**អគ្គស្នងការនគរបាលជាតិ ប្រកាសព័ត៌មាន ស្តីពី ការឃាត់ខ្លួនឃាតករបាញ់សម្លាប់លោក លឹម គឹមយ៉ា នៅខេត្តជាប់ព្រំដែនកម្ពុជា និងត្រៀមបញ្ជូនជនសង្ស័យរូបនេះ ទៅឱ្យសមត្ថកិច្ចថៃចាត់ការទៅតាមនីតិវិធីច្បាប់**ក្រុមហ៊ុន Evercore Asia ចាប់អារម្មណ៍ការរីកចម្រើននៅកម្ពុជា**រដ្ឋមន្ត្រីសុខាភិបាល៖ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងអាមេរិក និងកម្ពុជា សម្រេចបាននូវលទ្ធផលផ្លែផ្កាលើការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា**សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនឃាតករបាញ់សម្លាប់អតីតតំណាងរាស្ត្របក្សប្រឆាំងទៅឲ្យសមត្ថកិច្ចថៃវិញ បន្ទាប់ពីនគរបាលជាតិកម្ពុជាបញ្ចប់នីតិវិធី**រាជរដ្ឋាភិបាល ចេញសារាចរស្តីពី ការរៀបចំប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតីនៃការរំលឹកខួប «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»**គណៈកម្មការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារ បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ**ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ជំរុញឱ្យលោក ហេង សិទ្ធី បង្ហាញភស្តុតាង ដែលហ៊ានចោទរដ្ឋមន្ត្រីមហាផ្ទៃ ពាក់ព័ន្ធនឹងការប្រើអំណាចកៀបសង្កត់ ដើម្បីរកលុយ**ភ្លើងឆេះព្រៃយ៉ាងឆាប់រហ័ស បង្កឱ្យឆាបឆេះពេញមួយផ្នែកធំ នៃទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក ខណៈមនុស្ស ៣០០០០នាក់ត្រូវជម្លៀសខ្លួន**ប៉ូលិសថៃ ចោទប្រកាន់ហ្មដំរីម្នាក់បន្ទាប់ពីសត្វដំរីមួយក្បាល ធ្វើឱ្យអ្នកទេសចរជនជាតិអេស្ប៉ាញម្នាក់ស្លាប់ នៅឯភាគខាងត្បូងប្រទេស**ស្ថាបនិក World Rice Conference គាំទ្រកម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥**លោក Scholz ផ្ទុះសំណើរការដំឡើងថ្លៃក្នុងវិស័យការពារជាតិអាល្លឺម៉ង់យ៉ាងខ្លាំង**ក្នុងឱកាសអបអរទិវាជ័យជម្នះ៧មករា អង្គភាពពន្ធនាគារទទួលព្រះរាជក្រឹត្យបន្ធូបន្ថយទោស ដល់ទណ្ឌិត ៣ខែ ចំនួន១៥នាក់ នៅខេត្តបន្ទាយមានជ័យ**ស្នងការភ្នំពេញ បំភ្លឺជុំវិញការបង្ហោះវីដេអូរបស់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហោះស៊ែបន្តគ្នាមានខ្លឹមសារ “ស៊យផឹកពីកំប៉ុងអស់250000៛តើក្នុងមាត្រាទីប៉ុន្មានពិន័យ250000៛ខ្ញុំសួរអត់ឆ្លើយទេមានបងប្អូនណាដឹងជួយប្រាប់ផង”**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំវគ្គបណ្តុះបណ្តាល “ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍”**ក្រសួងសាធារណការ ចេញសេចក្តីជូនដំណឹង ស្តីពីការចុះបញ្ជី និងផ្តល់លិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋានកែច្នៃដំឡើងរថយន្ត**លោកជំទាវបណ្ឌិត ជា សិរី ដឹកនាំកិច្ចប្រជុំបើកកិច្ចពិភាក្សារបស់ក្រុមការងារហិរញ្ញវត្ថុបៃតងអន្តរក្រសួង**នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើលិខិតរំលែកមរណទុក្ខចំពោះមរណភាព មហាឧបាសិកា គង់ លាន់ ត្រូវជាម្ដាយបង្កើតរបស់ ឯកឧត្ដម មាស សុភា**ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា ជំរុញដល់រដ្ឋបាលខេត្ដ ក្រុង​ ស្រុក​ លេីកិច្ចការងារផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ**បទអត្ថាធិប្បាយ ៖ ភាពយន្តចល័តកម្ពុជា-ចិន ពិតជាបានឆ្លើយតបឆ្នាំផ្លាស់ប្តូរប្រជាជន**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបមុខសញ្ញាលួចម៉ូតូសកម្មម្នាក់ នៅខណ្ឌសែនសុខ

