**ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត ណែនាំឲ្យប្រធានពន្ធនាគារខេត្ដស្វាយរៀង យកចិត្តទុកដាក់កែលម្អររាល់ចំណុចខ្វះខាត ដែលកើតមាននៅក្នុងអង្គភាព**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥**លោក ត្រាំ ប្រកាសថា លោកនឹងមិនច្រានចោលលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាដើម្បីដណ្តើមការគ្រប់គ្រងព្រែកជីកប៉ាណាម៉ា និងតំបន់ហ្គ្រីនលែនឡើយ**ឯកឧត្តម អ៊ុច សុខុន ដឹកនាំកិច្ចប្រជុំប្រចាំខែស្តីពីការពង្រឹងថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅក្នុងទីស្តីការក្រសួងមហាផ្ទៃ**អភិបាលខេត្តកំពង់ធំ នាំយកអំណោយរាជរដ្ឋាភិបាល ចែកជូនពលរដ្ឋមានជីវភាពខ្វះខាត និងរងគ្រោះដោយធម្មជាតិ នៅស្រុកប្រាសាទសំបូរ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺព័ត៌មាន ចំពោះការប្រតិដ្ឋរឿង និងផ្សព្វផ្សាយព័ត៌មានមិនពិតរបស់បុគ្គលឈ្មោះ ហេង សិទ្ធី**ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន៖ ក្រោមម្លប់សន្តិភាព ព្រះពុទ្ធសាសនា និងសាសនាផ្សេងទៀត មានការរីកចម្រើន ប្រកបដោយ​សុខដុមរមនីយកម្ម**WEF អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការពិភពលោក**ស៊ីរី​ស្វែងរក​ការ​ស្តារ​ភាព​ប្រក្រតី​ឡើង​វិញ​ ​ដោយ​បើក​ព្រលាន​យន្តហោះ​ និងកសាង​បណ្តាញ​អគ្គិសនី**ក្រសួងពាណិជ្ជកម្មហុងគ្រី៖ កូដកម្មបញ្ឈប់ការដឹកជញ្ជូនហ្គាស ប៉ះពាល់ដល់ការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប**សាលាឧទ្ធរណ៍ទីក្រុងញូវយ៉ក បដិសេធសំណើរបស់លោក Trump ក្នុងការបញ្ឈប់ការកាត់ទោសចំពោះសំណុំរឿងលុយកាក់**កិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកជំរុញកំណើនសកលលោកខាងត្បូង**គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា**អតិផរណារបស់តំបន់អឺរ៉ូកើនឡើងដល់ ២.៤% នៅក្នុងខែធ្នូ**រយៈពេល៥ថ្ងៃ នគរបាលបង្ក្រាបជនសង្ស័យចំនួន៣០នាក់ ដែលប្រព្រឹត្តបទល្មើសចំនួន១៣ករណីផ្សេងគ្នា**ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី ចុះពិនិត្យសមិទ្ធផលសំខាន់ៗ សម្រាប់ប្រជាពលរដ្ឋ នៅឃុំចំនួនពីរ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។**ស្នងការខេត្តឧត្តរមានជ័យ ចេញប្រកាសព័ត៌មានពាក់ព័ន្ធករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ ចំនួន ៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាច់រីសត**ក្រសួងកសិកម្ម ជំរុញឱ្យកសិករពិចារណា មកប្រើប្រាស់ពូជស្រូវក្រអូបបង្កបង្កើនផលដែលមានស្ថិរភាពថ្លៃជាងស្រូវដទៃទៀត ព្រមទាំងមានទីផ្សារនាំចេញច្បាស់លាស់**សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ

សិស្សានុសិស្សមកពីសាលាបឋមសិក្សាចំនួន៨នៅលើដីកោះ និងតាមដងទន្លេក្នុងខេត្តកំពង់ឆ្នាំងជាង១០០០នាក់ទទួលបានកាបូប និងសម្ភារៈសិក្សាពីសប្បុរសជន

កំពង់ឆ្នាំង៖ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំនិងទំនាក់ទំនងសាធារណ:នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា សិស្សានុសិស្សមកពីសាលាបឋមសិក្សាចំនួន៨ លើដីកោះ និងតាមដងទន្លេក្នុងខេត្តកំពង់ឆ្នាំងជាង១០០០នាក់ លើដីកោះទទួលបានកាបូប និងសម្ភារៈសិក្សា និងនំ ដែលជាការរៀបចំរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី LOLC កាលពីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ ។
លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បានបង្ហាញនូវអារម្មណ៍រីករាយនូវសកម្មភាពមនុស្សធម៌ដែលកើតចេញពីការបរិច្ចាករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ីហើយសកម្មភាពនេះគឺបានផ្សារភ្ជាប់នូវក្តីស្រឡាញ់ ស្និទ្ធស្នាលរវាងអាជ្ញាធរ គណៈគ្រប់គ្រងសាលា មាតាបិតានិង LOLC ទៅដល់កុមារា កុមារីទាំងអស់គ្នា ហើយពួកគាត់នឹងខិតខំរៀនសូត្រពេលដែលឃើញគ្រប់សមាសភាពទាំងអស់នៅក្នុងសង្គមយកចិត្តទុកដាក់ជាមួយពួកគាត់ “ស្នាមញញឹមនិងភាពរីករាយរបស់កុមារគឺជាភាពរីករាយនិងក្តីសង្ឃឹមរបស់ពួកយើង”។ លោកក៏បានបន្ថែមថាសកម្មភាពមនុស្សធម៌នេះគឺទទួលបានការសាទរពីមាតាបិតា លោកគ្រូ អ្នកគ្រូ ក៏ដូចជាគណៈគ្រប់គ្រងសាលាពិសេសគឺភាពស្នាមញញឹមនិងភាពរីករាយរបស់កុមារជាង១០០០នាក់ក្រោយទទួលបាននូវកាបូបម្នាក់១ សៀវភៅ១០ក្បាល នំបុ័ង១ និងនំកញ្ចប់ចំនួន៣កញ្ចប់។
លោក សុខ វឿន ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី បានមានប្រសាសន៍ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ីគឺតែងតែបានចូលរួមការងារមនុស្សធម៌រួមចំណែកជួយសង្គម មានជា អាទិ៍ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ។ល។ ក៏ដូចជាការងារមនុស្សធម៌ចែករំលែកក្តីស្រឡាញ់លើកកម្ពស់ការសិក្សាដល់កុមារា កុមារីនៅសាលាបឋមសិក្សានាខេត្តភាគឥសាននៃប្រទេសកម្ពុជាក៏ដូចជាសាលានៅលើដីកោះនៃខេត្តកំពង់ឆ្នាំងនាពេលនេះ ហើយលោកក៏បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដីក៏ដូចជាមាតាបិតារបស់សិស្សដែលបានសហការដើម្បីបានរួមគ្នាក្នុងការងារមនុស្សធម៌នាពេលនេះនិងសូមឱ្យកុមារា កុមារី ទាំងអស់ខិតខំរៀនសូត្រដោយមិនបោះបង់ការរៀនសូត្រដើម្បីមានអនាគតល្អទៅថ្ងៃអនាគត៕

អត្ថបទដែលជាប់ទាក់ទង