**លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានឃាតករបាញ់សម្លាប់នៅថៃ**ឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ**ប្រធានាធិបតីអាហ្រ្វិកខាងត្បូងចេញការព្រមានដល់កុម្មុយនិស្ត**ការរញ្ជួយដីដ៏ខ្លាំងមួយបានសម្លាប់មនុស្សកើនឡើងដល់ ៩៥នាក់នៅទីបេ**ហ្ស៊កដានី និងស៊ីរី ព្រមព្រៀងគ្នាបង្កើតគណៈកម្មាធិការសន្តិសុខរួម ដើម្បីទប់ស្កាត់ការរត់ពន្ធអាវុធ គ្រឿងញៀន និងភេរវកម្ម**ក្រសួងពាណិជ្ជកម្មចិន ឆ្លើយតបអាមេរិក៖ ការសង្ស័យលើដ្រូនចិនគឺជាការ «មិនមានទំនួលខុសត្រូវ»**តុលាការកូរ៉េខាងត្បូង ចេញដីកាចាប់ខ្លួនជាថ្មី ប្រឆាំងនឹងប្រធានាធិបតីដែលត្រូវបានចោទប្រកាន់ លោក Yoon Suk Yeol ពីបទបះបោរ**ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រកាសបដិសេធការចោទប្រកាន់គ្មានសច្ចធម៌មកលើថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ**អគ្គនាយកដ្ឋានរដ្ឋបាល ចេញលិខិតបដិសេធ និងបំភ្លឺជុំវិញខ្លឹមសារក្នុងពាក្យបណ្តឹងរបស់បុគ្គលឈ្មោះ ហេង សិទ្ធី ដោយបានចោទប្រកាន់លើ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគៀបសង្កត់មន្ត្រីថ្នាក់ក្រោមគ្រប់អគ្គនាយកដ្ឋាន**នាយករដ្ឋមន្រ្តីថៃ៖ តារាសម្តែងចិនម្នាក់ដែលបាត់ខ្លួន ត្រូវបានរកឃើញហើយ ពេលនេះកំពុងជួបជាមួយ អាជ្ញាធរថៃ**ម៉ាឡេស៊ី និងសិង្ហបុរី ប្រកាសអំពីកិច្ចព្រមព្រៀងស្តីពីតំបន់សេដ្ឋកិច្ចពិសេសមួយនៅភាគខាងត្បូង នៃរដ្ឋចូហូរបស់ម៉ាឡេស៊ី ដើម្បីគាំទ្រដល់ការវិនិយោគ ការនាំចេញ-នាំចូលទំនិញ**រញ្ជួយដីកម្រិតធ្ងន់កើតឡើងនៅឯតំបន់ទីបេ ប្រទេសចិន ចំនួនអ្នកស្លាប់កើនដល់ជិត១០០នាក់**អាមេរិកចោទប្រកាន់រុស្ស៉ីថា បានផ្តល់មូលនិធិដល់ភាគីជម្លោះទាំងពីរ ដែលកំពុងធ្វើសង្រ្គាមក្នុងប្រទេសស៊ូដង់**ប្រធានាធិបតីអ៊ុយក្រែន៖ រុស្ស៉ីរងការខាតបង់ យ៉ាងធ្ងន់ធ្ងរ អំឡុងរយៈពេល៥ខែមកនេះ នៃការប្រយុទ្ធតតាំងគ្នាជាមួយកងកម្លាំងអ៊ុយក្រែន នៅឯតំបន់ Kursk**«កម្មវិធីពាន់ម៉ឺន»រួមចំណែកសំខាន់សម្រាប់ការស្តារនិងអភិវឌ្ឍជនបទរបស់ប្រទេសចិន**ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់បងប្អូនប្រជាពលរដ្ឋទីទ័លខ្លាំង ១០គ្រួសារ នៅឃុំបួវិល**អគ្គនាយកដ្ឋានពន្ធនាគារ ចេញលិខិតបដិសេធ និងបំភ្លឺ ជុំវិញខ្លឹមសារក្នុងពាក្យបណ្តឹង របស់បុគ្គលឈ្មោះ ហេង សិទ្ធី**ក្តីអន្តរាយដល់ប្រទេសជាតិ និងពលរដ្ឋក្នុងរបប ប៉ុល ពត បានឆ្លុះបញ្ជាំងពីការធ្វើបដិវត្តន៍ដ៏គ្រោះថ្នាក់សម្រាប់កម្ពុជា**ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូងស្វែងរកការបន្ថែមដីកាចាប់ខ្លួនប្រធានាធិបតីលោក យូន ស៊ុកយ៉ុល**ប្រធានាធិបតីបារាំង ព្រមានថា ការដោះស្រាយជម្លោះ រុស្ស៊ី-អ៊ុយក្រែន នឹងមិនអាចធ្វើបានលឿន ឬងាយស្រួលនោះទេ

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបំភ្លឺ ជុំវិញស្រ្តីម្នាក់បង្ហោះវីដេអូនិយាយវាយប្រហារមកលើសមត្ថកិច្ចប្រដូចជាចោរដោយខឹងសមត្ថកិច្ចអនុវត្តផាកពិន័យតាមច្បាប់ទៅលើកូនប្រុស

ភ្នំពេញ៖ សេចក្តីបំភ្លឺរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជុំវិញស្រ្តីម្នាក់បង្ហោះវីដេអូនិយាយវាយប្រហារមកលើសមត្ថកិច្ចប្រដូចជាចោរដោយខឹងសមត្ថកិច្ចអនុវត្តផាកពិន័យតាមច្បាប់ទៅលើកូនប្រុសគាត់២៥ម៉ឺនរៀលបើកបរម៉ូតូមានផ្ទុកជាតិអាល់កុលកម្រិត០,២៩Mg/l នៅថ្ងៃទី០២ខែមករាឆ្នាំ២០២៥ វេលាម៉ោង១១យប់អធ្រាត្រនៅគោលដៅត្រួតពិនិត្យជាតិស្រវឹង ខាងមុខធនាគារABA មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន សមត្ថកិច្ចបានធ្វើការចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសត្រួតពិនិត្យទៅលើអ្នកបើកបរយានយន្តក្រោមឥទ្ធិពលជាតិស្រវឹងដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅពេលយប់ ទន្ទឹមនោះសមត្ថកិច្ចក៏បានត្រួតពិនិត្យទៅលើម៉ូតូ០១គ្រឿង ម៉ាកហុងដា PCX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1IL-6081 ដែលមានកម្រិតជាតិអាល់កុល០,២៩Mg/l បើកបរដោយយុវជន០១នាក់។

ខណៈត្រួតពិនិត្យអ្នកបើកម៉ូតូបានសហការជាមួយសមត្ថកិច្ចឲ្យត្រួតពិនិត្យជាតិស្រវឹងតាមសម្រួលគ្មានការតវ៉ាជាមួយសមត្ថកិច្ចនោះទេ ជាលទ្ធផលគឺអ្នកបើកម៉ូតូនោះមានជាតិអាល់កុលក្នុងខ្លួន កម្រិត០,២៩Mg/l។ជាមួយនោះសមត្ថកិច្ចក៏ចេញប័ណ្ណផាកពិន័យ២៥ម៉ឺនរៀល ប៉ុន្តែអ្នកបើកម៉ូតូនោះសុំសម្រួលសមត្ថកិច្ចបង់ត្រឹមតែ២០ម៉ឺនរៀល សមត្ថកិច្ចបានបដិសេធមិនទទួលប្រាក់ខុសគោលការណ៍ច្បាប់នោះទេគឺសមត្ថកិច្ចអនុវត្តតាមគោលការណ៍ច្បាប់។នៅពេលនោះម្ចាស់ម៉ូតូក៏បានធ្វើដំណើរតាមមធ្យោបាុយផ្សេងទៅផ្ទះបាត់ ដោយសមត្ថកិច្ចមិនបានបង្ខំគាត់ទៅរកលុយឲ្យមកបង់សមត្ថកិច្ចទាំងយប់នោះទេ។ដោយឡែកម៉ូតូខាងលើសមត្ថកិច្ចក៏នាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរង់ចាំម្ចាស់ចូលខ្លួនធ្វើការផាកពិន័យនៅថ្ងៃបន្ទាប់។

លុះនៅថ្ងៃនេះ ស្រាប់តែមានគណនីផេកឈ្មោះ Je Roth ដែលត្រូវជាម្តាយម្ចាស់ម៉ូតូPCX បានបង្ហោះលើបណ្តាញសង្គម តិក តុក(TikTok )និងហ្វេសប៊ុក (Facebook) បានចេញវីដេអូនិយាយទម្លាក់កំហុសមកលើសមត្ថកិច្ចថាកូនគាត់ឲ្យប្រាក់២០ម៉ឺនរៀលហើយមិនព្រមទេនិងនិយាយចោទសមត្ថកិច្ចទៀតថាជំរិតម៉ូតូទុកដើម្បីឲ្យម្ចាស់មករកលុយ៥ម៉ឺនរៀលទៀតយកមកបង់ទាំងយប់ដោយការចោទប្រកាន់នេះសមត្ថកិច្ចសូមធ្វើការបដិសេធមិនដូចការការលើករបស់ស្រ្តីជាម្តាយនោះទេ មិនតែប៉ុណ្ណោះបានថែមនិយាយវាយប្រហារមកលើសមត្ថកិច្ចធ្ងន់ៗដូចជាការប្រដូចសមត្ថកិច្ចជាចោរខណៈសមត្ថកិច្ចអនុវត្តច្បាប់ត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងថែមទាំងប្រើពាក្យពេចន៍ចោទប្រកាន់មកលើសមត្ថកិច្ចគ្មានមូលដ្ឋានច្បាស់លាស់មួយចំនួនទៀតដែលនាំឲ្យមហាជនមានការយល់ច្រឡំ និងបង្កឲ្យប៉ះពាលដល់កិត្តិយសនគរបាលជាតិ។សមត្ថកិច្ចក៏បានអញ្ជើញស្រ្តីជាម្តាយនិងកូនប្រុសអ្នកបើកបរម៉ូតូដើម្បីចូលខ្លួនមកដោះស្រាយនៅអធិការដ្ឋាននគរបាលខណ្ឌចំការមននាវេលាម៉ោង១០ព្រឹកថ្ងៃទី០៤ខែមករា២០២៥។

សូមបញ្ជាក់ថា បើយោងតាមអនុក្រិត្យលេខ៣៩ អនក្រ.បក ស្តីពីការផាកពិន័យអន្តរការណ៍ចំពោះអំពើល្មើសនិងច្បាប់ចរាចរណ៍ផ្លូវគោក ការផាកពិន័យយោងទៅតាម មាត្រា ៦(ថ្មី) មាត្រា ៧(ថ្មី) មាត្រា ១០ (ថ្មី) និងមាត្រា ៧៧ (ថ្មី) នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក បានចែងថា អ្នកបើកបររថយន្ត ម៉ូតូ ម៉ូតូកងបី និងរ៉ឺម៉ក ដែលស្ថិតក្នុងស្ថានភាពស្រវឹង នឹងត្រូវទទួលទោសតាមច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ដូចខាងក្រោម៖
ចំពោះអ្នកមានជាតិស្រវឹងក្នុងខ្លួន កម្រិតជាតិអាល់កុលចាប់ពី ០,២៥-០,៣៩
–សម្រាប់អ្នកម៉ូតូ ត្រូវផាកពិន័យចំនួន ២៥ម៉ឺនរៀល។
–សម្រាប់អ្នក រថយន្តធុនស្រាល ត្រូវផាកពិន័យចំនួន ៤០ម៉ឺនរៀល។
–សម្រាប់អ្នករថយន្តធុនធ្ងន់ ត្រូវផាកពិន័យចំនួន ៨០ម៉ឺនរៀល។
#ដោយឡែកចំពោះអ្នកមានជាតិស្រវឹងក្នុងខ្លួន កម្រិតជាតិអាលកុលចាប់ពី ០,៤០ឡើងទៅ
–សម្រាប់អ្នកម៉ូតូ ត្រូវផាកពិន័យចំនួន ១លានរៀល។
–សម្រាប់អ្នករថយន្តធុនស្រាល ត្រូវផាកពិន័យចំនួន ២លានរៀល។
-សម្រាប់អ្នករថយន្តធុនធ្ងន់ ត្រូវផាកពិន័យចំនួន ៤លានរៀល៕

អត្ថបទដែលជាប់ទាក់ទង