**លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានឃាតករបាញ់សម្លាប់នៅថៃ**ឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ**ប្រធានាធិបតីអាហ្រ្វិកខាងត្បូងចេញការព្រមានដល់កុម្មុយនិស្ត**ការរញ្ជួយដីដ៏ខ្លាំងមួយបានសម្លាប់មនុស្សកើនឡើងដល់ ៩៥នាក់នៅទីបេ**ហ្ស៊កដានី និងស៊ីរី ព្រមព្រៀងគ្នាបង្កើតគណៈកម្មាធិការសន្តិសុខរួម ដើម្បីទប់ស្កាត់ការរត់ពន្ធអាវុធ គ្រឿងញៀន និងភេរវកម្ម**ក្រសួងពាណិជ្ជកម្មចិន ឆ្លើយតបអាមេរិក៖ ការសង្ស័យលើដ្រូនចិនគឺជាការ «មិនមានទំនួលខុសត្រូវ»**តុលាការកូរ៉េខាងត្បូង ចេញដីកាចាប់ខ្លួនជាថ្មី ប្រឆាំងនឹងប្រធានាធិបតីដែលត្រូវបានចោទប្រកាន់ លោក Yoon Suk Yeol ពីបទបះបោរ**ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រកាសបដិសេធការចោទប្រកាន់គ្មានសច្ចធម៌មកលើថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ**អគ្គនាយកដ្ឋានរដ្ឋបាល ចេញលិខិតបដិសេធ និងបំភ្លឺជុំវិញខ្លឹមសារក្នុងពាក្យបណ្តឹងរបស់បុគ្គលឈ្មោះ ហេង សិទ្ធី ដោយបានចោទប្រកាន់លើ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគៀបសង្កត់មន្ត្រីថ្នាក់ក្រោមគ្រប់អគ្គនាយកដ្ឋាន**នាយករដ្ឋមន្រ្តីថៃ៖ តារាសម្តែងចិនម្នាក់ដែលបាត់ខ្លួន ត្រូវបានរកឃើញហើយ ពេលនេះកំពុងជួបជាមួយ អាជ្ញាធរថៃ**ម៉ាឡេស៊ី និងសិង្ហបុរី ប្រកាសអំពីកិច្ចព្រមព្រៀងស្តីពីតំបន់សេដ្ឋកិច្ចពិសេសមួយនៅភាគខាងត្បូង នៃរដ្ឋចូហូរបស់ម៉ាឡេស៊ី ដើម្បីគាំទ្រដល់ការវិនិយោគ ការនាំចេញ-នាំចូលទំនិញ**រញ្ជួយដីកម្រិតធ្ងន់កើតឡើងនៅឯតំបន់ទីបេ ប្រទេសចិន ចំនួនអ្នកស្លាប់កើនដល់ជិត១០០នាក់**អាមេរិកចោទប្រកាន់រុស្ស៉ីថា បានផ្តល់មូលនិធិដល់ភាគីជម្លោះទាំងពីរ ដែលកំពុងធ្វើសង្រ្គាមក្នុងប្រទេសស៊ូដង់**ប្រធានាធិបតីអ៊ុយក្រែន៖ រុស្ស៉ីរងការខាតបង់ យ៉ាងធ្ងន់ធ្ងរ អំឡុងរយៈពេល៥ខែមកនេះ នៃការប្រយុទ្ធតតាំងគ្នាជាមួយកងកម្លាំងអ៊ុយក្រែន នៅឯតំបន់ Kursk**«កម្មវិធីពាន់ម៉ឺន»រួមចំណែកសំខាន់សម្រាប់ការស្តារនិងអភិវឌ្ឍជនបទរបស់ប្រទេសចិន**ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់បងប្អូនប្រជាពលរដ្ឋទីទ័លខ្លាំង ១០គ្រួសារ នៅឃុំបួវិល**អគ្គនាយកដ្ឋានពន្ធនាគារ ចេញលិខិតបដិសេធ និងបំភ្លឺ ជុំវិញខ្លឹមសារក្នុងពាក្យបណ្តឹង របស់បុគ្គលឈ្មោះ ហេង សិទ្ធី**ក្តីអន្តរាយដល់ប្រទេសជាតិ និងពលរដ្ឋក្នុងរបប ប៉ុល ពត បានឆ្លុះបញ្ជាំងពីការធ្វើបដិវត្តន៍ដ៏គ្រោះថ្នាក់សម្រាប់កម្ពុជា**ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូងស្វែងរកការបន្ថែមដីកាចាប់ខ្លួនប្រធានាធិបតីលោក យូន ស៊ុកយ៉ុល**ប្រធានាធិបតីបារាំង ព្រមានថា ការដោះស្រាយជម្លោះ រុស្ស៊ី-អ៊ុយក្រែន នឹងមិនអាចធ្វើបានលឿន ឬងាយស្រួលនោះទេ

ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី៖ កម្ពុជា បាននិងកំពុងបង្ហាញដល់ពិភពលោកនូវគំរូក្នុងការកសាងសន្តិភាព តាមរយៈវេទិកា និងកិច្ចប្រជុំនានា

ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពាមជរ ខេត្តព្រៃវែង បានថ្លែងថា កម្ពុជា បាននិងកំពុងបង្ហាញដល់ពិភពលោកនូវគំរូក្នុងការកសាងសន្តិភាព តាមរយៈវេទិកា និងកិច្ចប្រជុំនានា ដូចជាកិច្ចប្រជុំប្រចាំ ឆ្នាំស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៤ (CCCS24) កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ កិច្ចប្រជុំ កំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៤ និងមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាញគណបក្សនយោបាយនៅ អាស៊ី (ICAPP) លើកទី១២ជាដើម។

ការថ្លែងបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី ធ្វើឡើងក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជ័យជម្នះ ៧មករា ជួបសំណេះសំណាលជាមួយជ័យលាភី ទូកង លេខ១ លេខ២ និងលេខ៣ និងសំណេះសំណាលជាមួយសិស្សទទួលបាននិទ្ទេស A និងនិទ្ទេស B នៅស្រុកពាមជរ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥នេះ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងមហាសន្និបាត ICAPP លើកទី១២ ប្រតិភូទាំងអស់ បានកោតសរសើរកម្ពុជា ចំពោះការបន្តរក្សាបាននូវសុខសន្តិភាពនិងស្ថិរភាព ដែលជាមូលដ្ឋានគ្រិះដ៏រឹងមាំក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចខណៈ ប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់។ យើងអាចនិយាយជារួមថា យើងកំពុងធ្វើដំណើរឆ្ពោះទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ទោះបីចុងក្រោយនេះ កម្ពុជាក៏ដូចជាពិភពលោក បាននិងកំពុងជួបប្រទះអំពីផលរំខានសម្រាប់ការអភិវឌ្ឍ ដោយសារការផ្ទុះឡើងនូវជំងឺកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ និងសង្គ្រាមនៅរុស្សី-អ៊ុយក្រែន និងប្រទេសមួយ ចំនួននៅមជ្ឈឹមបូព៌ាក៏ដោយ ក៏ប្រទេសកម្ពុជាយើងប្រយុទ្ធយកឈ្នះជំងឺនេះ និងជម្នះរាល់ការលំបាកទាំង ឡាយនោះ ឈរយ៉ាងរឹងមាំដើម្បីរក្សាសុខសន្តិភាព រក្សាសន្តិសុខសណ្តាប់ធ្នាប់បានល្អប្រសើរជូនប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានលើកឡើងថា កម្ពុជាបន្តមានកំណើនសេដ្ឋកិច្ចគឺស្ថិតក្នុងរង្វង់៦,៦% ចំណែកអត្រាអតិផរណាស្ថិតក្នុងរង្វង់២,៥% ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ដែលការនេះ នាំឱ្យរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានលទ្ធភាព ដំឡើងប្រាក់ខែ និងប្រាក់បំណាច់ជូនមន្ត្រីរាជការ និវត្តជន សម្រាប់ឆ្នាំ២០២៥នេះ និងបន្តកសាងអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធនានានៅទូទាំងប្រទេស ពិសេសក្នុងរយៈពេលចុងក្រោយនេះ យើងបានកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមទាំងផ្លូវថ្នល់នៅខេត្តព្រះសីហនុ ខេត្តសៀមរាប កសាងព្រលានយន្តហោះថ្មី (នៅរាជធានីភ្នំពេញ-ខេត្ត កណ្តាល) ព្រលានយន្តហោះខេត្តសៀមរាប ខេត្តកោះកុង និងកសាងព្រែកជីកហ្វូណនតេជោជាដើម។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល បានធ្វើកំណែទម្រង់លើគ្រប់វិស័យដើម្បីធានាប្រសិទ្ធភាព និងសក្តិសិទ្ធិភាពការងារ ពិសេសកំណែទម្រង់រដ្ឋបាលសាធារណៈ និងការបង្ខិតសេវាឱ្យទៅដល់ថ្នាក់ឃុំ-សង្កាត់ ជិតនឹងប្រជាពលរដ្ឋ ធ្វើឱ្យឃុំ-សង្កាត់មាន ការរីកចម្រើនជាបន្តបន្ទាប់។ ជាក់ស្តែងនៅជនបទនិងនៅទីប្រជុំជនមានផ្លូវបេតុង ផ្លូវក្រាលកៅស៊ូ និងផ្លូវលំ ខ្វាត់ខ្វែង ក្នុងនោះក៏មានការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការនៅមូលដ្ឋានឱ្យក្លាយជាមន្ត្រីមានសមត្ថភាពពេញ លេញក្នុងការបម្រើប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាពផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រោមម្លប់នៃសុខសន្តិភាព រាជរដ្ឋាភិបាល បានរៀបចំឱ្យមានការកំសាន្តសប្បាយនានាជា ច្រើនដូចជាក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក និងចុងក្រោយ បុណ្យឆ្លងឆ្នាំសកលថ្មីៗនេះ កាន់តែធ្វើឱ្យប្រជាពលរដ្ឋទូទៅ មានភាពកក់ក្តៅ និងមានជំនឿជឿជាក់ លើការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង