**ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ជំរុញសមាជិកណាតូ ឱ្យបង្កើនការចំណាយលើវិស័យការពារជាតិដល់ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប**លោក Trump៖ ការគ្រប់គ្រងដោយអសមត្ថភាព របស់លោក Biden លើភាពតានតឹងរវាងរុស្ស៊ី អ៊ុយក្រែន និងណាតូ បាននាំឱ្យមានជម្លោះ រវាងទីក្រុងមូស្គូ និងទីក្រុងគៀវ**រដ្ឋបាលលោក Biden កំពុងចរចា ដើម្បីផ្លាស់ប្តូរជនជាតិអាមេរិក ដែលកំពុងជាប់ឃុំ នៅអាហ្វហ្គានីស្ថាន**ប្រទេសកាណាដា នឹងមិនក្លាយជាផ្នែកមួយ របស់អាមេរិកឡើយ**លោក Jean-Marie Le Pen ស្ថាបនិកនៃគណបក្សរណសិរ្សជាតិ ស្តាំនិយមជ្រុល ទទួលមរណភាព ក្នុងជន្មាយុ ៩៦ឆ្នាំ**ក្រុមដាក់សម្ពាធកំពុងជំរុញឱ្យតុលាការបរទេស ចាត់វិធានការប្រឆាំងអ៉ីស្រាអែល ជុំវិញបទឧក្រិដ្ឋកម្មសង្រ្គាម**អភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យត្រៀមរៀបចំសន្និបាតស្មៀនទូទាំងប្រទេស**សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានប្រកាសបដិសេធក្នុងពាក្យបណ្ដឹងដែលត្រូវបានផ្សព្វផ្សាយនៅលើគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន បុគ្គលឈ្មោះ ហេង សិទ្ធី**អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ប្រកាសបដិសេធចំពោះការចោទប្រកាន់របស់បុគ្គលឈ្មោះ ហេង សិទ្ធី មកលើថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ**ដំណឹងរីករាយឆ្នាំថ្មី៖ វីដេអូពីម៉ាស៊ីនថតស្វ័យប្រវត្តិថតបានដំរីអាស៊ីមួយហ្វូងនៅតំបន់ជួរភ្នំក្រវាញកណ្តាល ក្នុងនោះមានកូនដំរីផង**ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត ណែនាំឲ្យប្រធានពន្ធនាគារខេត្ដស្វាយរៀង យកចិត្តទុកដាក់កែលម្អររាល់ចំណុចខ្វះខាត ដែលកើតមាននៅក្នុងអង្គភាព**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥**លោក ត្រាំ ប្រកាសថា លោកនឹងមិនច្រានចោលលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាដើម្បីដណ្តើមការគ្រប់គ្រងព្រែកជីកប៉ាណាម៉ា និងតំបន់ហ្គ្រីនលែនឡើយ**ឯកឧត្តម អ៊ុច សុខុន ដឹកនាំកិច្ចប្រជុំប្រចាំខែស្តីពីការពង្រឹងថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅក្នុងទីស្តីការក្រសួងមហាផ្ទៃ**អភិបាលខេត្តកំពង់ធំ នាំយកអំណោយរាជរដ្ឋាភិបាល ចែកជូនពលរដ្ឋមានជីវភាពខ្វះខាត និងរងគ្រោះដោយធម្មជាតិ នៅស្រុកប្រាសាទសំបូរ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺព័ត៌មាន ចំពោះការប្រតិដ្ឋរឿង និងផ្សព្វផ្សាយព័ត៌មានមិនពិតរបស់បុគ្គលឈ្មោះ ហេង សិទ្ធី**ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន៖ ក្រោមម្លប់សន្តិភាព ព្រះពុទ្ធសាសនា និងសាសនាផ្សេងទៀត មានការរីកចម្រើន ប្រកបដោយ​សុខដុមរមនីយកម្ម**WEF អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការពិភពលោក**ស៊ីរី​ស្វែងរក​ការ​ស្តារ​ភាព​ប្រក្រតី​ឡើង​វិញ​ ​ដោយ​បើក​ព្រលាន​យន្តហោះ​ និងកសាង​បណ្តាញ​អគ្គិសនី

សហគមន៍​ខ្មែរ​ប្រចាំ​តំបន់​៥​ នៃ​ប្រទេស​ណូវ៉េលហ្សេឡង់​ប្រារព្ធ​ពិធី​ជួប​ជុំ​មហា​គ្រួសារ​ខ្មែរ​ ក្នុង​ឱកាស​រំលឹក​ខួប​លេីក​ទី​៤៦​ នៃ​ទិវា​ជ័យជម្នះ​ ៧ ​មករា​

ភ្នំពេញ៖ នាថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥​ សហគមន៍​ខ្មែរ​ប្រចាំ​តំបន់​៥​ នៃ​ប្រទេស​ណូវ៉េលហ្សេឡង់ បាន​ប្រារព្ធ​ពិធី​ជួប​ជុំ​មហា​គ្រួសារ​ខ្មែរ​ ក្នុង​ឱកាស​រំលឹក​ខួប​លេីក​ទី​ ៤៦​ នៃ​ទិវា​ជ័យជម្នះ​ ៧ ​មករា​ (​៧​ មករា​ ១៩៧៩​ -​ ៧​ មករា​ ២០២៥)​ ក្រោយ​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត​ ជឺនបូរាណ​ ច័ន្ទ​បូរី​ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី​ និង​ណូវ៉ែលហ្សេឡង់​,​ ឯកឧត្ដម​បណ្ឌិត​ គឹម​ សន្តិភាព​ រដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌​ ,សមាជិក​គណៈ​កម្មការ​កណ្ដាល​, ប្រធាន​ផ្នែក​ក្រៅ​ប្រទេស​ នៃ​យុវជន​គណបក្ស​ថ្នាក់​កណ្ដាល​ និង​ជា​ប្រធាន​ក្រុម​ការងារ​រៀប​ចំ​អង្គការ​ចាត់​តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ប្រទេស​អូស្ត្រាលី​ និង​ណូវ៉ែលហ្សេឡង់,​ ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ សមាជិក​គណៈ​កម្មការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​ក្រុម​ការងារ​រៀប​ចំ​អង្គការ​ចាត់​តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​តំបន់​៥​ នៃ​ប្រទេស​អូស្ត្រាលី​ និង​ណូវ៉ែលហ្សេឡង់​ រួម​ជាមួយ​ប្រធាន​គណៈកម្មាធិការ​សាខា​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ទី​ក្រុង​ហាមីលតុន​​,​ ប្រធាន​សមាគម​ខ្មែរ​ ញ៉ូ​ហ្សេលេន​ និង​ប្រជាពលរដ្ឋ​ខ្មែរ​ ដែលរស់​នៅ​ក្នុង​តំបន់​៥ ​មក​ទីក្រុងអូក្លិន,​ ​ហាមីលតុន​និង​ហុកស្បេ​ប្រមាណ​ជិត​ ៣០០​នាក់។

បន្ទាប់ពីមតិស្វាគមន៍របស់ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព និងឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី ថ្លែងទៅកាន់បងប្អូនសមាជិកសមាជិកា រួចមក, ឯកឧត្តមបណ្ឌិត កៅ ថាច បានធ្វើចំណាប់អារម្មណ៍ ចេញពីបេះដូងក្នុងនាមជាប្រជាពលរដ្ឋ ដែលបានឆ្លងកាត់ភ្លើងសង្គ្រាម ភាពវេទនា ជាពិសេសក្នុងសម័យ ប៉ុល ពល ៣ ឆ្នាំ៨ ខែ ២០ ថ្ងៃ។ គុណបុណ្យ ថ្ងៃរំដោះ៧ មករា ៧៩ បានធ្វើអោយប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស បាន រួចផុតពីទុក្ខវេទនា និងនាំប្រទេសកម្ពុជា មានការអភិវឌ្ឍ និងមានសន្តិភាព ស្ថេរភាព មកដល់បច្ចុប្បន្ននេះ។

បន្ថែមលើនេះ, ឯកឧត្តមបណ្ឌិត កៅ ថាច បានធ្វើការរំលឹកអំពីឧបការគុណ របស់គណបក្សប្រជាជនកម្ពុជា និងថ្ងៃរំដោះ ៧ មករា ៧៩ ជូនដល់បងប្អូនសមាជិក សមាជិកាទាំងអស់ អោយបាន ជ្រួតជ្រាបបន្ថែមទៀត អំពីថ្ងៃ៧ មករា ឆ្នាំ១៩៧៩ គឺជាទិវាមហាជ័យជំនះរបស់ប្រជាជនកម្ពុជាលើបនប្រល័យពូជសាសន៍ ប៉ុល ពត ហើយក្នុងនោះប្រទេសកម្ពុជាបានបិទនូវទំព័រសករាជដ៏ខ្មៅងងឹតរបស់ខ្លួន ហើយបើកចេញនូវទំព័រសករាជថ្មី គឺសករាជឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ក្នុងន័យនេះ បងប្អូន ប្រជាជនកម្ពុជាទូទាំងប្រទេស បានប្រសិទ្ធនាមថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ថាជាថ្ងៃកំណើតទី២របស់ខ្លួន ហើយកំណត់នូវគោលជំហរយ៉ាងច្បាស់ថា “បើគ្មានថ្ងៃ៧ មករា ឆ្នាំ ១៩៧៩ ទេនោះ យើងនឹងគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ“។ ដោយឈរលើមូលដ្ឋាននៃការពង្រីកជ័យជម្នះ ៧ មករា ឆ្ពោះទៅមុខឥតឈប់ឈរ សាធារណរដ្ឋប្រជាមានិតុកម្ពុជា ដែលជាតំណាងស្របច្បាប់តែមួយគត់របស់ប្រជាជនកម្ពុជាសម្រេចបានស្នាដៃធំៗជាប្រវត្តិសាស្ត្រចំនួ៤គឺ៖
ទី១-បានរំដោះប្រជាជនកម្ពុជាពីរបប ប៉ុល ពត ដ៏សែនមហាឃោឃៅ យង់ឃ្នង និងទប់ស្កាត់របបអន្យតិរ្ថិយនេះមិនឲ្យវិលត្រឡប់មកកម្ពជាជាលើកទី២។
ទី២-បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពទាំងអស់ ដែលសិទ្ធិសេរីភាពទាំងនោះត្រូវបានបន ប៉ុល ពត កំចាត់បង់ក្នុងរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃរបស់ពួកវាទៅហើយ។
ទី៣-បានស្តារ និងកសាងខឿនសេដ្ឋកិច្ចជាតិ ឲ្យមានស្ថេរភាពជាបណ្តើរៗតាំងពីពេលនោះមក។
ទី៤-បានធ្វើជាកម្លាំងស្នូលនៃការបង្រួបបង្រួមជាតិ និងជាកម្លាំងមិនអាចខ្វះបាន ក្នុងការអនុវត្តន៍កិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។

ដូចនេះ, រាជរដ្ឋាភិបាលកម្ពុជាកំណត់យកថ្ងៃ៧ មករា ជារៀងរាល់ឆ្នាំជា ”ទិវាបុណ្យ” ព្រមទាំងអនុញ្ញាតិឲ្យមន្ត្រីរាជការ និយោជិត កម្មករក្នុងព្រះរាជាណាចក្រកម្ពុជា បានឈប់សំរាកចំនួន១ថ្ងៃ ក្នុងឱកាសទិវាបុណ្យនេះ។

ឯកឧត្តមបណ្ឌិត បានសង្គត់ធ្ងន់ និងបានធ្វើការគូសបញ្ជាក់ថា ៧ មករា គឺជារបស់ប្រជាជនកម្ពុជាទាំងមូល, ៧ មករា​ មានសត្រូវតែមួយគត់ គឺបនប្រល័យពូជសាសន៍ ប៉ុល ពត។ បុគ្គលណាមួយ ប្រឆាំង នឹងស្មារតី៧ មករា គឺជាបក្ខពួករបស់ប៉ុល ពត ឬក៏យ៉ាងហោចណាស់ ពួកគេប្រឆាំង៧ មករា ដើម្បីផលប្រយោជន៍ខាងនយោបាយរបស់គណបក្សផងគេ នៅក្នុងពេលបោះឆ្នោតម្តងៗ។

សរុបមក ៧ មករា ឆ្នាំ១៩៧៩ គឺជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលមិនអាចមានអ្នកណាមកបំភ្លៃ បំផ្លើស បំភ្លេច ឬ​ បំផ្លាញបានឡើយ ៕

អត្ថបទដែលជាប់ទាក់ទង