**ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ជំរុញសមាជិកណាតូ ឱ្យបង្កើនការចំណាយលើវិស័យការពារជាតិដល់ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប**លោក Trump៖ ការគ្រប់គ្រងដោយអសមត្ថភាព របស់លោក Biden លើភាពតានតឹងរវាងរុស្ស៊ី អ៊ុយក្រែន និងណាតូ បាននាំឱ្យមានជម្លោះ រវាងទីក្រុងមូស្គូ និងទីក្រុងគៀវ**រដ្ឋបាលលោក Biden កំពុងចរចា ដើម្បីផ្លាស់ប្តូរជនជាតិអាមេរិក ដែលកំពុងជាប់ឃុំ នៅអាហ្វហ្គានីស្ថាន**ប្រទេសកាណាដា នឹងមិនក្លាយជាផ្នែកមួយ របស់អាមេរិកឡើយ**លោក Jean-Marie Le Pen ស្ថាបនិកនៃគណបក្សរណសិរ្សជាតិ ស្តាំនិយមជ្រុល ទទួលមរណភាព ក្នុងជន្មាយុ ៩៦ឆ្នាំ**ក្រុមដាក់សម្ពាធកំពុងជំរុញឱ្យតុលាការបរទេស ចាត់វិធានការប្រឆាំងអ៉ីស្រាអែល ជុំវិញបទឧក្រិដ្ឋកម្មសង្រ្គាម**អភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យត្រៀមរៀបចំសន្និបាតស្មៀនទូទាំងប្រទេស**សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានប្រកាសបដិសេធក្នុងពាក្យបណ្ដឹងដែលត្រូវបានផ្សព្វផ្សាយនៅលើគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន បុគ្គលឈ្មោះ ហេង សិទ្ធី**អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ប្រកាសបដិសេធចំពោះការចោទប្រកាន់របស់បុគ្គលឈ្មោះ ហេង សិទ្ធី មកលើថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ**ដំណឹងរីករាយឆ្នាំថ្មី៖ វីដេអូពីម៉ាស៊ីនថតស្វ័យប្រវត្តិថតបានដំរីអាស៊ីមួយហ្វូងនៅតំបន់ជួរភ្នំក្រវាញកណ្តាល ក្នុងនោះមានកូនដំរីផង**ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត ណែនាំឲ្យប្រធានពន្ធនាគារខេត្ដស្វាយរៀង យកចិត្តទុកដាក់កែលម្អររាល់ចំណុចខ្វះខាត ដែលកើតមាននៅក្នុងអង្គភាព**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥**លោក ត្រាំ ប្រកាសថា លោកនឹងមិនច្រានចោលលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាដើម្បីដណ្តើមការគ្រប់គ្រងព្រែកជីកប៉ាណាម៉ា និងតំបន់ហ្គ្រីនលែនឡើយ**ឯកឧត្តម អ៊ុច សុខុន ដឹកនាំកិច្ចប្រជុំប្រចាំខែស្តីពីការពង្រឹងថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅក្នុងទីស្តីការក្រសួងមហាផ្ទៃ**អភិបាលខេត្តកំពង់ធំ នាំយកអំណោយរាជរដ្ឋាភិបាល ចែកជូនពលរដ្ឋមានជីវភាពខ្វះខាត និងរងគ្រោះដោយធម្មជាតិ នៅស្រុកប្រាសាទសំបូរ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺព័ត៌មាន ចំពោះការប្រតិដ្ឋរឿង និងផ្សព្វផ្សាយព័ត៌មានមិនពិតរបស់បុគ្គលឈ្មោះ ហេង សិទ្ធី**ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន៖ ក្រោមម្លប់សន្តិភាព ព្រះពុទ្ធសាសនា និងសាសនាផ្សេងទៀត មានការរីកចម្រើន ប្រកបដោយ​សុខដុមរមនីយកម្ម**WEF អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការពិភពលោក**ស៊ីរី​ស្វែងរក​ការ​ស្តារ​ភាព​ប្រក្រតី​ឡើង​វិញ​ ​ដោយ​បើក​ព្រលាន​យន្តហោះ​ និងកសាង​បណ្តាញ​អគ្គិសនី

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ចំនួន៤.៤១១នាក់ នៅខេត្តត្បូងឃ្មុំ

ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន៤.៤១១នាក់ ត្រូវបានប្រកាសបញ្ចូលជាសមាជិក របស់គណបក្សប្រជាជនកម្ពុជា នៅខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការបក្សស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ។

ក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ការបញ្ជូលសមាជិកគណបក្សថ្មី គឺធ្វើឡើងស្របទៅតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុគឺក្នុងនោះ រួមគ្នាធ្វើអំពើល្អ ដើម្បីជ្រោងទង់សន្តិភាព ដែលជាសមិទ្ធផល ដ៏ចម្បងរបស់គណបក្សប្រជាជនកម្ពុជា តាមរយៈការរួបរួមសាមគ្គីពីសំណាក់ប្រជាជនកម្ពុជា និងសមាជិកសមាជិកាបក្សប្រជាជន»។

ឯកឧត្តមបណ្ឌិត បានបន្ថែមថាទង្វើងាយៗដែលធ្វើអំពើល្អ មិនអស់ប្រាក់កាក់ តែនាំមកនូវសិរីសួស្តីទៅវិញ នោះគឺស្នាមញញឹម ហើយលើសពីស្នាមញញឹម គឺភាពស្អាតចេញពីក្នុងចិត្ត និងស្អាតបរិស្ថានជុំវិញខ្លួនយើង កត្តានេះបានផ្តល់នូវខ្ល់អាកាសល្អបរិសុទ្ធ ភូមិឋានមានសោភ័ណភាព កាត់បន្ថយចំណាយលើការព្យាបាលសុខភាព និងនាំមកនូវការស់នៅដោយផាសុកភាព។ សមាជិក សមាជិកា របស់គណបក្សប្រជាជនកម្ពុជា ត្រូវប្រតិបត្តិឲ្យបានត្រឹមត្រូវ ទៅតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា មានទំនាក់ទំនងល្អ ជាមួយនឹងការជួយគ្នា ហើយបន្តរួបរួមសាមគ្គីឯកភាពគ្នា កសាង ការពារជាតិ មាតុភូមិ ឱ្យរីកចម្រើនលូតលាស់ជាបន្តបន្ទាប់។

ឯកឧត្តមប្រធាន បានមានប្រសាសន៍ដែរថាគណបក្សប្រជាជនកម្ពុជា បានដាក់ចេញគោលនយោបាយជាអាទិភាព ចំនួន ៥ ក្នុងនោះមាន មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា ដែល រាជរដ្ឋាភិបាលអាណត្តិទី៧ បានដឹកនាំនាវាកម្ពុជា បន្តរក្សានិងការពារសុខសន្តិភាព និងការអភិវឌ្ឍ ធ្វើឱ្យប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេស មានកិត្យានុភាព កេរ្តិ៍ឈ្មោះស្បាញល្បីនៅក្នុងពិភពលោក មិនដូចក្រុមប្រឆាំងក្រៅច្បាប់មួយចំនួនតូច គឺមានតែការមានការញុះញង់បំផ្លាញផលប្រយោជន៍ជាតិ និងចង់បង្កងអស្ថេរភាពសង្គមជាតិកម្ពុជា។

សូមបញ្ជាក់ថា សមាជិកថ្មី ចំនួន៤.៤១១នាក់ ក្នុងនោះមកពីស្រុកអូររាំងឪ ចំនួន ១.១១៩នាក់ ស្រុកពញាក្រែកចំនួន ១.៧៩៧នាក់ និងស្រុកត្បូងឃ្មុំចំនួន ១.៤០៧នាក់ ត្រូវបានប្រកាសបញ្ចូលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជាថ្មី បន្ថែមនៅក្នុងខេត្តត្បូងឃ្មុំ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានពាំនាំការសាកសួរសុខទុក្ខ ដោយក្តីនឹករលឹក និងការថ្លែងអំណរគុណ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណៈបក្ស រួមជាមួយថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជានៅថ្នាក់កណ្តាល់ និងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ចំពោះសមាជិកសមាជិកាគណបក្សប្រជាជនទាំងអស់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង