**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំពង្រឹងលើកិច្ចការជំនាញ ដល់ផ្នែកនីមួយៗ**ហ្លួងម៉ែ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យចំនួន ៥ពាន់ដុល្លារ ជូនសមាគមអភិរក្សដំរី អៃរាវត្តា**អគ្គស្នងការនគរបាលជាតិ ប្រកាសព័ត៌មាន ស្តីពី ការឃាត់ខ្លួនឃាតករបាញ់សម្លាប់លោក លឹម គឹមយ៉ា នៅខេត្តជាប់ព្រំដែនកម្ពុជា និងត្រៀមបញ្ជូនជនសង្ស័យរូបនេះ ទៅឱ្យសមត្ថកិច្ចថៃចាត់ការទៅតាមនីតិវិធីច្បាប់**ក្រុមហ៊ុន Evercore Asia ចាប់អារម្មណ៍ការរីកចម្រើននៅកម្ពុជា**រដ្ឋមន្ត្រីសុខាភិបាល៖ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងអាមេរិក និងកម្ពុជា សម្រេចបាននូវលទ្ធផលផ្លែផ្កាលើការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា**សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនឃាតករបាញ់សម្លាប់អតីតតំណាងរាស្ត្របក្សប្រឆាំងទៅឲ្យសមត្ថកិច្ចថៃវិញ បន្ទាប់ពីនគរបាលជាតិកម្ពុជាបញ្ចប់នីតិវិធី**រាជរដ្ឋាភិបាល ចេញសារាចរស្តីពី ការរៀបចំប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតីនៃការរំលឹកខួប «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»**គណៈកម្មការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារ បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ**ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ជំរុញឱ្យលោក ហេង សិទ្ធី បង្ហាញភស្តុតាង ដែលហ៊ានចោទរដ្ឋមន្ត្រីមហាផ្ទៃ ពាក់ព័ន្ធនឹងការប្រើអំណាចកៀបសង្កត់ ដើម្បីរកលុយ**ភ្លើងឆេះព្រៃយ៉ាងឆាប់រហ័ស បង្កឱ្យឆាបឆេះពេញមួយផ្នែកធំ នៃទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក ខណៈមនុស្ស ៣០០០០នាក់ត្រូវជម្លៀសខ្លួន**ប៉ូលិសថៃ ចោទប្រកាន់ហ្មដំរីម្នាក់បន្ទាប់ពីសត្វដំរីមួយក្បាល ធ្វើឱ្យអ្នកទេសចរជនជាតិអេស្ប៉ាញម្នាក់ស្លាប់ នៅឯភាគខាងត្បូងប្រទេស**ស្ថាបនិក World Rice Conference គាំទ្រកម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥**លោក Scholz ផ្ទុះសំណើរការដំឡើងថ្លៃក្នុងវិស័យការពារជាតិអាល្លឺម៉ង់យ៉ាងខ្លាំង**ក្នុងឱកាសអបអរទិវាជ័យជម្នះ៧មករា អង្គភាពពន្ធនាគារទទួលព្រះរាជក្រឹត្យបន្ធូបន្ថយទោស ដល់ទណ្ឌិត ៣ខែ ចំនួន១៥នាក់ នៅខេត្តបន្ទាយមានជ័យ**ស្នងការភ្នំពេញ បំភ្លឺជុំវិញការបង្ហោះវីដេអូរបស់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហោះស៊ែបន្តគ្នាមានខ្លឹមសារ “ស៊យផឹកពីកំប៉ុងអស់250000៛តើក្នុងមាត្រាទីប៉ុន្មានពិន័យ250000៛ខ្ញុំសួរអត់ឆ្លើយទេមានបងប្អូនណាដឹងជួយប្រាប់ផង”**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំវគ្គបណ្តុះបណ្តាល “ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍”**ក្រសួងសាធារណការ ចេញសេចក្តីជូនដំណឹង ស្តីពីការចុះបញ្ជី និងផ្តល់លិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋានកែច្នៃដំឡើងរថយន្ត**លោកជំទាវបណ្ឌិត ជា សិរី ដឹកនាំកិច្ចប្រជុំបើកកិច្ចពិភាក្សារបស់ក្រុមការងារហិរញ្ញវត្ថុបៃតងអន្តរក្រសួង**នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើលិខិតរំលែកមរណទុក្ខចំពោះមរណភាព មហាឧបាសិកា គង់ លាន់ ត្រូវជាម្ដាយបង្កើតរបស់ ឯកឧត្ដម មាស សុភា**ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា ជំរុញដល់រដ្ឋបាលខេត្ដ ក្រុង​ ស្រុក​ លេីកិច្ចការងារផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ

រដ្ឋមន្ត្រីក្រសួងអប់រំ៖ កីឡា មានសារៈសំខាន់ខ្លាំង ក្នុងជីវិតរបស់ប្រជាជនគ្រប់រូប ក្នុងការជួយកាត់បន្ថយសម្ពាធ ក៏ដូចជាមានលំនឹងរវាងការរស់នៅ និងការសម្រាក

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងការប្រកួតកីឡាហែលទឹកដណ្តើមពានរង្វាន់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអបអរសាទរ ទិវាជ័យជំនះ ៧ មករា សរុបជាទឹកប្រាក់ចំនួន៧លានរៀល នៅសាលារៀនម៉ារីវែលអន្តរជាតិភ្នំពេញ (MISPP) និងមានការចូលរួមពី លោកបណ្ឌិត សេង បូណា ប្រធានក្រុមប្រឹក្សាភិបាល នៃសាលារៀនម៉ារីវែលអន្តរជាតិភ្នំពេញ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កីឡាករ កីឡាការិនី និងអ្នកពាក់ព័ន្ធទាំងអស់។

តាមរយៈលោក ស្វាយ ធីរិទ្ធ តំណាងគណៈគ្រប់គ្រងនៃសាលារៀនម៉ារីវែលអន្តរជាតិភ្នំពេញ ( MISPP) បានឱ្យដឹងថា ការប្រកួតកីឡាហែលទឹកដណ្តើមពានរង្វាន់ឯកឧត្តមបណ្ឌិតសភាចារ្យ បានបើកទទួលការចុះឈ្មោះដោយសេរី ដែលបែងចែកជា ២ក្រុម គឺ ក្រុមទី១ មានអាយុចន្លោះ ១៨ ទៅ ៣៥ ឆ្នាំ ហើយចំណែកក្រុមទី២ មានអាយុចាប់ពី ៣៦ ឆ្នាំឡើង។ ការចុះឈ្មោះបើកទទួលរហូតដល់ថ្ងៃទី ០៣ មករា ២០២៥ វេលាម៉ោង ៦ ល្ងាច។ ក្នុងថ្ងៃប្រកួតដដែលនោះមានការចូលរួមពីសាធារណជន បេក្ខជន និងបេក្ខនារីចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ប្រមាណជា៣០០នាក់។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាលារៀនម៉ារីវែលអន្តរជាតិភ្នំពេញ ដែលបានរៀបចំឱ្យមានការប្រកួតនេះឡើង ដែលបានចូលរួមចំណែកផ្សព្វផ្សាយ និងលើកកម្ពស់សារៈសំខាន់នៃកីឡាដល់ប្រជាជន​គ្រប់​រូប​ ឱ្យចូលរួម​ស្រឡាញ់ ចូល​ចិត្ត គាំទ្រ និងលេង​កីឡា ដើម្បី​ទទួល​បាន​សុខភាព​ល្អ ជីវភាពល្អប្រសើរ សាមគ្គីភាពប្រកបដោយ​បរិ​យា​បន្ន សុខុដុមនីយកម្មក្នុងសង្គម។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា កីឡាគឺមានសារៈសំខាន់ខ្លាំងនៅក្នុងជីវិតរបស់ប្រជាជនគ្រប់រូប ក្នុងការជួយកាត់បន្ថយសម្ពាធ ក៏ដូចជាមានលំនឹងរវាងការរស់នៅ និងការសម្រាក ជាពិសេសចំពោះកីឡាហែលទឹកនេះផ្ទាល់ ដែលនឹងជួយឱ្យពួកគាត់មានសុខភាពមាំមួន ប្រាជ្ញាឈ្លាសវៃ ឈានទៅសម្រេចបានភាពជោគជ័យទាំងក្នុងការងារ និងការសិក្សា ក៏ដូចជាអាចជួយខ្លួនឯងនិងអ្នកដទៃបាននៅពេលជួបប្រទះបញ្ហាផ្សេងៗ ដូចជាការលង់ទឹកជាដើម។

សារជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀបចំការប្រកូតនេះឡើងដែលប្រព្រឹត្តទៅបានរលូនល្អ និងលើកទឹកចិត្តឱ្យរៀបចំការប្រកួតបន្ថែមទៀត ដើម្បីលើកកម្ពស់វិស័យកីឡា និងសុខុមាលភាពល្អ ចូលរួមចំណែកលើកស្ទួយសាធារណជនឱ្យស្រឡាញ់កីឡា ជាពិសេសជួយបន្តជំរុញចលនា”យុវជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត” របស់រាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង