**លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានឃាតករបាញ់សម្លាប់នៅថៃ**ឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ**ប្រធានាធិបតីអាហ្រ្វិកខាងត្បូងចេញការព្រមានដល់កុម្មុយនិស្ត**ការរញ្ជួយដីដ៏ខ្លាំងមួយបានសម្លាប់មនុស្សកើនឡើងដល់ ៩៥នាក់នៅទីបេ**ហ្ស៊កដានី និងស៊ីរី ព្រមព្រៀងគ្នាបង្កើតគណៈកម្មាធិការសន្តិសុខរួម ដើម្បីទប់ស្កាត់ការរត់ពន្ធអាវុធ គ្រឿងញៀន និងភេរវកម្ម**ក្រសួងពាណិជ្ជកម្មចិន ឆ្លើយតបអាមេរិក៖ ការសង្ស័យលើដ្រូនចិនគឺជាការ «មិនមានទំនួលខុសត្រូវ»**តុលាការកូរ៉េខាងត្បូង ចេញដីកាចាប់ខ្លួនជាថ្មី ប្រឆាំងនឹងប្រធានាធិបតីដែលត្រូវបានចោទប្រកាន់ លោក Yoon Suk Yeol ពីបទបះបោរ**ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រកាសបដិសេធការចោទប្រកាន់គ្មានសច្ចធម៌មកលើថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ**អគ្គនាយកដ្ឋានរដ្ឋបាល ចេញលិខិតបដិសេធ និងបំភ្លឺជុំវិញខ្លឹមសារក្នុងពាក្យបណ្តឹងរបស់បុគ្គលឈ្មោះ ហេង សិទ្ធី ដោយបានចោទប្រកាន់លើ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគៀបសង្កត់មន្ត្រីថ្នាក់ក្រោមគ្រប់អគ្គនាយកដ្ឋាន**នាយករដ្ឋមន្រ្តីថៃ៖ តារាសម្តែងចិនម្នាក់ដែលបាត់ខ្លួន ត្រូវបានរកឃើញហើយ ពេលនេះកំពុងជួបជាមួយ អាជ្ញាធរថៃ**ម៉ាឡេស៊ី និងសិង្ហបុរី ប្រកាសអំពីកិច្ចព្រមព្រៀងស្តីពីតំបន់សេដ្ឋកិច្ចពិសេសមួយនៅភាគខាងត្បូង នៃរដ្ឋចូហូរបស់ម៉ាឡេស៊ី ដើម្បីគាំទ្រដល់ការវិនិយោគ ការនាំចេញ-នាំចូលទំនិញ**រញ្ជួយដីកម្រិតធ្ងន់កើតឡើងនៅឯតំបន់ទីបេ ប្រទេសចិន ចំនួនអ្នកស្លាប់កើនដល់ជិត១០០នាក់**អាមេរិកចោទប្រកាន់រុស្ស៉ីថា បានផ្តល់មូលនិធិដល់ភាគីជម្លោះទាំងពីរ ដែលកំពុងធ្វើសង្រ្គាមក្នុងប្រទេសស៊ូដង់**ប្រធានាធិបតីអ៊ុយក្រែន៖ រុស្ស៉ីរងការខាតបង់ យ៉ាងធ្ងន់ធ្ងរ អំឡុងរយៈពេល៥ខែមកនេះ នៃការប្រយុទ្ធតតាំងគ្នាជាមួយកងកម្លាំងអ៊ុយក្រែន នៅឯតំបន់ Kursk**«កម្មវិធីពាន់ម៉ឺន»រួមចំណែកសំខាន់សម្រាប់ការស្តារនិងអភិវឌ្ឍជនបទរបស់ប្រទេសចិន**ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់បងប្អូនប្រជាពលរដ្ឋទីទ័លខ្លាំង ១០គ្រួសារ នៅឃុំបួវិល**អគ្គនាយកដ្ឋានពន្ធនាគារ ចេញលិខិតបដិសេធ និងបំភ្លឺ ជុំវិញខ្លឹមសារក្នុងពាក្យបណ្តឹង របស់បុគ្គលឈ្មោះ ហេង សិទ្ធី**ក្តីអន្តរាយដល់ប្រទេសជាតិ និងពលរដ្ឋក្នុងរបប ប៉ុល ពត បានឆ្លុះបញ្ជាំងពីការធ្វើបដិវត្តន៍ដ៏គ្រោះថ្នាក់សម្រាប់កម្ពុជា**ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូងស្វែងរកការបន្ថែមដីកាចាប់ខ្លួនប្រធានាធិបតីលោក យូន ស៊ុកយ៉ុល**ប្រធានាធិបតីបារាំង ព្រមានថា ការដោះស្រាយជម្លោះ រុស្ស៊ី-អ៊ុយក្រែន នឹងមិនអាចធ្វើបានលឿន ឬងាយស្រួលនោះទេ

ក្រសួងសាធារណការ បដិសេធទាំងស្រុងនូវការចុះផ្សាយរបស់កាសែតក្រៅស្រុកថា «នាយកគម្រោង និងតំណាងធនាគារពិភពលោកទទួលលុយសំណូកពីក្រុមហ៊ុន Poly Changda Engineering ជាង១លានដុល្លារជាថ្នូរនឹងការទទួលបានគម្រោង»

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ បានប្រកាសបដិសេធទាំងស្រុងនូវការចុះផ្សាយរបស់កាសែតក្រៅស្រុកថា៖«នាយកគម្រោង និងតំណាងធនាគារពិភពលោកទទួលលុយសំណូកពីក្រុមហ៊ុន Poly Changda Engineering ជាង១លានដុល្លារអាម៉េរិក ជាថ្នូរនឹងការទទួលបានគម្រោង»។ ក្រៅពីការបដិសេធ ក្រសួង ចាត់ការចុះផ្សាយនេះ ជាការចោទប្រកាន់។

ក្រសួងគូសបញ្ជាក់ថា៖«គណៈកម្មការត្រួតពិនិត្យកិច្ចលទ្ធកម្មអន្តរក្រសួង រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនដែលបានធ្វើការចរចាណាមួយ ជាមួយក្រុមហ៊ុន Poly Changda Engineering Co., Ltd ស្តីពីការប្រគល់កំណាត់ផ្លូវ៤៣គីឡូម៉ែត្រ ទៅឱ្យក្រុមហ៊ុននេះ ជាថ្នូរនឹងទឹកប្រាក់នោះទេ»។ ក្រសួងជំនាញមួយនេះបំភ្លឺថា កំណាត់ផ្លូវជាតិលេខ៤ ប្រវែង៤៣គីឡូម៉ែត្រ ត្រូវបានប្រគល់ជា«កិច្ចសន្យាជួសជុលថែទាំ»ទៅឱ្យក្រុមហ៊ុនសំណង់បរទេសមួយកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។ ដោយហេតុថាក្រុមហ៊ុន មិនបានអនុវត្តការងារទៅតាមកាលវិភាគគ្រោងទុក មានការយឺតយ៉ាវហួសហេតុ ក្រសួងបានលុបកិច្ចសន្យាចោលហើយរឹបអូសយកប្រាក់កក់ជាង៩៦ម៉ឺនដុល្លារអាម៉េរិក(៩៦៩,៨៥៧.១៩) ជាថវិកាផាកពិន័យចូលថវិការដ្ឋ។

ក្រសួងបន្តថា គណៈកម្មការត្រួតពិនិត្យកិច្ចលទ្ធកម្មអន្តរក្រសួង បានធ្វើលទ្ធកម្មកំណាត់ផ្លូវនេះ ប្រកបដោយតម្លាភាព អនុលោមយ៉ាងហ្មត់ចត់ទៅតាមនីតិវិធីលទ្ធកម្មរបស់ធនាគារពិភពលោក និងនីតិវិធីលទ្ធកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានទីប្រឹក្សាលទ្ធកម្មអន្តរជាតិ១រូបជាជំនាញការ និងមន្ត្រីលទ្ធកម្មធនាគារពិភពលោកគ្រប់គ្រង និងណែនាំជាប្រចាំទៅតាមដំណាក់កាលនីមួយៗ។ នីតិវិធីលទ្ធកម្មរបស់ធនាគារពិភពលោក តម្រូវឱ្យមានពីរដំណាក់កាល គឺដំណាក់កាលបច្ចេកទេស (Technical Part) និងដំណាក់កាលហិរញ្ញវត្ថុ។ មកទល់ត្រឹមថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ក្រសួង​ បំភ្លឺថា មិនទាន់ដឹងនៅឡើយទេថា ក្រុមហ៊ុនណាដែលជាជ័យលាភីនៃកំណាត់ផ្លូវ ៤៣គីឡូម៉ែត្រនេះ ដោយហេតុថា កញ្ចប់ថវិកាដេញថ្លៃ (Financial Envelop) នៅមិនទាន់បើកនៅឡើយ។

ការចេញបំភ្លឺរបស់ ក្រសួងសាធារណការ នាពេលនេះធ្វើឡើងឆ្លើយតបទៅនឹងកាសែត THE CAMBODIA DAILY ដែលផ្សាយកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ថា រដ្ឋលេខាធិការ​ក្រសួង​សាធារណការមួយរូប រួម​ជាមួយ​មន្ត្រី​តំណាង​ធនាគារ​ពិភពលោក (World Bank) ឈ្មោះ ប៊ុន វាសនា បាន​ទទួល​លុយ​សំណូក​ពី​ក្រុមហ៊ុន ប៉ូលី ចិន្តា ជាង១​លាន​ដុល្លារ​អាម៉េរិក ជា​ថ្នូរ​ទទួល​បាន​គម្រោង​ថែទាំ និង​ជួសជុល​កំណាត់​ផ្លូវ​ជាតិ​លេខ​៤។ THE CAMBODIA DAILY ចុះផ្សាយពីរឿងនេះ ដោយសំអាងលើប្រភព​ពី​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​សាធារណការ ដែលសរសេរ​លិខិតផ្ញើឱ្យខ្លួនផ្សព្វផ្សាយក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​។

អត្ថបទដែលជាប់ទាក់ទង