**រដ្ឋមន្ត្រីសុខាភិបាល៖ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងអាមេរិក និងកម្ពុជា សម្រេចបាននូវលទ្ធផលផ្លែផ្កាលើការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា**សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនឃាតករបាញ់សម្លាប់អតីតតំណាងរាស្ត្របក្សប្រឆាំងទៅឲ្យសមត្ថកិច្ចថៃវិញ បន្ទាប់ពីនគរបាលជាតិកម្ពុជាបញ្ចប់នីតិវិធី**រាជរដ្ឋាភិបាល ចេញសារាចរស្តីពី ការរៀបចំប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតីនៃការរំលឹកខួប «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»**គណៈកម្មការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារ បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ**ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ជំរុញឱ្យលោក ហេង សិទ្ធី បង្ហាញភស្តុតាង ដែលហ៊ានចោទរដ្ឋមន្ត្រីមហាផ្ទៃ ពាក់ព័ន្ធនឹងការប្រើអំណាចកៀបសង្កត់ ដើម្បីរកលុយ**ភ្លើងឆេះព្រៃយ៉ាងឆាប់រហ័ស បង្កឱ្យឆាបឆេះពេញមួយផ្នែកធំ នៃទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក ខណៈមនុស្ស ៣០០០០នាក់ត្រូវជម្លៀសខ្លួន**ប៉ូលិសថៃ ចោទប្រកាន់ហ្មដំរីម្នាក់បន្ទាប់ពីសត្វដំរីមួយក្បាល ធ្វើឱ្យអ្នកទេសចរជនជាតិអេស្ប៉ាញម្នាក់ស្លាប់ នៅឯភាគខាងត្បូងប្រទេស**ស្ថាបនិក World Rice Conference គាំទ្រកម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥**លោក Scholz ផ្ទុះសំណើរការដំឡើងថ្លៃក្នុងវិស័យការពារជាតិអាល្លឺម៉ង់យ៉ាងខ្លាំង**ក្នុងឱកាសអបអរទិវាជ័យជម្នះ៧មករា អង្គភាពពន្ធនាគារទទួលព្រះរាជក្រឹត្យបន្ធូបន្ថយទោស ដល់ទណ្ឌិត ៣ខែ ចំនួន១៥នាក់ នៅខេត្តបន្ទាយមានជ័យ**ស្នងការភ្នំពេញ បំភ្លឺជុំវិញការបង្ហោះវីដេអូរបស់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហោះស៊ែបន្តគ្នាមានខ្លឹមសារ “ស៊យផឹកពីកំប៉ុងអស់250000៛តើក្នុងមាត្រាទីប៉ុន្មានពិន័យ250000៛ខ្ញុំសួរអត់ឆ្លើយទេមានបងប្អូនណាដឹងជួយប្រាប់ផង”**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំវគ្គបណ្តុះបណ្តាល “ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍”**ក្រសួងសាធារណការ ចេញសេចក្តីជូនដំណឹង ស្តីពីការចុះបញ្ជី និងផ្តល់លិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋានកែច្នៃដំឡើងរថយន្ត**លោកជំទាវបណ្ឌិត ជា សិរី ដឹកនាំកិច្ចប្រជុំបើកកិច្ចពិភាក្សារបស់ក្រុមការងារហិរញ្ញវត្ថុបៃតងអន្តរក្រសួង**នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើលិខិតរំលែកមរណទុក្ខចំពោះមរណភាព មហាឧបាសិកា គង់ លាន់ ត្រូវជាម្ដាយបង្កើតរបស់ ឯកឧត្ដម មាស សុភា**ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា ជំរុញដល់រដ្ឋបាលខេត្ដ ក្រុង​ ស្រុក​ លេីកិច្ចការងារផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ**បទអត្ថាធិប្បាយ ៖ ភាពយន្តចល័តកម្ពុជា-ចិន ពិតជាបានឆ្លើយតបឆ្នាំផ្លាស់ប្តូរប្រជាជន**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបមុខសញ្ញាលួចម៉ូតូសកម្មម្នាក់ នៅខណ្ឌសែនសុខ**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំជំនួបពិភាក្សាការងារជាមួយនឹងតំណាងក្រសួងយុត្តិធម៌កូរ៉េ តាមប្រព័ន្ធអនឡាញ**បទវិភាគ៖សហគ្រាសទុនបរទេសដែលបាននិងកំពុងធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិននឹងទទួលបានភាគលាភកាន់តែច្រើន

ដំណើរការសំណេរ ប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅចិន មានបេក្ខជនចូលរួម ៦២០នាក់

ភ្នំពេញ៖ ដំណើរការសំណេរ នៃការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដែលមានបេក្ខជនដាក់ពាក្យចូលរួមប្រឡងសរុបចំនួន ៦២០នាក់ (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ២៤៨នាក់ ស្រី ១៣៦នាក់ និងថ្នាក់បរិញ្ញាបត្រ ៣៧២នាក់ ស្រី ២៣៨នាក់) និងត្រូវបានបែងចែកជា ២៤បន្ទប់ (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១០បន្ទប់ និងថ្នាក់បរិញ្ញាបត្រ ១៤បន្ទប់)។

ក្នុងឱកាសនេះផងដែរ ឯកឧត្តមបណ្ឌិត ជួន ជីវិន រដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញបើកវិញ្ញាសា និងពិនិត្យដំណើរការប្រព្រឹត្តទៅនៃដំណើរការសំណេរនេះ។ បេក្ខជនដែលចូលរួមប្រឡង បានឆ្លងកាត់ការប្រឡងលើវិញ្ញាសាភាសាអង់គ្លេស និងវប្បធម៌ទូទៅ សម្រាប់បេក្ខជនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងលើវិញ្ញាសាគណិតវិទ្យា និងវប្បធម៌ទូទៅ សម្រាប់បេក្ខជនថ្នាក់បរិញ្ញាបត្រ។

សូមគូសបញ្ជាក់ផងដែរថា គណៈកម្មការទទួលខុសត្រូវរួម គណៈកម្មការអប្បមាទ គណៈមេប្រយោគមណ្ឌលសំណេរ គណៈកម្មការកណ្តាលសំណេរ គណៈកម្មការអនុរក្ស ក្រុមសុវត្ថិភាពមណ្ឌលសំណេរ និងគណៈកម្មការពាក់ព័ន្ធផ្សេងទៀត បានបំពេញការងារប្រកបដោយការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់។ នៅក្នុងមណ្ឌលប្រឡងមានដំណើរការប្រព្រឹត្តទៅរលូន ប្រកបដោយភាពស្ងប់ស្ងាត់ និងមានរបៀបរៀបរយល្អ។

ផ្អែកលើលទ្ធផលប្រឡង ក្រសួងអប់រំ យុវជន និងកីឡា នឹងបញ្ជូនឈ្មោះបេក្ខជនដែលបានប្រឡងជាប់ក្នុងដំណើរការសំណេរនេះសរុបចំនួន ៦៥នាក់ (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៣០នាក់ និងថ្នាក់បរិញ្ញាបត្រ ៣៥នាក់) ទៅស្ថានទូតសាធារណរដ្ឋប្រជាមាចិន ប្រចាំព្រះរាជាណាចក្រកម្ពុជាដើម្បីបន្តនីតិវិធី និងសម្រេចចុងក្រោយ។

អត្ថបទដែលជាប់ទាក់ទង