**អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ប្រកាសបដិសេធចំពោះការចោទប្រកាន់របស់បុគ្គលឈ្មោះ ហេង សិទ្ធី មកលើថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ**ដំណឹងរីករាយឆ្នាំថ្មី៖ វីដេអូពីម៉ាស៊ីនថតស្វ័យប្រវត្តិថតបានដំរីអាស៊ីមួយហ្វូងនៅតំបន់ជួរភ្នំក្រវាញកណ្តាល ក្នុងនោះមានកូនដំរីផង**ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត ណែនាំឲ្យប្រធានពន្ធនាគារខេត្ដស្វាយរៀង យកចិត្តទុកដាក់កែលម្អររាល់ចំណុចខ្វះខាត ដែលកើតមាននៅក្នុងអង្គភាព**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥**លោក ត្រាំ ប្រកាសថា លោកនឹងមិនច្រានចោលលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាដើម្បីដណ្តើមការគ្រប់គ្រងព្រែកជីកប៉ាណាម៉ា និងតំបន់ហ្គ្រីនលែនឡើយ**ឯកឧត្តម អ៊ុច សុខុន ដឹកនាំកិច្ចប្រជុំប្រចាំខែស្តីពីការពង្រឹងថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅក្នុងទីស្តីការក្រសួងមហាផ្ទៃ**អភិបាលខេត្តកំពង់ធំ នាំយកអំណោយរាជរដ្ឋាភិបាល ចែកជូនពលរដ្ឋមានជីវភាពខ្វះខាត និងរងគ្រោះដោយធម្មជាតិ នៅស្រុកប្រាសាទសំបូរ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺព័ត៌មាន ចំពោះការប្រតិដ្ឋរឿង និងផ្សព្វផ្សាយព័ត៌មានមិនពិតរបស់បុគ្គលឈ្មោះ ហេង សិទ្ធី**ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន៖ ក្រោមម្លប់សន្តិភាព ព្រះពុទ្ធសាសនា និងសាសនាផ្សេងទៀត មានការរីកចម្រើន ប្រកបដោយ​សុខដុមរមនីយកម្ម**WEF អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការពិភពលោក**ស៊ីរី​ស្វែងរក​ការ​ស្តារ​ភាព​ប្រក្រតី​ឡើង​វិញ​ ​ដោយ​បើក​ព្រលាន​យន្តហោះ​ និងកសាង​បណ្តាញ​អគ្គិសនី**ក្រសួងពាណិជ្ជកម្មហុងគ្រី៖ កូដកម្មបញ្ឈប់ការដឹកជញ្ជូនហ្គាស ប៉ះពាល់ដល់ការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប**សាលាឧទ្ធរណ៍ទីក្រុងញូវយ៉ក បដិសេធសំណើរបស់លោក Trump ក្នុងការបញ្ឈប់ការកាត់ទោសចំពោះសំណុំរឿងលុយកាក់**កិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកជំរុញកំណើនសកលលោកខាងត្បូង**គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា**អតិផរណារបស់តំបន់អឺរ៉ូកើនឡើងដល់ ២.៤% នៅក្នុងខែធ្នូ**រយៈពេល៥ថ្ងៃ នគរបាលបង្ក្រាបជនសង្ស័យចំនួន៣០នាក់ ដែលប្រព្រឹត្តបទល្មើសចំនួន១៣ករណីផ្សេងគ្នា**ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី ចុះពិនិត្យសមិទ្ធផលសំខាន់ៗ សម្រាប់ប្រជាពលរដ្ឋ នៅឃុំចំនួនពីរ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។**ស្នងការខេត្តឧត្តរមានជ័យ ចេញប្រកាសព័ត៌មានពាក់ព័ន្ធករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ ចំនួន ៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាច់រីសត

បទវិភាគ៖ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារវាងចិននិងអាមេរិក មិនមែនជាការប្រកួតប្រជែងបែបផលបូកសូន្យទេ គឺជាកាលានុវត្តភាពរវាងគ្នានិងគ្នា

ឆ្នាំ២០២៥ ជាខួបទី១០០នៃការបង្កើតមេកានិចកង់ទិច(Quantum Mechanics) ហើយក៏ជាឆ្នាំអន្តរជាតិខាងវិទ្យាសាស្ត្រនិងបច្ចេកទេសកង់ទិចផងដែរ ។ ប៉ុន្តែ ខណៈពេលទើបចូលឆ្នាំថ្មី នីតិវិធីថ្មីរបស់រដ្ឋាភិបាលអាមេរិកដែលដាក់កំហិតបុគ្គលនិងក្រុមហ៊ុនអាមេរិកបណ្តាក់ទុនលើវិស័យបច្ចេកទេសជឿនលឿនរបស់ចិន ដូចជាការគណនាកង់ទិចជាដើមក៏បានចូលជាធរមានជាផ្លូវការដែរ ។ អ្នកវិភាគបានលើកឡើងថា អាមេរិកបានដាក់សម្ពាធទៅលើការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់របស់ចិនដោយគិតពីផលប្រយោជន៍ខាងនយោបាយ ប៉ុន្តែ ទីបំផុត ពួកគេនឹងប្រទះឃើញថា ការពិតជាក់ស្តែងគឺផ្ទុយពីគោលបំណង ។
សូមបញ្ជាក់ថា បច្ចេកវិទ្យាមេកានិចកង់ទិច គឺជាវិទ្យាសាស្ត្រឈានមុខគេក្នុងបដិវត្តន៍វិទ្យាសាស្ត្រនិងការធ្វើនវានុវត្តន៍ខាងឧស្សាហកម្មជុំថ្មី ដែលមានវិស័យធំៗចំនួនបី គឺការគណនាកង់ទិច ទូរគមនាគមន៍កង់ទិចនិងការវាស់ស្ទង់លម្អិតកង់ទិច ។ ក្នុងនាមជាប្រទេសមហាអំណាចខាងវិស័យវិទ្យាសាស្ត្រនិងបច្ចេកទេសធំទាំងពីរលើពិភពលោក ចិននិងអាមេរិកមានឧត្តមភាពរៀងៗខ្លួនលើវិស័យធំៗទាំងបីនៃមេកានិចកង់ទិច ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ សមិទ្ធផលច្នៃប្រឌិតថ្មីនៃបច្ចេកវិទ្យាមេកានិចកង់ទិចរបស់ប្រទេសចិនបានរំលេចចេញ ឥតឈប់ឈរ ដែលបានប៉ះនូវចំណុចរសើបរបស់អ្នកនយោបាយអាមេរិកមួយចំនួន ។នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៤ ក្រោមលេសថាការបណ្តាក់ទុនរបស់អាមេរិកនៅប្រទេសចិនប្រហែលនឹងគំរាមកំហែងដល់សន្តិសុខជាតិ រដ្ឋាភិបាលអាមេរិកបានដាក់ចេញបម្រាមបណ្តាក់ទុនលើវិស័យវត្ថុពាក់កណ្ដាលចម្លង បច្ចេកទេសកង់ទិចនិងបញ្ញាសិប្បនិមិ្មតរបស់ប្រទេសចិន ហើយចូលជាធរមាននៅថ្ងៃទី២ ខែមករា ឆ្នាំនេះ ។
តើការបណ្តាក់ទុននៅប្រទេសចិនម៉េចក៏បានគំរាមកំហែងដល់សន្តិសុខជាតិរបស់អាមេរិកទៅ ? ទាក់ទិននឹងបញ្ហានេះ លោក Li Donghai សាស្ត្រចារ្យនៃវិទ្យាស្ថានការទូតរបស់ចិនបានថ្លែងថា បច្ចុប្បន្ននេះ ការប្រកួតប្រជែងរវាងអាមេរិកនិងចិនមានសភាពកាន់តែខ្លាំងឡើងៗ ជាពិសេសគឺលើវិស័យវិទ្យាសាស្ត្រនិងបច្ចេកទេសខ្ពស់ ។ អាមេរិកអនុវត្តនីតិវិធីថ្មីដោយយកសន្តិសុខជាតិធ្វើជាលេស ក្នុងគោលបំណងចង់បង្កើនការដាក់កំហិតលើវិស័យបច្ចេកទេសឈានមុខគេដូចជាបច្ចេកវិទ្យាកង់ទិចជាដើម ដើម្បីគាបសង្កត់ឧត្តមភាពរបស់ចិនក្នុងការប្រកួតប្រជែង ។ ប្រការនេះបានបង្ហាញឱ្យឃើញនូវក្ដីបារម្ភរបស់អ្នកនយោបាយអាមេរិកចំពោះល្បឿនលឿននៃការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ចិន ។
ដោយសារមានទស្សនផលបូកសូន្យ បានជាកិច្ចសហប្រតិបតិ្តការលើវិស័យបច្ចេកវិទ្យារវាងចិននិងអាមេរិកបានឆ្លងកាត់ការបត់បែនយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ។ពីការដាក់កំហិតនិងដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនបច្ចេកវិទ្យាទំនើបរបស់ប្រទេសចិន ដូចជាក្រុមហ៊ុនហួវៃជាដើម ដល់ការប្រើប្រាស់មធ្យោបាយដូចជាការគ្រប់គ្រងបច្ចេកទេស ទប់ស្កាត់ការផ្លាស់ប្តូរ និងទប់ស្កាត់ធនធានមនុស្សជាដើម អាមេរិកបានដាក់រណាំងឧបសគ្គដោយចេតនាឥតឈប់ឈរ ដើម្បីអនុវត្តអ្វីដែលហៅថា សង្គ្រាមត្រជាក់ខាងបច្ចេកវិទ្យានិងផ្តាច់ទំនាក់ទំនងខាងបច្ចេកវិទ្យា ។
តើនីតិវិធីថ្មីរបស់ភាគីអាមេរិកស្តីពីការដាក់កំហិតលើការវិនិយោគប្រហែលនឹងនាំមកនូវផលប៉ះពាល់អ្វីខ្លះ?របាយការណ៍សិក្សាស្រាវជ្រាវមួយច្បាប់ដែលចេញផ្សាយដោយវិទ្យាស្ថានសិក្សាស្រាវជ្រាវទំនាក់ទំនងអន្តរជាតិរបស់បារាំងកាលពីខែកក្កដាឆ្នាំ២០២៤បានបង្ហាញថា ការវិនិយោគលើទីផ្សារកង់ទិចរបស់ចិនភាគច្រើនគឺមកពីសហគ្រាសក្នុងស្រុក ដែលមានសមាមាត្រលើសពី៣ភាគ៤។នេះគឺមានន័យថា នីតិវិធីថ្មីរបស់អាមេរិកបានជះឥទ្ធិពលមានកម្រិតចំពោះប្រទេសចិន ផ្ទុយទៅវិញ អាមេរិកខ្លួនឯងបែរជានឹងរងការខាតបង់យ៉ាងធ្ងន់ធ្ងរ។
បើមើលពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ទង្វើរបស់អាមេរិកបែបនេះក៏មិនសមស្របនឹងស្មារតីដែលបានប្រកាន់ខ្ជាប់ជានិច្ចក្នុងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យារវាងចិននិងអាមេរិកដែរ។សមិទ្ធផលនៃការសិក្សាស្រាវជ្រាវជាច្រើនបានបញ្ជាក់ថា ចិននិងអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា ចាប់ពីទ្វេភាគី រហូតដល់ពិភពលោកទាំងមូល សុទ្ធតែជាអ្នកទទួលផលប្រយោជន៍។ ហេតុនេះហើយបានជា ស្ថាប័នសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តនិងឥស្សរជនជាច្រើននៃប្រទេសអាមេរិកបានអំពាវនាវម្តងហើយម្តងទៀតថា កិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យារវាងចិននិងអាមេរិក វាមានអំណោយផលដល់អាមេរិក ហើយរិះគន់ទៅលើអ្នកនយោបាយអាមេរិកដែលស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួននិងបំផ្លាញកិច្ចសហប្រតិបត្តិការប្រក្រតីរវាងប្រទេសទាំងពីរ។
ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារវាងចិននិងអាមេរិកមិនមែនជាការប្រកួតប្រជែងផលបូកសូន្យនោះទេ តែគឺជាឱកាសរបស់គូភាគី។ពេលបច្ចុប្បន្ននេះ ចិននិងអាមេរិកសុទ្ធតែជាអ្នកឈានមុខគេក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ ដូចជា ភាពវៃឆ្លាតសិប្បនិមិ្មតនិងការគ្រប់គ្រងលំហអវកាស ភាគីទាំងពីរចិននិងអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការ វាមិនត្រឹមតែអាចជំរុញវឌ្ឍនភាពផ្នែកបច្ចេកវិទ្យានិងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរៀងៗខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏អំណោយផលដល់ការរួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមជាសកល ជំរុញសេដ្ឋកិច្ចសកលនិងបង្កើនសុខសុភមង្គលរបស់ប្រជាជនពិភពលោកទៀតផង។ នេះហើយក៏ជាទំនួលខុសត្រូវពិសេសរបស់ចិននិងអាមេរិកដែលជាប្រទេសធំទាំងពីរដែរ៕

អត្ថបទដែលជាប់ទាក់ទង