្តរូបនៃការផ្លាស់ប្តូរ របស់ព្រះរាជាណាចក្រកម្ពុជា**សម្តេចតេជោ ប្ដេជ្ញាទប់ស្កាត់នូវរាល់សកម្មភាពដែលនាំទៅរកការដណ្ដើមអំណាច ដោយរំលោភបំពានរដ្ឋធម្មនុញ្ញផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ**សម្តេចតេជោ៖ សូមប្រទេសលោកខាងលិចរៀនសូត្រអំពីកំហុសប្រវត្តិសាស្ត្រ ២លើក ដែលបានប្រព្រឹត្តមកលើកម្ពុជា ដើម្បីចៀសវាងកុំឱ្យកើតមានកំហុសជាលើកទី៣ទៀត**សម្ដេចតេជោ៖ បច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងបំពេញបេសកកម្មប្រកបដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពន្លឿនកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យធ្វើច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ ក្នុងសង្គម និងចង់ផ្តួលរំលំរាជរដ្ឋាភិបាល ជាពួកភេរវករ**សុន្ទរកថាសម្តេចតេជោ ហ៊ុន សែន ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី៧ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥, តំបន់ខ្ពង់រាបចុះត្រជាក់ដល់ ១៦អស្សា**សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋត្រូវជឿទុកចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេចតេជោ ហ៊ុន សែន៖ ជនណាដែលប្រឆាំងថ្ងៃ៧ មករា គឺជាជនដែលគាំទ្រឱ្យមានសង្រ្គាម និងរបបប្រល័យពូជសាសន៍នៅកម្ពុជាឡើងវិញ**សម្តេចតេជោ និងសម្ដេចធិបតី អញ្ជើញជាអធិបតីក្នុងមីទ្ទិញអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា

ក្រុមហ៊ុន Apple យល់ព្រមបង់ប្រាក់ដើម្បីដោះស្រាយបណ្តឹងឯកជនភាពដែលត្រូវបានចោទប្រកាន់ថា ប្រើប្រាស់ Siri លួចថតសំឡេងក្នុងអំឡុងពេលសន្ទនា

បរទេស៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ត្រូវបានគេរាយការណ៍មកថា បានយល់ព្រមបង់ប្រាក់ចំនួន ៩៥ លានដុល្លារជាប្រាក់សុទ្ធ ដើម្បីដោះស្រាយបណ្តឹងឯកជនភាពដែលត្រូវបានចោទប្រកាន់ថាបានប្រើប្រាស់ Siri លួចថតសំឡេងក្នុងអំឡុងពេលសន្ទនាដោយគ្មានការយល់ព្រម ខណៈវាជាការរំលោភលើឯកជនភាពអ្នកប្រើប្រាស់។

របាយការណ៍បានឱ្យដឹងថា ការដោះស្រាយបឋម ត្រូវបានដាក់នៅយប់ថ្ងៃអង្គារសប្តាហ៍នេះ នៅតុលាការសហព័ន្ធ Oakland រដ្ឋកាលីហ្វ័រញ៉ា និងទាមទារឱ្យមានការយល់ព្រមពីចៅក្រមស្រុកអាមេរិកលោក Jeffrey White ជាមុនសិន។ យ៉ាងណាមិញជុំវិញ ពាក្យបណ្តឹងនេះគឺកើតចេញពីអ្នកប្រើប្រាស់ iPhone បានត្អូញត្អែរថា Apple តែងតែលួចថតសំឡេងការសន្ទនាជាលក្ខណៈឯកជនរបស់ពួកគេ បន្ទាប់ពីពួកគេបានបើកដំណើរការ Siri ដោយអចេតនា ហើយបានបង្ហាញការសន្ទនាទាំងនេះទៅកាន់បុគ្គលមួយផ្សេងទៀត ដូចជាអ្នកផ្សាយពាណិជ្ជកម្មជាដើម។

ទន្ទឹមនឹងនេះ មានដើមបណ្តឹងពីរនាក់បានអះអាងថា រាល់ពេលដែលពួកគេសន្ទនា គឺតែងតែឃើញមានលោតពាណិជ្ជកម្មទាំងនោះនៅលើ iPhone។ ជាឧទាហរណ៍ពួកគេនិយាយអំពីស្បែកជើងប៉ាតា Air Jordan និងភោជនីយដ្ឋាន Olive Garden រួមទាំងកន្លែងសម្រាកព្យាបាល គឺតែងតែឃើញការផ្សាយពាណិជ្ជកម្មអំពីផលិតផលទាំងនោះ។

គួរជម្រាបថា បណ្តឹងនេះត្រូវបានចោទប្រកាន់ចាប់តាំងពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ មកម្លេះ ពោលគឺមកដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤ ទើប Apple សម្រេចយល់ព្រមបញ្ចប់បណ្តឹងនេះ។ តាមការបញ្ជាក់ គឺចាប់ផ្តើមនៅពេលដែល Apple បញ្ចូលមុខងារ «Hey, Siri» ដែលជា Keyword សម្រាប់ឱ្យ Siri បើកដំណើរការ៕

អត្ថបទដែលជាប់ទាក់ទង