**លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានឃាតករបាញ់សម្លាប់នៅថៃ**ឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ**ប្រធានាធិបតីអាហ្រ្វិកខាងត្បូងចេញការព្រមានដល់កុម្មុយនិស្ត**ការរញ្ជួយដីដ៏ខ្លាំងមួយបានសម្លាប់មនុស្សកើនឡើងដល់ ៩៥នាក់នៅទីបេ**ហ្ស៊កដានី និងស៊ីរី ព្រមព្រៀងគ្នាបង្កើតគណៈកម្មាធិការសន្តិសុខរួម ដើម្បីទប់ស្កាត់ការរត់ពន្ធអាវុធ គ្រឿងញៀន និងភេរវកម្ម**ក្រសួងពាណិជ្ជកម្មចិន ឆ្លើយតបអាមេរិក៖ ការសង្ស័យលើដ្រូនចិនគឺជាការ «មិនមានទំនួលខុសត្រូវ»**តុលាការកូរ៉េខាងត្បូង ចេញដីកាចាប់ខ្លួនជាថ្មី ប្រឆាំងនឹងប្រធានាធិបតីដែលត្រូវបានចោទប្រកាន់ លោក Yoon Suk Yeol ពីបទបះបោរ**ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រកាសបដិសេធការចោទប្រកាន់គ្មានសច្ចធម៌មកលើថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ**អគ្គនាយកដ្ឋានរដ្ឋបាល ចេញលិខិតបដិសេធ និងបំភ្លឺជុំវិញខ្លឹមសារក្នុងពាក្យបណ្តឹងរបស់បុគ្គលឈ្មោះ ហេង សិទ្ធី ដោយបានចោទប្រកាន់លើ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគៀបសង្កត់មន្ត្រីថ្នាក់ក្រោមគ្រប់អគ្គនាយកដ្ឋាន**នាយករដ្ឋមន្រ្តីថៃ៖ តារាសម្តែងចិនម្នាក់ដែលបាត់ខ្លួន ត្រូវបានរកឃើញហើយ ពេលនេះកំពុងជួបជាមួយ អាជ្ញាធរថៃ**ម៉ាឡេស៊ី និងសិង្ហបុរី ប្រកាសអំពីកិច្ចព្រមព្រៀងស្តីពីតំបន់សេដ្ឋកិច្ចពិសេសមួយនៅភាគខាងត្បូង នៃរដ្ឋចូហូរបស់ម៉ាឡេស៊ី ដើម្បីគាំទ្រដល់ការវិនិយោគ ការនាំចេញ-នាំចូលទំនិញ**រញ្ជួយដីកម្រិតធ្ងន់កើតឡើងនៅឯតំបន់ទីបេ ប្រទេសចិន ចំនួនអ្នកស្លាប់កើនដល់ជិត១០០នាក់**អាមេរិកចោទប្រកាន់រុស្ស៉ីថា បានផ្តល់មូលនិធិដល់ភាគីជម្លោះទាំងពីរ ដែលកំពុងធ្វើសង្រ្គាមក្នុងប្រទេសស៊ូដង់**ប្រធានាធិបតីអ៊ុយក្រែន៖ រុស្ស៉ីរងការខាតបង់ យ៉ាងធ្ងន់ធ្ងរ អំឡុងរយៈពេល៥ខែមកនេះ នៃការប្រយុទ្ធតតាំងគ្នាជាមួយកងកម្លាំងអ៊ុយក្រែន នៅឯតំបន់ Kursk**«កម្មវិធីពាន់ម៉ឺន»រួមចំណែកសំខាន់សម្រាប់ការស្តារនិងអភិវឌ្ឍជនបទរបស់ប្រទេសចិន**ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់បងប្អូនប្រជាពលរដ្ឋទីទ័លខ្លាំង ១០គ្រួសារ នៅឃុំបួវិល**អគ្គនាយកដ្ឋានពន្ធនាគារ ចេញលិខិតបដិសេធ និងបំភ្លឺ ជុំវិញខ្លឹមសារក្នុងពាក្យបណ្តឹង របស់បុគ្គលឈ្មោះ ហេង សិទ្ធី**ក្តីអន្តរាយដល់ប្រទេសជាតិ និងពលរដ្ឋក្នុងរបប ប៉ុល ពត បានឆ្លុះបញ្ជាំងពីការធ្វើបដិវត្តន៍ដ៏គ្រោះថ្នាក់សម្រាប់កម្ពុជា**ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូងស្វែងរកការបន្ថែមដីកាចាប់ខ្លួនប្រធានាធិបតីលោក យូន ស៊ុកយ៉ុល**ប្រធានាធិបតីបារាំង ព្រមានថា ការដោះស្រាយជម្លោះ រុស្ស៊ី-អ៊ុយក្រែន នឹងមិនអាចធ្វើបានលឿន ឬងាយស្រួលនោះទេ

ហាណូយ៖ រដ្ឋធានីហាណូយរបស់ប្រទេសវៀតណាមត្រូវបានគ្របដណ្ដប់ដោយផ្សែងអព្ទពុលខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយបានរុញរដ្ឋធានីនេះឱ្យស្ថិតនៅចំណាត់ថ្នាក់កំពូលនៃបញ្ជីរដ្ឋធានី/ទីក្រុងដែលមានការបំពុលខ្លាំងបំផុតលើពិភពលោក ខណៈរដ្ឋាភិបាលកុម្មុយនីស្ដវៀតណាមបានអះអាងថានឹងជំរុញឱ្យប្រើប្រាស់រថយន្តអគ្គិសនី (EVs) បន្ថែមទៀតដើម្បីកាត់បន្ថយបញ្ហាបរិស្ថាន។

កម្រិតភាគល្អិតនិចលក្នុងខ្យល់ដ៏គ្រោះថ្នាក់ ឬ PM2.5 ត្រូវបានវាស់នៅកម្រិត ២៦៦មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៅរដ្ឋធានីហាណូយកាលពីថ្ងៃសុក្រទី៣ខែមករាឆ្នាំ២០២៥ ដែលជាកម្រិតជាតិពុលក្នុងបរិយាកាសខ្ពស់បំផុតក្នុងលោក។ នេះបើយោងតាមក្រុមហ៊ុន AirVisual។ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានរាយការណ៍ពីការបំពុលខ្យល់យ៉ាងធ្ងន់ធ្ងរនៅក្នុងទីក្រុងធំៗរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំ ជាពិសេសនៅរដ្ឋធានីហាណូយតែម្ដង។

ផ្សែងអព្ទពុលដ៏ក្រាស់ក្រែលនេះ ភាគច្រើនបណ្តាលមកពីចរាចរណ៍មមាញឹកខ្លាំង ការដុតកាកសំណល់សំរាម និងសកម្មភាពឧស្សាហកម្មនានា ខណៈប្រទេសសង្គមនិយមមួយនេះជាមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់ដ៏សំខាន់ដែលមានសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅអាស៊ី។ គួរបញ្ជាក់ថា ការបំពុលខ្យល់ខ្លាំងបំផុតបែបនេះនឹងអាចនាំមកនូវវិបត្តិសុខភាពសម្រាប់មនុស្សចាស់ កុមារ ឬអ្នកដែលមានបញ្ហាសុខភាពស្រាប់ ខណៈកម្រិតភាគល្អិតនិចលក្នុងខ្យល់កាន់តែអាក្រក់ទៅៗនាពេលថ្មីៗនេះ៕

អត្ថបទដែលជាប់ទាក់ទង