**ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញធ្វើបាឋកថាជូនដល់និសិក្ខាកាមនគរបាលជាតិសរុប ១៥១នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ប្រធានបទស្តីពីការដឹកនាំបញ្ជាកងកម្លាំងនគរបាលបង្រ្កាបបទល្មើសជាក់ស្តែង**អភិបាលខេត្តរតនគិរី នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគរបស់រាជរដ្ឋាភិបាល ចែកជូនគ្រួសារទីទាល់ក្រ ស្រ្តីមេម៉ាយ ជនចាស់ជរា និងជនពិការ ២១០គ្រួសារ នៅស្រុកវើនសៃ**អ្នកនាំពាក្យក្រសួងសាធារណការ៖ ចំនួនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៤ ធ្លាក់ចុះ១៤% បើធៀបនឹងឆ្នាំ២០២៣**អាជ្ញាធរ កំពុងបន្តកិច្ចការដំឡើងប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក លើកំណាត់ផ្លូវជាតិលេខ៤ និងតាមបណ្តោយផ្លូវរថភ្លើង ដើម្បីបញ្ជៀសការជន់លិច នៅភ្នំពេញ**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ ការបរិច្ចាគឈាម អាចជួយបង្កើតទម្លាប់គំរូ និងវប្បធម៌ល្អ សម្រាប់ថ្នាក់នាំ និងមន្ត្រីរាជការ ពិសេសសិស្សមន្ត្រី និងកម្មសិក្សាការី ជំនាន់ក្រោយ**លោកស្រី គឹម សុគន្ធ បដិសេធចំពោះគណនីហ្វេសប៊ុក Somoun Vibol ដែលយករូបលោកស្រីទៅបង្ហោះបង្ខូចកេរ្តិ៍ឈ្មោះ**អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យប្រឡាយអូរអាគុជ រហូតដល់ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ និងជំរុញធ្វើយ៉ាងណារំដោះទឹកកុំឱ្យលិចដោយទឹកភ្លៀងនារដូវវស្សា**តុលាការថៃ ចេញដីកាចាប់ជនសង្ស័យជាឃាតកបាញ់សម្លាប់អតីតតំណាងរាស្រ្តគណបក្សប្រឆាំងកម្ពុជា**ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ជំរុញសមាជិកណាតូ ឱ្យបង្កើនការចំណាយលើវិស័យការពារជាតិដល់ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប**លោក Trump៖ ការគ្រប់គ្រងដោយអសមត្ថភាព របស់លោក Biden លើភាពតានតឹងរវាងរុស្ស៊ី អ៊ុយក្រែន និងណាតូ បាននាំឱ្យមានជម្លោះ រវាងទីក្រុងមូស្គូ និងទីក្រុងគៀវ**រដ្ឋបាលលោក Biden កំពុងចរចា ដើម្បីផ្លាស់ប្តូរជនជាតិអាមេរិក ដែលកំពុងជាប់ឃុំ នៅអាហ្វហ្គានីស្ថាន**ប្រទេសកាណាដា នឹងមិនក្លាយជាផ្នែកមួយ របស់អាមេរិកឡើយ**លោក Jean-Marie Le Pen ស្ថាបនិកនៃគណបក្សរណសិរ្សជាតិ ស្តាំនិយមជ្រុល ទទួលមរណភាព ក្នុងជន្មាយុ ៩៦ឆ្នាំ**ក្រុមដាក់សម្ពាធកំពុងជំរុញឱ្យតុលាការបរទេស ចាត់វិធានការប្រឆាំងអ៉ីស្រាអែល ជុំវិញបទឧក្រិដ្ឋកម្មសង្រ្គាម**អភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យត្រៀមរៀបចំសន្និបាតស្មៀនទូទាំងប្រទេស**សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានប្រកាសបដិសេធក្នុងពាក្យបណ្ដឹងដែលត្រូវបានផ្សព្វផ្សាយនៅលើគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន បុគ្គលឈ្មោះ ហេង សិទ្ធី**អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ប្រកាសបដិសេធចំពោះការចោទប្រកាន់របស់បុគ្គលឈ្មោះ ហេង សិទ្ធី មកលើថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ**ដំណឹងរីករាយឆ្នាំថ្មី៖ វីដេអូពីម៉ាស៊ីនថតស្វ័យប្រវត្តិថតបានដំរីអាស៊ីមួយហ្វូងនៅតំបន់ជួរភ្នំក្រវាញកណ្តាល ក្នុងនោះមានកូនដំរីផង**ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត ណែនាំឲ្យប្រធានពន្ធនាគារខេត្ដស្វាយរៀង យកចិត្តទុកដាក់កែលម្អររាល់ចំណុចខ្វះខាត ដែលកើតមាននៅក្នុងអង្គភាព**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥

សម្តេចធិបតី ក្រើនរំឮកដល់ក្មួយៗត្រូវត្រងត្រាប់ស្ដាប់ដំបូន្មានរបស់លោកគ្រូ អ្នកគ្រូ ដើម្បីជាសិស្សល្អ កូនល្អ នៅក្នុងសង្គម

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញសួរសុខទុក្ខ ប្រគល់អំណោយ និងរៀបចំអាហារថ្ងៃត្រង់មួយពេល ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ពិការភ្នែក គថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី សរុបចំនួន ៣៥០នាក់ ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងពិធីសំណេះសំណាលប្រកបដោយ ក្តីអាណិតស្រលាញ់ ជាមួយនិងស្នាមញញឹម ដែលពោពេញទៅដោយភាពកក់ក្តៅនេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានពាំនាំការសួរសុខទុក្ខ ដោយនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះលោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស ពិការភ្នែក និងគថ្លង់ ដែលកំពុងសិក្សានៅទីនេះទាំងអស់។

ក្នុងនោះសម្តេចបានសួរសុខទុក្ខអំពីស្ថានភាពរស់នៅ និងការសិក្សារៀនសូត្ររបស់ប្អូនៗ និងក្រើនរំឮកដល់ក្មួយៗត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ត្រងត្រាប់ស្ដាប់ដំបូន្មានរបស់លោកគ្រូ អ្នកគ្រូ ដើម្បីជាសិស្សល្អ កូនល្អ នៅក្នុងសង្គម។

សម្តេចមានប្រសាសន៍ថា នេះជាលើកទី៤ហើយ ដែលបានអញ្ជើញមកជួបផ្ទាល់ជាមួយក្មួយៗសិស្សានុសិស្សនៅទីនេះ។ សម្តេចបានឲ្យដឹងថាកន្លងៗមកសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកតែងតែអញ្ជើញមកជួបប្អូនៗ និងជួយឧបត្ថម្ភគាំទ្រជាសម្ភារៈសិក្សា គ្រឿងឧបភោគបរិភោគ និងថវិកាជាប្រចាំដល់ក្មួយៗ ដែលមានពិការភាពនៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មីនេះ។ ក្នុងឱកាសឆ្នាំថ្មីនេះដែរ ដើម្បីលើកចិត្តដល់ក្មួយៗសិស្សានុសិស្សពិការភ្នែក និងគថ្លង់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ក៏គ្រោងនិងរៀបចំដំណើរកម្សាន្តជូនដល់ក្មួយៗ ទៅលេងនៅខេត្តព្រះសីហនុផងដែរ នាពេលឆាប់ៗខាងមុខ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការ កាយឫទ្ធីនារីកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងវិទ្យាល័យនេះមានសមាជិកាកាយឫទ្ធិនារីកម្ពុជាចំនួន៦៣នាក់ ដោយនៅក្នុងខែមករា ២០២៥នេះ សមាគម និងមានបើកវគ្គបណ្តុះបណ្តាជូនដល់ក្មួយៗ ដែលជាសមាជិកាទៅតាមជំនាញផ្សេងៗ ដែលក្មួយៗចង់ចេះផងដែរ។

លោក ម៉ៅ ផាត នាយកវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី បានឱ្យដឹងថា វិទ្យាល័យនេះបង្កើតឡើងជាដំបូងក្នុងឆ្នាំ១៩៩៤ មានឈ្មោះជាអង្គការគ្រួសារថ្មី ក្នុងគោលបំណងចិញ្ចឹមបីបាច់ថែរក្សាកុមារកំព្រា និងកុមារដែលត្រូវគេបោះបង់ចោលនៅជំរំភៀសខ្លួនសាយធូ ដើម្បីធ្វើមាតុភូមិនិវត្តមកកម្ពុជាវិញ។ ក្រោយមកអង្គការគ្រួសារថ្មី ក៏ត្រូវបានអភិវឌ្ឍន៍ជាបន្តបន្ទាប់ ក្លាយជាសាលាសម្រាប់ថែរក្សា និងបណ្ដុះបណ្ដាលកុមារកំព្រា ដែលមានពិការភាព រហូតដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ សាលាក៏បានប្តូរឈ្មោះមកជា «វិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី» វិញ ដោយផ្ទេរការគ្រប់គ្រង មកនៅក្រោមក្រសួងអប់រំ យុវជន និងកីឡា។ លោកនាយករូបនេះបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលតែងតែបានយកចិត្តទុកដាក់ចំពោះសុខទុក្ខ ការសិក្សារស់នៅ និងសុខភាពរបស់ក្មួយនៅទីនេះ។

លោកនាយកបានបញ្ជាក់បន្ថែមថាកន្លងមកក្មួយៗ កុមារពិការភ្នែក និងកុមារគរថ្លង់នៅទីនេះ តែងតែត្រូវបានយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តែងតែបានចុះជួបសំណេះសំណាល ផ្ដល់ចំណីអាហារ សម្ភារៈសិក្សា និងការព្យាបាលជំងឺមាត់ធ្មេញ តាមរយៈក្រុមគ្រូពេទ្យ TYDA ជូនដល់ក្មួយៗ និងបុគ្គលិកនៅក្នុងវិទ្យាល័យនេះ។

សូមបញ្ជាក់ថា៖ ក្រៅពីការជួបសួរសុខទុក្ខសំណេះសំណាល សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានរៀបចំអាហារថ្ងៃត្រង់មួយពេល និងផ្តល់អំណោយមនុស្សធម៌មួយចំនួនរួមមាន៖ លោកគ្រូអ្នកគ្រូ ១២៩នាក់ ក្នុងម្នាក់ៗថវិកា ៨០ម៉ឺនរៀល, ក្មួយៗសិស្សានុសិស្ស ៣០៦នាក់ ក្នុងម្នាក់ៗ ប៊ិច១ដើម សៀវភៅ២ក្បាល និងថវិកា ១០ម៉ឺនរៀល, និស្សិតសាកលវិទ្យាល័យពិការ ៧នាក់ ម្នាក់ៗថវិកា ៤០ម៉ឺនរៀល។ ជូនវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ២០លានរៀល និងមណ្ឌលកុមារកំព្រាភ្នំពេញថ្មី ២០លារៀល ថែម១ពាន់ដើម និងសៀវភៅ១ពាន់ក្បាល និងជូនរថយន្តវ៉ែនមួយគ្រឿងទៀត ដល់វិទ្យាល័យពិសេសអប់រំភ្នំពេញថ្មី សម្រាប់ដឹកសិស្សផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង