**លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានឃាតករបាញ់សម្លាប់នៅថៃ**ឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ**ប្រធានាធិបតីអាហ្រ្វិកខាងត្បូងចេញការព្រមានដល់កុម្មុយនិស្ត**ការរញ្ជួយដីដ៏ខ្លាំងមួយបានសម្លាប់មនុស្សកើនឡើងដល់ ៩៥នាក់នៅទីបេ**ហ្ស៊កដានី និងស៊ីរី ព្រមព្រៀងគ្នាបង្កើតគណៈកម្មាធិការសន្តិសុខរួម ដើម្បីទប់ស្កាត់ការរត់ពន្ធអាវុធ គ្រឿងញៀន និងភេរវកម្ម**ក្រសួងពាណិជ្ជកម្មចិន ឆ្លើយតបអាមេរិក៖ ការសង្ស័យលើដ្រូនចិនគឺជាការ «មិនមានទំនួលខុសត្រូវ»**តុលាការកូរ៉េខាងត្បូង ចេញដីកាចាប់ខ្លួនជាថ្មី ប្រឆាំងនឹងប្រធានាធិបតីដែលត្រូវបានចោទប្រកាន់ លោក Yoon Suk Yeol ពីបទបះបោរ**ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រកាសបដិសេធការចោទប្រកាន់គ្មានសច្ចធម៌មកលើថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ**អគ្គនាយកដ្ឋានរដ្ឋបាល ចេញលិខិតបដិសេធ និងបំភ្លឺជុំវិញខ្លឹមសារក្នុងពាក្យបណ្តឹងរបស់បុគ្គលឈ្មោះ ហេង សិទ្ធី ដោយបានចោទប្រកាន់លើ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគៀបសង្កត់មន្ត្រីថ្នាក់ក្រោមគ្រប់អគ្គនាយកដ្ឋាន**នាយករដ្ឋមន្រ្តីថៃ៖ តារាសម្តែងចិនម្នាក់ដែលបាត់ខ្លួន ត្រូវបានរកឃើញហើយ ពេលនេះកំពុងជួបជាមួយ អាជ្ញាធរថៃ**ម៉ាឡេស៊ី និងសិង្ហបុរី ប្រកាសអំពីកិច្ចព្រមព្រៀងស្តីពីតំបន់សេដ្ឋកិច្ចពិសេសមួយនៅភាគខាងត្បូង នៃរដ្ឋចូហូរបស់ម៉ាឡេស៊ី ដើម្បីគាំទ្រដល់ការវិនិយោគ ការនាំចេញ-នាំចូលទំនិញ**រញ្ជួយដីកម្រិតធ្ងន់កើតឡើងនៅឯតំបន់ទីបេ ប្រទេសចិន ចំនួនអ្នកស្លាប់កើនដល់ជិត១០០នាក់**អាមេរិកចោទប្រកាន់រុស្ស៉ីថា បានផ្តល់មូលនិធិដល់ភាគីជម្លោះទាំងពីរ ដែលកំពុងធ្វើសង្រ្គាមក្នុងប្រទេសស៊ូដង់**ប្រធានាធិបតីអ៊ុយក្រែន៖ រុស្ស៉ីរងការខាតបង់ យ៉ាងធ្ងន់ធ្ងរ អំឡុងរយៈពេល៥ខែមកនេះ នៃការប្រយុទ្ធតតាំងគ្នាជាមួយកងកម្លាំងអ៊ុយក្រែន នៅឯតំបន់ Kursk**«កម្មវិធីពាន់ម៉ឺន»រួមចំណែកសំខាន់សម្រាប់ការស្តារនិងអភិវឌ្ឍជនបទរបស់ប្រទេសចិន**ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់បងប្អូនប្រជាពលរដ្ឋទីទ័លខ្លាំង ១០គ្រួសារ នៅឃុំបួវិល**អគ្គនាយកដ្ឋានពន្ធនាគារ ចេញលិខិតបដិសេធ និងបំភ្លឺ ជុំវិញខ្លឹមសារក្នុងពាក្យបណ្តឹង របស់បុគ្គលឈ្មោះ ហេង សិទ្ធី**ក្តីអន្តរាយដល់ប្រទេសជាតិ និងពលរដ្ឋក្នុងរបប ប៉ុល ពត បានឆ្លុះបញ្ជាំងពីការធ្វើបដិវត្តន៍ដ៏គ្រោះថ្នាក់សម្រាប់កម្ពុជា**ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូងស្វែងរកការបន្ថែមដីកាចាប់ខ្លួនប្រធានាធិបតីលោក យូន ស៊ុកយ៉ុល**ប្រធានាធិបតីបារាំង ព្រមានថា ការដោះស្រាយជម្លោះ រុស្ស៊ី-អ៊ុយក្រែន នឹងមិនអាចធ្វើបានលឿន ឬងាយស្រួលនោះទេ

បុគ្គលិករដ្ឋាភិបាលចិនរាប់លាននាក់ ត្រូវបានដំឡើងប្រាក់ខែដ៏គួរឱ្យភ្ញាក់ផ្អើល

ប៉េកាំង៖ បុគ្គលិករដ្ឋាភិបាលរាប់លាននាក់នៅទូទាំងប្រទេសចិន ត្រូវបានដំឡើងប្រាក់ខែដ៏គួរឱ្យភ្ញាក់ផ្អើលនៅសប្តាហ៍នេះ ខណៈរដ្ឋធានីប៉េកាំងសម្លឹងមើលការជំរុញការចំណាយ ដើម្បីគាំទ្រដល់សេដ្ឋកិច្ចដែលកំពុងដាំក្បាលចុះ។

ការដំឡើងប្រាក់ខែដល់បុគ្គលិកវិស័យសាធារណៈចំនួន៤៨លាននាក់ ភ្លាមៗនឹងជំរុញសេដ្ឋកិច្ចចន្លោះពី១២ពាន់លានដុល្លារទៅប្រហែល២០ពាន់លានដុល្លារ។ លើកចុងក្រោយដែលប្រទេសចិន បានប្រកាសជាសាធារណៈអំពីការដំឡើងប្រាក់បៀវត្សរ៍សម្រាប់មន្ត្រីរាជការទូទាំងប្រទេស គឺនៅក្នុងឆ្នាំ២០១៥ នៅពេលរដ្ឋាភិបាលបានដំឡើងប្រាក់បៀវត្សរ៍សម្រាប់មន្ត្រីមូលដ្ឋានជាង៣០ភាគរយ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងលើកកម្ពស់ការចំណាយរបស់អ្នកប្រើប្រាស់។ លើកនេះ ប្រាក់ឈ្នួលប្រចាំខែសម្រាប់បុគ្គលិករដ្ឋាភិបាលត្រូវបានកើនឡើងជាមធ្យមប្រហែល៥០០យ័ន ត្រូវនឹងប្រមាណ៦៨,៥០ដុល្លារ។ បុគ្គលិករដ្ឋាភិបាលវ័យក្មេងមួយចំនួនបានរាយការណ៍ថា ទទួលបានកំណើនប្រាក់បៀវត្សរ៍ជិត៣០០យ័ន ឬត្រូវនឹង៤១ដុល្លារ។

ការដំឡើងប្រាក់ឈ្នួលយ៉ាងសម្បើមនេះ ត្រូវអនុវត្តចំពោះគ្រូបង្រៀន ប៉ូលិស និងមន្ត្រីរាជការ ធ្វើការនៅទូទាំងប្រទេសចិន។ ការផ្លាស់ប្ដូរនេះមិនត្រូវបានប្រកាស ឬលម្អិតដោយរដ្ឋាភិបាលចិននោះទេ។ ភ្លាមៗវាមិនច្បាស់ទេថា តើការដំឡើងប្រាក់នេះនឹងត្រូវផ្តល់មូលនិធិបែបណា ការចំណាយសរុបនឹងទៅជាយ៉ាងណា ឬការកើនឡើងភាគរយនៃប្រាក់ខែ។ គ្រូបង្រៀន និងមន្ត្រីរាជការនៅភាគខាងត្បូងប្រទេសចិន បាននិយាយថា ពួកគេបានទទួលការកើនឡើងប្រហែល១០ភាគរយ។ អ្នក​ផ្សេង​ទៀត​បាន​និយាយ​ថា ​ចំនួន​នៃ​ការ​ដំឡើង​ប្រាក់​ខែ​ ក៏​ប្រែប្រួល​អាស្រ័យ​លើ​ស្ថានភាព​សេដ្ឋកិច្ច​ និង​សារពើពន្ធ​សម្រាប់​រដ្ឋបាល​ខេត្ត។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា មេដឹកនាំចិនបានព្រមព្រៀងគ្នាកាលពីខែមុន ដើម្បីដំណើរការឱនភាពថវិកាខ្ពស់ដែលស្មើនឹង៤ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំនេះ។ នោះនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់គោលដៅកំណើនសេដ្ឋកិច្ចប្រហែល៥ភាគរយ សម្រាប់ឆ្នាំ២០២៥ ទោះបីជាមានការអូសទាញពីវិបត្តិអចលនទ្រព្យដែលអូសបន្លាយ ការធ្លាក់ថ្លៃ និងការរំពឹងទុកនៃពន្ធខ្ពស់លើការនាំចេញទៅកាន់សហរដ្ឋអាម៉េរិកក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង