**សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានប្រកាសបដិសេធក្នុងពាក្យបណ្ដឹងដែលត្រូវបានផ្សព្វផ្សាយនៅលើគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន បុគ្គលឈ្មោះ ហេង សិទ្ធី**អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ប្រកាសបដិសេធចំពោះការចោទប្រកាន់របស់បុគ្គលឈ្មោះ ហេង សិទ្ធី មកលើថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ**ដំណឹងរីករាយឆ្នាំថ្មី៖ វីដេអូពីម៉ាស៊ីនថតស្វ័យប្រវត្តិថតបានដំរីអាស៊ីមួយហ្វូងនៅតំបន់ជួរភ្នំក្រវាញកណ្តាល ក្នុងនោះមានកូនដំរីផង**ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត ណែនាំឲ្យប្រធានពន្ធនាគារខេត្ដស្វាយរៀង យកចិត្តទុកដាក់កែលម្អររាល់ចំណុចខ្វះខាត ដែលកើតមាននៅក្នុងអង្គភាព**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥**លោក ត្រាំ ប្រកាសថា លោកនឹងមិនច្រានចោលលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាដើម្បីដណ្តើមការគ្រប់គ្រងព្រែកជីកប៉ាណាម៉ា និងតំបន់ហ្គ្រីនលែនឡើយ**ឯកឧត្តម អ៊ុច សុខុន ដឹកនាំកិច្ចប្រជុំប្រចាំខែស្តីពីការពង្រឹងថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅក្នុងទីស្តីការក្រសួងមហាផ្ទៃ**អភិបាលខេត្តកំពង់ធំ នាំយកអំណោយរាជរដ្ឋាភិបាល ចែកជូនពលរដ្ឋមានជីវភាពខ្វះខាត និងរងគ្រោះដោយធម្មជាតិ នៅស្រុកប្រាសាទសំបូរ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺព័ត៌មាន ចំពោះការប្រតិដ្ឋរឿង និងផ្សព្វផ្សាយព័ត៌មានមិនពិតរបស់បុគ្គលឈ្មោះ ហេង សិទ្ធី**ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន៖ ក្រោមម្លប់សន្តិភាព ព្រះពុទ្ធសាសនា និងសាសនាផ្សេងទៀត មានការរីកចម្រើន ប្រកបដោយ​សុខដុមរមនីយកម្ម**WEF អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការពិភពលោក**ស៊ីរី​ស្វែងរក​ការ​ស្តារ​ភាព​ប្រក្រតី​ឡើង​វិញ​ ​ដោយ​បើក​ព្រលាន​យន្តហោះ​ និងកសាង​បណ្តាញ​អគ្គិសនី**ក្រសួងពាណិជ្ជកម្មហុងគ្រី៖ កូដកម្មបញ្ឈប់ការដឹកជញ្ជូនហ្គាស ប៉ះពាល់ដល់ការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប**សាលាឧទ្ធរណ៍ទីក្រុងញូវយ៉ក បដិសេធសំណើរបស់លោក Trump ក្នុងការបញ្ឈប់ការកាត់ទោសចំពោះសំណុំរឿងលុយកាក់**កិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកជំរុញកំណើនសកលលោកខាងត្បូង**គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា**អតិផរណារបស់តំបន់អឺរ៉ូកើនឡើងដល់ ២.៤% នៅក្នុងខែធ្នូ**រយៈពេល៥ថ្ងៃ នគរបាលបង្ក្រាបជនសង្ស័យចំនួន៣០នាក់ ដែលប្រព្រឹត្តបទល្មើសចំនួន១៣ករណីផ្សេងគ្នា**ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី ចុះពិនិត្យសមិទ្ធផលសំខាន់ៗ សម្រាប់ប្រជាពលរដ្ឋ នៅឃុំចំនួនពីរ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ក្រុមហ៊ុន រ៉ក មីនើ រ៉លឡជី ទទួលបានអាជ្ញាបណ្ណពីរដ្ឋក្នុងស្វែងរុករកធនធានរ៉ែលោហៈ នៅស្រកភ្នំស្រុក បង្កេីនឱកាសការងារដល់ពលរដ្ឋនៅមូលដ្ឋាន

ភ្នំពេញ៖ ប្រជាពលរដ្ឋនៅក្នុងឃុំចំនួន២ នៅក្នុងស្រុកភ្នំស្រុក នឹងទទួលបានការងារនៅក្នុងសហគមន៍ ដោយក្រុមហ៊ុន រ៉ក មីនើ រ៉លឡជី ឌីវេឡុបមិន ឯ.ក ទទួលបានអាជ្ញាបណ្ណពីរដ្ឋក្នុងស្វែងរុករកធនធានរ៉ែលោហៈ ពីក្រសួងរ៉ែ និងថាមពល អនុញ្ញាតឱ្យធ្វេីអាជីវកម្មក្នុងដែនដីអាជ្ញាបណ្ណរបស់ក្រុមហ៊ុន លើផ្ទៃដីទំហំជិត៨ពាន់ហិកតា មានទីតាំងស្ថិតនៅភូមិពន្លៃ ឃុំណាំតៅ និងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ជាក់ស្តែងនៅថ្ងៃទី៤ ខែមករា ឆ្នាំ ២០២៥ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានការចូលរួមពីមន្ទីររ៉ែ និងថាមពល រួមមន្ទីរបរិស្ថាន អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បាន ចុះពិនិត្យទីតាំងដីជាក់ស្តែងតាមការស្នើសុំរបស់ក្រុមហ៊ុន ស្ថិតនៅក្នុងដែនដីអាជ្ញាបណ្ណរបស់ខ្លួនដែលមានទីតាំងស្ថិតនៅភូមិពន្លៃ ឃុំណាំតៅ និងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

តាមការចុះពិនិត្យទីតាំងជាក់ស្តែងនោះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានពិភាក្សាការងារ ជាមួយក្រុមហ៊ុន រួមនឹងអជ្ញាធរពាក់ព័ន្ធ ពិនិត្យមើលនូវឯកសារពាក់ព័ន្ធ គឺមានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួង ក្នុងការស្វែងរុករកលោហៈ នៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ ពិសេសក្នុងស្រុកភ្នំស្រុក ដែលស្ថិតក្នុងតំបន់ការពារព្រៃសហគន៍កូនខ្លែង។ តាមរយៈ អាជ្ញាបណ្ណខាងលេីក៏មានការអនុញ្ញាតពីរាជរដ្ឋាភិបាល និងក្រសួងជំនាញ ក្រសួងដែលអនុញ្ញាឱ្យរុករក គឺក្រសួងរ៉ែ និងថាមពល វាយតម្លៃផលប៉ះពាល់ដោយក្រសួងបរិស្ថាន ដែលបានអនុញ្ញាតឱ្យរុករកនៅទីតាំងខាងលើ។

ជាមួយគ្នានោះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏សង្ឃឹមយ៉ាងមុតមាំថា នៅពេលដែលក្រុមហ៊ុនដំណើរការ នឹងទទួលបានផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ទទួលបានឱកាសការងារធ្វើជាមួយនឹងក្រុមហ៊ុនបង្កើតប្រាក់ចំណូលគ្រួសារ កាត់បន្ថយការចំណាកស្រុកទៅធ្វេីការនៅក្រៅប្រទេស។ ហើយមួយវិញទៀតក៏ទទួលបានចំណូលចូលរដ្ឋ តាមរយៈការស្វែងរកលោហៈនៅក្នុងទីតាំងខាងលើនេះផងដែរ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន រ៉ក មីនើ រ៉លឡជី ឌីវេឡុបមិន ឯ.ក បានទទួលអាជ្ញាប័ណ្ណស្វែងរុករក (រ៉ែលោហៈ) ពីក្រសួងរ៉ែ និងថាមពល លេខ០០០៤ រថ.ឧអធរ.អប ក្នុងការស្វែងរុករកធនធានរ៉ែលោហៈ លើផ្ទៃដីទំហំ៧៧៣៧ហិកតា មានទីតាំងស្ថិតនៅភូមិពន្លៃ ឃុំណាំតៅ និងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ក្រោយពីបញ្ចប់នៃការសិក្សា នឹងទទួលបានលទ្ធផលល្អ ក្រុមហ៊ុនក៏នឹងធ្វើការដំណើរការសាងសង់រោងចក្រ ក្នុងដ៏ខ្លីខាងមុខ។ ហើយក្រុមហ៊ុនក៏សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការចូលរួមសហការជាមួយនឹងក្រុមហ៊ុន ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលេី ដើម្បីទទួលបានឱកាសការងារនៅពេលដែលរោងចក្រចាប់ផ្ដើមដំណើរការ ៕

អត្ថបទដែលជាប់ទាក់ទង