ព្យុះរដូវរងាបាននាំមកនូវព្រិល ទឹកកក និងសីតុណ្ហភាពត្រជាក់គ្របដណ្ដប់ស្ទើរគ្រប់តំបន់នៃសហរដ្ឋអាម៉េរិក

វ៉ាស៊ីនតោន៖ ព្យុះរដូវរងាបាននាំមកនូវព្រិល ទឹកកក និងសីតុណ្ហភាពត្រជាក់គ្របដណ្ដប់ស្ទើរគ្រប់តំបន់នៃសហរដ្ឋអាម៉េរិក កាលពីថ្ងៃអាទិត្យទី៥មករា ធ្វើឱ្យមនុស្សប្រហែល៦០លាននាក់នៅទូទាំងរដ្ឋប្រមាណ១២ ស្ថិតក្រោមការព្រមាន និងការណែនាំអំពីអាកាសធាតុរដូវរងាដ៏ត្រជាក់ស្រៀវឆ្អឹងខ្នងនេះ។

ព្យុះរដូវរងា ដែលបានបង្កឱ្យមានព្រិលធ្លាក់ និងព្រិលទឹកកករួចហើយនៅតំបន់ទំនាបកណ្តាល និងបង្កលក្ខខណ្ឌធ្វើដំណើរដ៏លំបាក និងការដាច់ចរន្តអគ្គិសនីនៅទូទាំងតំបន់ដ៏ធំល្វឹងល្វើយ លាតសន្ធឹងពីរដ្ឋកានសាស (Kansas) ដល់តំបន់ពាក់កណ្តាលអាត្លង់ទិច។

មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុរបស់រដ្ឋបាលមហាសមុទ្ទ និងបរិយាកាសជាតិអាម៉េរិក (NOAA) បានព្រមានថា តំបន់ខ្លះ អាចមានជាព្រិលធ្លាក់ខ្លាំងបំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍។ ផលប៉ះពាល់សំខាន់ៗ រួមទាំងការរំខានយ៉ាងខ្លាំងដល់ជីវិតប្រចាំថ្ងៃ, លក្ខខណ្ឌបើកបរដ៏គ្រោះថ្នាក់ និងការបិទផ្លូវស្ទើរគ្រប់ទីកន្លែង ត្រូវបានគេរំពឹងទុកនៅក្នុងផ្នែកខ្លះនៃភាគកណ្តាល និងភាគខាងកើតសហរដ្ឋអាម៉េរិក។

ក្នុងចំណោមមនុស្ស៦០លាននាក់ ស្ថិតនៅក្រោមការជូនដំណឹងអំពីរដូវរងា ជិត៤លាននាក់ស្ថិតនៅក្រោមការព្រមានអំពីព្យុះទឹកកកនៅទូទាំងភាគខាងកើត នៃរដ្ឋកានសាស និងភាគខាងលិចនៃរដ្ឋមីសសួរី (Missouri) ជាមួយនឹងការរួមបញ្ចូលគ្នាដ៏គ្រោះថ្នាក់នៃព្រិល ទឹកកក និងភ្លៀង ដែលកំពុងបន្តនៅទូទាំងរដ្ឋទាំង២នៃភាគខាងត្បូង ដូចជារដ្ឋអ៊ីលីណយ (Illinois) និងរដ្ឋអ៊ីនឌៀណា (Indiana) និងភាគខាងលិចរដ្ឋខេនតាក់គី (Kentucky)។ បន្ថែម ពី លើ នេះ គេ សង្កេត ឃើញ មាន ផ្គរ រន្ទះ។

ប្រធានសភាមកពីគណបក្សសាធារណរដ្ឋ លោក មៃ ចនសុន (Mike Johnson) បានប្រាប់ទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យថា អាកាសធាតុនឹងមិនរារាំងសមាជិកសភាពីការបំពេញភារកិច្ចរបស់ពួកគេឡើយ។ ការិយាល័យគ្រប់គ្រងបុគ្គលិកបានប្រកាសថា ការិយាល័យសហព័ន្ធនៅក្នុងរដ្ឋធានីរបស់ប្រទេសនឹងត្រូវបិទ។ សាលារៀនរាប់រយបានប្រកាសជាមុនថា ពួកគេនឹងបិទដោយសារតែព្យុះនេះ។

យោងតាមគេហទំព័រតាមដានអាកាសចរណ៍ Flight Aware ព្យុះនេះបានបង្ខំឱ្យលុបចោលជើងហោះហើររាប់រយ រួមទាំងច្រើនជាង២៧៥ជើងទាំងនៅក្នុងរដ្ឋកានសាស និង St. Louis។ អភិបាលក្នុងរដ្ឋមួយចំនួន រួមទាំងរដ្ឋកានសាស រដ្ឋខេនតាក់គី រដ្ឋអាកានសាស រដ្ឋវឺជីនៀខាងលិច និងរដ្ឋវឺជីនៀ បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន៕

អត្ថបទដែលជាប់ទាក់ទង