**រដ្ឋបាលខេត្តកណ្តាល រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**សាលាភូមិន្ទរដ្ឋបាល សហការជាមួយ ស.ស.យ.ក. វិស័យមុខងារសាធារណៈ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំ «កម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត»**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជាថវិការ និងស្បៀងអាហារ ដល់សាលាពលទាហានទី៤**ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញធ្វើបាឋកថាជូនដល់និសិក្ខាកាមនគរបាលជាតិសរុប ១៥១នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ប្រធានបទស្តីពីការដឹកនាំបញ្ជាកងកម្លាំងនគរបាលបង្រ្កាបបទល្មើសជាក់ស្តែង**អភិបាលខេត្តរតនគិរី នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគរបស់រាជរដ្ឋាភិបាល ចែកជូនគ្រួសារទីទាល់ក្រ ស្រ្តីមេម៉ាយ ជនចាស់ជរា និងជនពិការ ២១០គ្រួសារ នៅស្រុកវើនសៃ**អ្នកនាំពាក្យក្រសួងសាធារណការ៖ ចំនួនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៤ ធ្លាក់ចុះ១៤% បើធៀបនឹងឆ្នាំ២០២៣**អាជ្ញាធរ កំពុងបន្តកិច្ចការដំឡើងប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក លើកំណាត់ផ្លូវជាតិលេខ៤ និងតាមបណ្តោយផ្លូវរថភ្លើង ដើម្បីបញ្ជៀសការជន់លិច នៅភ្នំពេញ**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ ការបរិច្ចាគឈាម អាចជួយបង្កើតទម្លាប់គំរូ និងវប្បធម៌ល្អ សម្រាប់ថ្នាក់នាំ និងមន្ត្រីរាជការ ពិសេសសិស្សមន្ត្រី និងកម្មសិក្សាការី ជំនាន់ក្រោយ**លោកស្រី គឹម សុគន្ធ បដិសេធចំពោះគណនីហ្វេសប៊ុក Somoun Vibol ដែលយករូបលោកស្រីទៅបង្ហោះបង្ខូចកេរ្តិ៍ឈ្មោះ**អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យប្រឡាយអូរអាគុជ រហូតដល់ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ និងជំរុញធ្វើយ៉ាងណារំដោះទឹកកុំឱ្យលិចដោយទឹកភ្លៀងនារដូវវស្សា**តុលាការថៃ ចេញដីកាចាប់ជនសង្ស័យជាឃាតកបាញ់សម្លាប់អតីតតំណាងរាស្រ្តគណបក្សប្រឆាំងកម្ពុជា**ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ជំរុញសមាជិកណាតូ ឱ្យបង្កើនការចំណាយលើវិស័យការពារជាតិដល់ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប**លោក Trump៖ ការគ្រប់គ្រងដោយអសមត្ថភាព របស់លោក Biden លើភាពតានតឹងរវាងរុស្ស៊ី អ៊ុយក្រែន និងណាតូ បាននាំឱ្យមានជម្លោះ រវាងទីក្រុងមូស្គូ និងទីក្រុងគៀវ**រដ្ឋបាលលោក Biden កំពុងចរចា ដើម្បីផ្លាស់ប្តូរជនជាតិអាមេរិក ដែលកំពុងជាប់ឃុំ នៅអាហ្វហ្គានីស្ថាន**ប្រទេសកាណាដា នឹងមិនក្លាយជាផ្នែកមួយ របស់អាមេរិកឡើយ**លោក Jean-Marie Le Pen ស្ថាបនិកនៃគណបក្សរណសិរ្សជាតិ ស្តាំនិយមជ្រុល ទទួលមរណភាព ក្នុងជន្មាយុ ៩៦ឆ្នាំ**ក្រុមដាក់សម្ពាធកំពុងជំរុញឱ្យតុលាការបរទេស ចាត់វិធានការប្រឆាំងអ៉ីស្រាអែល ជុំវិញបទឧក្រិដ្ឋកម្មសង្រ្គាម**អភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យត្រៀមរៀបចំសន្និបាតស្មៀនទូទាំងប្រទេស**សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានប្រកាសបដិសេធក្នុងពាក្យបណ្ដឹងដែលត្រូវបានផ្សព្វផ្សាយនៅលើគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន បុគ្គលឈ្មោះ ហេង សិទ្ធី**អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ប្រកាសបដិសេធចំពោះការចោទប្រកាន់របស់បុគ្គលឈ្មោះ ហេង សិទ្ធី មកលើថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ

ប្រជាពលរដ្ឋខ្មែរនៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលីប្រមាណ ៦៨៤នាក់ជួបជុំគ្នាអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាបុណ្យជាតិ ជ័យជម្នះ ៧មករា

នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ប្រជាពលរដ្ឋខ្មែរប្រមាណ ៦៨៤ នាក់ បានរៀបចំការជួបជុំគ្នាដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាបុណ្យជាតិ ជ័យជម្នះ ៧មករា ដោយមានការចូលរួមជាអធិបតីភាពពីសំណាក់ ឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់, ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់, ឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ទទួលបន្ទុកប្រធានតំបន់២ ទីក្រុងមែលប៊ន,ឯកឧត្តមបណ្ឌិត ឈឹម សារ៉េត អគ្គនាយកលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ និងសមាជិក សមាជិកាក្រុមការងារតំបន់២ ប្រមាណ៣០រូបផងដែរ។
ឯកឧត្តម ឡាវ វ៉ាន់ ប្រធានក្រុមការងារតំបន់២ ប្រចាំទីក្រុងមែលប៊ន បានគូសបញ្ជាក់ថា ការរៀបចំខួបអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាបុណ្យជាតិ ជ័យជម្នះ ៧មករា ជាមួយបងប្អូនសហគមន៍ខ្មែរនៅទីក្រុងមែលប៊នប្រទេសអូស្រ្តាលី គឺជាការដឹងគុណនឹករលឹកដ៏គុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់វីរយុទ្ធជន យុទ្ធនារីនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលបានសង្គ្រោះជាតិខ្មែរឱ្យរស់រានមានជីវិតឡើងវិញទាន់ពេលវេលា ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយទទួលបានជ័យជម្នះនាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩៕

ប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី បានលើកឡើងថាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទី២ ប្រសិនបើគ្មានថ្ងៃទី៧មករា ក៏គ្មានអ្វីៗដូចសព្វថ្ងៃនេះដែរ ផ្តើមចេញពីថ្ងៃជ័យជម្នះ ៧មករា និងការដាក់ចេញនយោបាយ ឈ្នះឈ្នះ ដាក់ចេញដោយអគ្គមគ្គុទេសក៏ឯក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បាននាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ជូនជាតិមាតុភូមិកម្ពុជា រហូតបានធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ប្រជាជនរស់នៅក្នុងសុខសន្តិភាពយ៉ាងសុខដុមរមនាទាំងក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។ លើសពីនេះទៀតប្រជាពលរដ្ឋសម្តែងការអបអរសាទរ និងគាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង