**លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានឃាតករបាញ់សម្លាប់នៅថៃ**ឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ**ប្រធានាធិបតីអាហ្រ្វិកខាងត្បូងចេញការព្រមានដល់កុម្មុយនិស្ត**ការរញ្ជួយដីដ៏ខ្លាំងមួយបានសម្លាប់មនុស្សកើនឡើងដល់ ៩៥នាក់នៅទីបេ**ហ្ស៊កដានី និងស៊ីរី ព្រមព្រៀងគ្នាបង្កើតគណៈកម្មាធិការសន្តិសុខរួម ដើម្បីទប់ស្កាត់ការរត់ពន្ធអាវុធ គ្រឿងញៀន និងភេរវកម្ម**ក្រសួងពាណិជ្ជកម្មចិន ឆ្លើយតបអាមេរិក៖ ការសង្ស័យលើដ្រូនចិនគឺជាការ «មិនមានទំនួលខុសត្រូវ»**តុលាការកូរ៉េខាងត្បូង ចេញដីកាចាប់ខ្លួនជាថ្មី ប្រឆាំងនឹងប្រធានាធិបតីដែលត្រូវបានចោទប្រកាន់ លោក Yoon Suk Yeol ពីបទបះបោរ**ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រកាសបដិសេធការចោទប្រកាន់គ្មានសច្ចធម៌មកលើថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ**អគ្គនាយកដ្ឋានរដ្ឋបាល ចេញលិខិតបដិសេធ និងបំភ្លឺជុំវិញខ្លឹមសារក្នុងពាក្យបណ្តឹងរបស់បុគ្គលឈ្មោះ ហេង សិទ្ធី ដោយបានចោទប្រកាន់លើ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគៀបសង្កត់មន្ត្រីថ្នាក់ក្រោមគ្រប់អគ្គនាយកដ្ឋាន**នាយករដ្ឋមន្រ្តីថៃ៖ តារាសម្តែងចិនម្នាក់ដែលបាត់ខ្លួន ត្រូវបានរកឃើញហើយ ពេលនេះកំពុងជួបជាមួយ អាជ្ញាធរថៃ**ម៉ាឡេស៊ី និងសិង្ហបុរី ប្រកាសអំពីកិច្ចព្រមព្រៀងស្តីពីតំបន់សេដ្ឋកិច្ចពិសេសមួយនៅភាគខាងត្បូង នៃរដ្ឋចូហូរបស់ម៉ាឡេស៊ី ដើម្បីគាំទ្រដល់ការវិនិយោគ ការនាំចេញ-នាំចូលទំនិញ**រញ្ជួយដីកម្រិតធ្ងន់កើតឡើងនៅឯតំបន់ទីបេ ប្រទេសចិន ចំនួនអ្នកស្លាប់កើនដល់ជិត១០០នាក់**អាមេរិកចោទប្រកាន់រុស្ស៉ីថា បានផ្តល់មូលនិធិដល់ភាគីជម្លោះទាំងពីរ ដែលកំពុងធ្វើសង្រ្គាមក្នុងប្រទេសស៊ូដង់**ប្រធានាធិបតីអ៊ុយក្រែន៖ រុស្ស៉ីរងការខាតបង់ យ៉ាងធ្ងន់ធ្ងរ អំឡុងរយៈពេល៥ខែមកនេះ នៃការប្រយុទ្ធតតាំងគ្នាជាមួយកងកម្លាំងអ៊ុយក្រែន នៅឯតំបន់ Kursk**«កម្មវិធីពាន់ម៉ឺន»រួមចំណែកសំខាន់សម្រាប់ការស្តារនិងអភិវឌ្ឍជនបទរបស់ប្រទេសចិន**ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់បងប្អូនប្រជាពលរដ្ឋទីទ័លខ្លាំង ១០គ្រួសារ នៅឃុំបួវិល**អគ្គនាយកដ្ឋានពន្ធនាគារ ចេញលិខិតបដិសេធ និងបំភ្លឺ ជុំវិញខ្លឹមសារក្នុងពាក្យបណ្តឹង របស់បុគ្គលឈ្មោះ ហេង សិទ្ធី**ក្តីអន្តរាយដល់ប្រទេសជាតិ និងពលរដ្ឋក្នុងរបប ប៉ុល ពត បានឆ្លុះបញ្ជាំងពីការធ្វើបដិវត្តន៍ដ៏គ្រោះថ្នាក់សម្រាប់កម្ពុជា**ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូងស្វែងរកការបន្ថែមដីកាចាប់ខ្លួនប្រធានាធិបតីលោក យូន ស៊ុកយ៉ុល**ប្រធានាធិបតីបារាំង ព្រមានថា ការដោះស្រាយជម្លោះ រុស្ស៊ី-អ៊ុយក្រែន នឹងមិនអាចធ្វើបានលឿន ឬងាយស្រួលនោះទេ

ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី៖ ទិវាជ័យជម្នះ ៧មករា គឺជាព្រឹត្តិការប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលបានផ្ដួលរំលំរបប ប៉ុលពត សង្គ្រោះជាតិខ្មែរ ឱ្យរស់រានមានជីវិតឡើងវិញ

ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពាមជរ ខេត្តព្រៃវែង បានថ្លែងថា ទិវាជ័យជម្នះ ៧មករា គឺជាព្រឹត្តិការប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត សង្គ្រោះជាតិខ្មែរ ឱ្យរស់រានមានជីវិតឡើងវិញទាន់ពេលវេលា រួចផុតពីទារុណកម្ម និងការកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត ដែល មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា និងមនុស្សជាតិ។

ការថ្លែងបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី ធ្វើឡើងក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជ័យជម្នះ ៧មករា ជួបសំណេះសំណាលជាមួយជ័យលាភី ទូកង លេខ១ លេខ២ និងលេខ៣ និងសំណេះសំណាលជាមួយសិស្សទទួលបាននិទ្ទេស A និងនិទ្ទេស B នៅស្រុកពាមជរ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥នេះ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានមានប្រសាសន៍ថា យើងតែងប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ ក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការដ៏ថ្លៃថ្លាបំផុតរបស់វីរៈយុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា អ្នកស្នេហាជាតិទាំងឡាយ និងវីរៈយុទ្ធជននៃកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានបូជាសាច់ស្រស់ ឈាមស្រស់រហូតបាត់បង់ជីវិត ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ រំដោះប្រជាជនកម្ពុជាចេញផុតពីរណ្តៅមរណៈ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ពិតណាស់ក្នុងរយៈពេល៤៦ឆ្នាំកន្លងមកនេះ យើងបានធ្វើកិច្ចការជាច្រើន តែអ្វីដែលយើងត្រូវចងចាំ គឺការបោះជំហ៊ានដំបូងនៃការចាកចេញពីការកាប់សម្លាប់ និងភ្នក់សង្គ្រាមដ៏ជូរចត់មិនអាចបំភ្លេចបាន ហើយកម្ពុជាយើងត្រូវបានទទួលស្គាល់ថាជាប្រទេសធ្លាប់ជួបប្រទះនូវការកាប់សម្លាប់ពីពួកបនប្រល័យពូជសាសន៍ ប៉ុលពត បន្ទាប់ពីតុលាការខ្មែរក្រហមត្រូវបានបង្កើតឡើង ដែលនេះជាសច្ចៈធម៌ប្រវត្តិសាស្ត្រ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី សូមសម្តែងនូវគារវភក្តី និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ឯកឧត្តមរដ្ឋមន្ត្រី ក៏សូមសម្តែងនូវកត្តញ្ញូតាធម៌ និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគុណូបក្ការៈដ៏ឧត្តុង្គឧត្តមរបស់ឥស្សរជនស្នេហាជាតិ ដែលជាស្ថាបនិក នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ជាពិសេសសម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន, សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឥស្សរជនស្នេហាជាតិជាច្រើនទៀត ដែលបានធ្វើពលីកម្មដ៏ធំ ធេង និងយ៉ាងអង់អាចក្លាហានក្នុងបុព្វហេតុជាតិមាតុភូមិ នៅគ្រប់សម័យកាល ដើម្បីសុខសន្តិភាព ស្ថិតស្ថេរភាព ភាពរីកចម្រើនរបស់ប្រទេសជាតិ និងប្រជាជនកម្ពុជា។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេច តែងយកអស់កម្លាំងកាយ និងប្រាជ្ញាស្មារតី បម្រើយ៉ាងស្មោះស្ម័គ្រក្នុងបុព្វហេតុជាតិ ដោយបាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ឯកភាពជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងការពារយ៉ាងរឹងមាំនូវ អធិបតេយ្យ បូរណភាពទឹកដី លើកកម្ពស់កិត្យានុភាពជាតិ និងតែងយកចិត្តទុកដាក់គិតគូរជាប់ជាប្រចាំដល់សុខ ទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសការដាក់ចេញនូវគោលនយោបាយ ឈ្នះ-ឈ្នះ ដែលធ្វើឱ្យប្រទេសជាតិ និងប្រជាជន កម្ពុជាទាំងមូល ទទួលបាននូវសុខសន្តិភាពពេញលេញ។ គុណូបក្ការៈនេះ យើងជាអ្នកជំនាន់ក្រោយ នឹងចងចាំ ជានិច្ច និងបន្តការពារសុខសន្តិភាពនេះឱ្យបានគង់វង្សតទៅ ដើម្បីធានាដល់ការអភិវឌ្ឍប្រទេសឱ្យកាន់តែជឿនលឿន ឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់ ៕

        

អត្ថបទដែលជាប់ទាក់ទង