**អគ្គស្នងការនគរបាលជាតិ ប្រកាសព័ត៌មាន ស្តីពី ការឃាត់ខ្លួនឃាតករបាញ់សម្លាប់លោក លឹម គឹមយ៉ា នៅខេត្តជាប់ព្រំដែនកម្ពុជា និងត្រៀមបញ្ជូនជនសង្ស័យរូបនេះ ទៅឱ្យសមត្ថកិច្ចថៃចាត់ការទៅតាមនីតិវិធីច្បាប់**ក្រុមហ៊ុន Evercore Asia ចាប់អារម្មណ៍ការរីកចម្រើននៅកម្ពុជា**រដ្ឋមន្ត្រីសុខាភិបាល៖ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងអាមេរិក និងកម្ពុជា សម្រេចបាននូវលទ្ធផលផ្លែផ្កាលើការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា**សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនឃាតករបាញ់សម្លាប់អតីតតំណាងរាស្ត្របក្សប្រឆាំងទៅឲ្យសមត្ថកិច្ចថៃវិញ បន្ទាប់ពីនគរបាលជាតិកម្ពុជាបញ្ចប់នីតិវិធី**រាជរដ្ឋាភិបាល ចេញសារាចរស្តីពី ការរៀបចំប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតីនៃការរំលឹកខួប «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»**គណៈកម្មការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារ បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ**ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ជំរុញឱ្យលោក ហេង សិទ្ធី បង្ហាញភស្តុតាង ដែលហ៊ានចោទរដ្ឋមន្ត្រីមហាផ្ទៃ ពាក់ព័ន្ធនឹងការប្រើអំណាចកៀបសង្កត់ ដើម្បីរកលុយ**ភ្លើងឆេះព្រៃយ៉ាងឆាប់រហ័ស បង្កឱ្យឆាបឆេះពេញមួយផ្នែកធំ នៃទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក ខណៈមនុស្ស ៣០០០០នាក់ត្រូវជម្លៀសខ្លួន**ប៉ូលិសថៃ ចោទប្រកាន់ហ្មដំរីម្នាក់បន្ទាប់ពីសត្វដំរីមួយក្បាល ធ្វើឱ្យអ្នកទេសចរជនជាតិអេស្ប៉ាញម្នាក់ស្លាប់ នៅឯភាគខាងត្បូងប្រទេស**ស្ថាបនិក World Rice Conference គាំទ្រកម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥**លោក Scholz ផ្ទុះសំណើរការដំឡើងថ្លៃក្នុងវិស័យការពារជាតិអាល្លឺម៉ង់យ៉ាងខ្លាំង**ក្នុងឱកាសអបអរទិវាជ័យជម្នះ៧មករា អង្គភាពពន្ធនាគារទទួលព្រះរាជក្រឹត្យបន្ធូបន្ថយទោស ដល់ទណ្ឌិត ៣ខែ ចំនួន១៥នាក់ នៅខេត្តបន្ទាយមានជ័យ**ស្នងការភ្នំពេញ បំភ្លឺជុំវិញការបង្ហោះវីដេអូរបស់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហោះស៊ែបន្តគ្នាមានខ្លឹមសារ “ស៊យផឹកពីកំប៉ុងអស់250000៛តើក្នុងមាត្រាទីប៉ុន្មានពិន័យ250000៛ខ្ញុំសួរអត់ឆ្លើយទេមានបងប្អូនណាដឹងជួយប្រាប់ផង”**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំវគ្គបណ្តុះបណ្តាល “ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍”**ក្រសួងសាធារណការ ចេញសេចក្តីជូនដំណឹង ស្តីពីការចុះបញ្ជី និងផ្តល់លិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋានកែច្នៃដំឡើងរថយន្ត**លោកជំទាវបណ្ឌិត ជា សិរី ដឹកនាំកិច្ចប្រជុំបើកកិច្ចពិភាក្សារបស់ក្រុមការងារហិរញ្ញវត្ថុបៃតងអន្តរក្រសួង**នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើលិខិតរំលែកមរណទុក្ខចំពោះមរណភាព មហាឧបាសិកា គង់ លាន់ ត្រូវជាម្ដាយបង្កើតរបស់ ឯកឧត្ដម មាស សុភា**ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា ជំរុញដល់រដ្ឋបាលខេត្ដ ក្រុង​ ស្រុក​ លេីកិច្ចការងារផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ**បទអត្ថាធិប្បាយ ៖ ភាពយន្តចល័តកម្ពុជា-ចិន ពិតជាបានឆ្លើយតបឆ្នាំផ្លាស់ប្តូរប្រជាជន**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបមុខសញ្ញាលួចម៉ូតូសកម្មម្នាក់ នៅខណ្ឌសែនសុខ

លោក ហ្សេលេនស្គី៖ ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៉ីនឹងមានប្រសិទ្ធភាព លុះត្រាតែសហរដ្ឋអាមេរិកជាអ្នកផ្តល់ឱ្យ

កៀវ៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែធ្នូ ឆ្នាំ២០២៥ ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៉ីនឹងមានប្រសិទ្ធភាព លុះត្រាតែសហរដ្ឋអាមេរិកជាអ្នកផ្តល់ឱ្យ ហើយសង្ឃឹមថាអាចជួបប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ក្នុងពេលឆាប់ៗបន្ទាប់ពីលោកចូលកាន់តំណែងផ្លូវការ។

ក្នុងបទសម្ភាសន៍មួយចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក ហ្សេលេនស្គី និយាយថា ប្រជាជនអ៊ុយក្រែនកំពុងពឹងផ្អែកលើ លោក ត្រាំ ដើម្បីបង្ខំទីក្រុងមូស្គូបញ្ចប់សង្រ្គាមរបស់ខ្លួន។ មេដឹកនាំអ៊ុយក្រែនរូបនេះ បាននិយាយទៀតថា លោកចាំបាច់ត្រូវអង្គុយជាមួយ លោក ត្រាំ ដើម្បីកំណត់ទិសដៅសកម្មភាពបញ្ឈប់វិមានក្រឹមឡាំង ហើយថារដ្ឋាភិបាលរបស់អឺរ៉ុប ក៏ចាំបាច់ត្រូវគាំទ្រដំណើរការនោះដែរ មុនពេលទីក្រុងកៀវ អាចអង្គុយចរចាជាមួយភាគីរុស្ស៉ី។

លោក ហ្សេលេនស្គី បញ្ជាក់ថា «បើគ្មានសហរដ្ឋអាមេរិកទេ ការធានាសន្តិសុខគឺមិនអាចទៅរួចឡើយ។ ខ្ញុំចង់សំដៅលើការធានាសន្តិសុខមួយ ដែលអាចការពារបានទាំងការឈ្លានពានរបស់រុស្ស៉ី»។

គួរបញ្ជាក់ថា ជិត ៣ឆ្នាំនៃការឈ្លានពានរបស់រុស្ស៉ី ការវិលត្រលប់របស់លោក ត្រាំ មកកាន់សេតវិមាន នៅថ្ងៃទី២០ ខែមករា បានជំរុញឱ្យមានក្តីសង្ឃឹមលើដំណោះស្រាយការទូត ដើម្បីបញ្ចប់សង្រ្គាម ប៉ុន្តែក៏មានការភ័យខ្លាចផងដែរថា ការសម្រេចបាននូវសន្តិភាពឆាប់រហ័ស អាចឱ្យតម្រូវឱ្យអ៊ុយក្រែនលះបង់ខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង