**លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានឃាតករបាញ់សម្លាប់នៅថៃ**ឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ**ប្រធានាធិបតីអាហ្រ្វិកខាងត្បូងចេញការព្រមានដល់កុម្មុយនិស្ត**ការរញ្ជួយដីដ៏ខ្លាំងមួយបានសម្លាប់មនុស្សកើនឡើងដល់ ៩៥នាក់នៅទីបេ**ហ្ស៊កដានី និងស៊ីរី ព្រមព្រៀងគ្នាបង្កើតគណៈកម្មាធិការសន្តិសុខរួម ដើម្បីទប់ស្កាត់ការរត់ពន្ធអាវុធ គ្រឿងញៀន និងភេរវកម្ម**ក្រសួងពាណិជ្ជកម្មចិន ឆ្លើយតបអាមេរិក៖ ការសង្ស័យលើដ្រូនចិនគឺជាការ «មិនមានទំនួលខុសត្រូវ»**តុលាការកូរ៉េខាងត្បូង ចេញដីកាចាប់ខ្លួនជាថ្មី ប្រឆាំងនឹងប្រធានាធិបតីដែលត្រូវបានចោទប្រកាន់ លោក Yoon Suk Yeol ពីបទបះបោរ**ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រកាសបដិសេធការចោទប្រកាន់គ្មានសច្ចធម៌មកលើថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ**អគ្គនាយកដ្ឋានរដ្ឋបាល ចេញលិខិតបដិសេធ និងបំភ្លឺជុំវិញខ្លឹមសារក្នុងពាក្យបណ្តឹងរបស់បុគ្គលឈ្មោះ ហេង សិទ្ធី ដោយបានចោទប្រកាន់លើ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគៀបសង្កត់មន្ត្រីថ្នាក់ក្រោមគ្រប់អគ្គនាយកដ្ឋាន**នាយករដ្ឋមន្រ្តីថៃ៖ តារាសម្តែងចិនម្នាក់ដែលបាត់ខ្លួន ត្រូវបានរកឃើញហើយ ពេលនេះកំពុងជួបជាមួយ អាជ្ញាធរថៃ**ម៉ាឡេស៊ី និងសិង្ហបុរី ប្រកាសអំពីកិច្ចព្រមព្រៀងស្តីពីតំបន់សេដ្ឋកិច្ចពិសេសមួយនៅភាគខាងត្បូង នៃរដ្ឋចូហូរបស់ម៉ាឡេស៊ី ដើម្បីគាំទ្រដល់ការវិនិយោគ ការនាំចេញ-នាំចូលទំនិញ**រញ្ជួយដីកម្រិតធ្ងន់កើតឡើងនៅឯតំបន់ទីបេ ប្រទេសចិន ចំនួនអ្នកស្លាប់កើនដល់ជិត១០០នាក់**អាមេរិកចោទប្រកាន់រុស្ស៉ីថា បានផ្តល់មូលនិធិដល់ភាគីជម្លោះទាំងពីរ ដែលកំពុងធ្វើសង្រ្គាមក្នុងប្រទេសស៊ូដង់**ប្រធានាធិបតីអ៊ុយក្រែន៖ រុស្ស៉ីរងការខាតបង់ យ៉ាងធ្ងន់ធ្ងរ អំឡុងរយៈពេល៥ខែមកនេះ នៃការប្រយុទ្ធតតាំងគ្នាជាមួយកងកម្លាំងអ៊ុយក្រែន នៅឯតំបន់ Kursk**«កម្មវិធីពាន់ម៉ឺន»រួមចំណែកសំខាន់សម្រាប់ការស្តារនិងអភិវឌ្ឍជនបទរបស់ប្រទេសចិន**ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់បងប្អូនប្រជាពលរដ្ឋទីទ័លខ្លាំង ១០គ្រួសារ នៅឃុំបួវិល**អគ្គនាយកដ្ឋានពន្ធនាគារ ចេញលិខិតបដិសេធ និងបំភ្លឺ ជុំវិញខ្លឹមសារក្នុងពាក្យបណ្តឹង របស់បុគ្គលឈ្មោះ ហេង សិទ្ធី**ក្តីអន្តរាយដល់ប្រទេសជាតិ និងពលរដ្ឋក្នុងរបប ប៉ុល ពត បានឆ្លុះបញ្ជាំងពីការធ្វើបដិវត្តន៍ដ៏គ្រោះថ្នាក់សម្រាប់កម្ពុជា**ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូងស្វែងរកការបន្ថែមដីកាចាប់ខ្លួនប្រធានាធិបតីលោក យូន ស៊ុកយ៉ុល**ប្រធានាធិបតីបារាំង ព្រមានថា ការដោះស្រាយជម្លោះ រុស្ស៊ី-អ៊ុយក្រែន នឹងមិនអាចធ្វើបានលឿន ឬងាយស្រួលនោះទេ

រដ្ឋមន្ត្រីការបរទេសអាម៉េរិក នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ជប៉ុន និងបារាំង ចំពេលដំបៅវិបត្តិនយោបាយនៅរដ្ឋធានីសេអ៊ូលកាន់តែគួរឱ្យព្រួយបារម្ភ

វ៉ាស៊ីនតោន៖ ក្រសួងការបរទេសអាម៉េរិក បានបញ្ជាក់កាលពីថ្ងៃសុក្រទី៣ ខែមករាថា រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក អាន់តូនី ប្លីងខេន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ជប៉ុន និងបារាំង ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទីខែមករាដើមឆ្នាំ២០២៥នេះ ចំពេលដំបៅវិបត្តិនយោបាយនៅរដ្ឋធានីសេអ៊ូលកាន់តែគួរឱ្យព្រួយបារម្ភ។

ជាការពិតណាស់ លោក ប្លីងខេន នឹងហោះទៅជួបជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកូរ៉េខាងត្បូង ហើយនឹងពិភាក្សាអំពីរបៀបដែលពួកគេអាចពង្រឹងកិច្ចខិតខំប្រឹងប្រែងសំខាន់ៗដើម្បីលើកកម្ពស់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី បើកចំហ និងវិបុលភាព ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងត្រីភាគីជាមួយប្រទេសជប៉ុនផងដែរ។

ដំណើរទស្សនកិច្ចបរបស់លោក ប្លីងខេន ធ្វើឡើង បន្ទាប់ពីអង្គរក្សលោក យូន ស៊ុកយ៉ុល និងយោធាកូរ៉េខាងត្បូង បានរារាំងប៉ូលិស និង ក្រុម រដ្ឋ អាជ្ញា កូរ៉េខាង ត្បូងមិនឱ្យចាប់ខ្លួនលោក យូន កាលពីថ្ងៃសុក្រទី៣ខែមករាឆ្នាំ២០២៥។ កូរ៉េខាងត្បូងគឺជាសម្ព័ន្ធមិត្តសន្តិសុខដ៏សំខាន់សម្រាប់បងធំអាម៉េរិក ប៉ុន្តែប្រទេសនេះបានផុងជើងធ្លាក់ចូលក្នុងវិបត្តិនយោបាយដែលបង្កឡើងដោយការប្រើច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោកប្រធានាធិបតី យូន កាលពីថ្ងៃទី៣ ខែធ្នូ២០២៤។

លោក ប្លីងខេន នឹងជួបសមភាគី លោក ឆូ ថេយ៉ុល (Cho Tae-yul) នៅថ្ងៃចន្ទទី៦ ខែមករា។  ប្រមុខការទូតទាំង២ ត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីសម្ព័ន្ធភាពកូរ៉េខាងត្បូង-សហរដ្ឋអាម៉េរិក កិច្ចសហប្រតិបត្តិការកូរ៉េខាងត្បូង-អាម៉េរិក-ជប៉ុន បញ្ហាកូរ៉េខាងជើង និងបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក។ ក្រសួងការបរទេសនៅក្នុងសេចក្តីថ្លែងការណ៍មួយមិនបានលើកឡើងដោយផ្ទាល់អំពីភាពវឹកវរនយោបាយឡើយ ដោយគ្រាន់តែថា៖«លោក ប្លីងខេន នឹងនិយាយអំពីវិធីដែលប្រទេសទាំងពីរអាចកសាងលើកិច្ចសហប្រតិបត្តិការដ៏សំខាន់របស់យើងលើបញ្ហាប្រឈមជុំវិញពិភពលោកដោយផ្អែកលើតម្លៃរួមរបស់យើង»។

មិនត្រឹមតែប៉ុណ្ណោះ លោក ប្លីនខេន ក៏នឹងហោះទៅប្រទេសបារាំង ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមដ៏ក្ដៅគគុកនៅមជ្ឈិមបូព៌ា និងអឺរ៉ុបផងដែរ ចំពេលមានកិច្ចខិតខំប្រឹងប្រែងបន្តដើម្បីធានាបាននូវបទឈប់បាញ់នតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយរបស់ក្រសួងការបរទេសអាម៉េរិក៕

អត្ថបទដែលជាប់ទាក់ទង